ព័ត៌មានអន្ដរជាតិ
បទឈប់បាញ់២សប្តាហ៍រវាងអាមេរិកនិងអ៊ីរ៉ង់ នឹងក្លាយជាកិច្ចព្រមព្រៀងសន្តិភាពពេញលេញ
ក្នុងជម្លោះដ៏សែនក្តៅនៅមជ្ឈិមបូព៌ាដែលបានធ្វើឡើងដោយអាមេរិកនិងអ៊ីស្រាអែលលើអ៊ីរ៉ង់ឈានចូលដល់ខែទី២ តែនៅថ្ងៃទី៧ ខែមេសា លោក ត្រាំ ប្រកាសថាអាមេរិកនឹងវាយអ៊ីរ៉ង់ រួមទាំងជនស៊ីវិលឱ្យសាបសូន្យ បើអ៊ីរ៉ង់មិនធ្វើកិច្ចព្រមព្រៀង ជាពិសេសបើកច្រកសមុទ្រ Hormuz ឡើងវិញ។
ប៉ុន្តែ ក្រោយមកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានយល់ព្រមលើបទឈប់បាញ់រយៈពេល២សប្តាហ៍ជាមួយអ៊ីរ៉ង់ ហើយក៏កំពុងពិនិត្យលើសំណើរទាំង១០ចំណុចរបស់ទីក្រុងតេហេរ៉ង់ ដើម្បីបញ្ចប់សង្គ្រាមជាស្ថាពរ។ នេះបើយោងតាមបណ្តាញសង្គម Truth Social របស់ លោក ត្រាំ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ។
នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif បានប្រកាសថា សហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ រួមទាំងសម្ព័ន្ធមិត្តរបស់ពួកគេបានព្រមព្រៀងគ្នាលើបទឈប់បាញ់ជាបន្ទាន់នៅទូទាំងតំបន់ជម្លោះទាំងអស់ រួមមានប្រទេសលីបង់ផងដែរ។

យោងតាមទីភ្នាក់ងារព័ត៌មានតួកគី Anadolu និងគណនីផ្ទាល់ខ្លួននៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ លោក Sharif លើកឡើងក្នុងបណ្តាញសង្គម X ថា៖ « ជាភាពប្រសើរបំផុត! ខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសថា សាធារណរដ្ឋអ៊ីរ៉ង់និងសហរដ្ឋអាមេរិក រួមជាមួយសម្ព័ន្ធមិត្តរបស់ពួកគេ បានព្រមព្រៀងគ្នាលើបទឈប់បាញ់ជាបន្ទាន់នៅគ្រប់ទីកន្លែង រួមទាំងប្រទេសលីបង់និងកន្លែងផ្សេងទៀតបានចូលជាធរមានភ្លាមៗ»។
លោក Sharif បន្តថា លោកនឹងអញ្ជើញគណៈប្រតិភូសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ទៅកាន់ទីក្រុង Islamabad នៅថ្ងៃសុក្រ ទី១០ ខែមេសា ក្នុងការចរចាបន្ថែមទៀតសម្រាប់កិច្ចព្រមព្រៀងចុងក្រោយមួយ ដើម្បីដោះស្រាយជម្លោះទាំងអស់។
លោកបន្ថែមថា៖ « ភាគីទាំងពីរបានបង្ហាញការចរចាដោយប្រាជ្ញា និងយល់ពីគ្នាគួរឱ្យកត់សម្គាល់ ជាពិសេសនៅតែចូលរួមយ៉ាងសកម្មក្នុងការជំរុញឱ្យមានបុព្វហេតុនៃសន្តិភាពនិងស្ថិរភាព។ យើងសង្ឃឹមយ៉ាងមុតមាំថាកិច្ចពិភាក្សានៅ ទីក្រុងIslamabad នឹងទទួលបានជោគជ័យក្នុងការសម្រេចបាននូវសន្តិភាពប្រកបដោយចីរភាព ហើយយើងប្រាថ្នាឱ្យមានដំណឹងល្អបន្ថែមទៀតនៅក្នុងថ្ងៃខាងមុខ»៕
ប្រែសម្រួល៖ ណឺ មិនា
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


