ព័ត៌មានអន្ដរជាតិ
តួលេខអ្នករងរបួសនៅអ៊ីស្រាអែល ព្រោះការវាយប្រហាររបស់អ៊ីរ៉ង់កើនឡើងដល់ជិត ៤៨០០នាក់
ការវាយប្រហារតាមអាកាសរបស់អ៊ីរ៉ង់ទៅលើប្រទេសអ៊ីស្រាអែលកាលពីថ្ងៃចន្ទទី២៣ខែមីនាឆ្នាំ២០២៦ បានបណ្ដាលឲ្យមនុស្ស៦០នាក់បន្ថែមទៀតរងរបួស ដែលធ្វើឲ្យចំនួនអ្នករងរបួសសរុបគិតចាប់តាំងពីចុងខែមុនកើនឡើងដល់ ៤៧៧៣នាក់ ដោយក្នុងនោះមាន១០៨នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Anadolu ដោយយោងតាមរបាយការណ៍ពីក្រសួងសុខាភិបាលអ៊ីស្រាអែល។

ភ្លើងសង្គ្រាមក្នុងតំបន់មជ្ឈិមបូព៍ាបានឆាបឆេះយ៉ាងសន្ធោសន្ធៅ បន្ទាប់ពីប្រតិបត្តិការយោធារួមគ្នារវាងអាមេរិក និងអ៊ីស្រាអែល កាលពីថ្ងៃទី២៨ខែកុម្ភៈ ដែលបានសម្លាប់មនុស្សអស់ជាង១៣៤០នាក់ ដោយក្នុងនោះរួមមានទាំងមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ali Khamenei ផងដែរ។
ដើម្បីជាការសងសឹក ទីក្រុងតេហេរ៉ង់បានបើកការវាយប្រហារដោយប្រើដ្រូន និងមីស៊ីលមិនត្រឹមតែលើអ៊ីស្រាអែលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានកំណត់គោលដៅលើប្រទេសហ្ស៊កដានី អ៊ីរ៉ាក់ និងបណ្ដាប្រទេសនៅតំបន់ឈូងសមុទ្រដែលមានមូលដ្ឋានទ័ពអាមេរិកទៀតផង។ ការវាយប្រហារទាំងនេះបានបង្កឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធ និងបាត់បង់ជីវិតមនុស្សជាច្រើន ព្រមទាំងធ្វើឲ្យរង្គោះរង្គើដល់ទីផ្សារសកល និងរំខានដល់ប្រព័ន្ធចរាចរណ៍ផ្លូវអាកាសយ៉ាងខ្លាំង។ មកទល់ពេលនេះ ភាគីទាំងសងខាងនៅតែបន្តការបាញ់បោះដាក់គ្នាទៅវិញទៅមកយ៉ាងសាហាវនៅទូទាំងតំបន់៕
ប្រែសម្រួល៖ ឈាង
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ៥ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


