ព័ត៌មានអន្ដរជាតិ
ហេតុផល២ ដែលទីក្រុងប៉េកាំងជ្រើសយកភាសាការទូតទៅដោះស្រាយជាមួយសង្រ្គាមអ៊ីរ៉ង់
សំណួរជាច្រើនត្រូវបានលើកឡើងពីតួនាទី និងកង្វះការយកចិត្តទុកដាក់ដែលប្រទេសចិនបានចូលរួមនៅក្នុងសង្គ្រាមនៅអ៊ីរ៉ង់។ ជាការពិតណាស់! ការឆ្លើយតបដំបូងរបស់ទីក្រុងប៉េកាំងគឺស្រាល បន្ទាប់ពីការវាយប្រហាររួមគ្នារវាងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលនៅថ្ងៃទី២៨ ខែកុម្ភៈ ប្រទេសចិនសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ដោយមិនស្តីបន្ទោសភាគីណាមួយឡើយ។ នេះបើយោងតាមសារព័ត៌មាន CNA ផ្សាយថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ។

ផ្ទុយពីការចាប់ខ្លួនរបស់ប្រធានាធិបតីវ៉េណេស៊ុយអេឡាដោយកងកម្លាំងអាមេរិក ទីក្រុងប៉េកាំងឡើងលើកថា ខ្លួនមានការភ្ញាក់ផ្អើលនិងថ្កោលទោសយ៉ាងខ្លាំងចំពោះការប្រើប្រាស់កម្លាំងយោធាប្រឆាំងនឹងប្រទេសដែលមានអធិបតេយ្យភាពផ្ទាល់ខ្លួន។ ហេតុផលទាំងនេះមិនមែនគ្រាន់តែបញ្ជាក់ពីភាពខុសគ្នានោះទេ ប៉ុន្តែវាបង្ហាញពីភាពម៉ឺងម៉ាត់ជាក់ស្តែងនិងគោលបំណងកាន់តែច្បាស់ ក្នុងការឈានដល់រក្សាទំនាក់ទំនងជាមួយទីក្រុងវ៉ាស៊ីនតោនប្រកបដោយស្ថេរភាព។
ជាការពិត! ប្រទេសចិនមិនអវត្តមានឡើយចំពោះសង្រ្គាមនៅអ៊ីរ៉ង់។ ការផ្តោតយ៉ាងសំខាន់របស់ទីក្រុងប៉េកាំងគឺជំនួយខាងកុងស៊ុល ខណៈខ្លួនប្រញាប់ប្រញាល់ជម្លៀសពលរដ្ឋចិនរាប់ពាន់នាក់ចេញពីប្រទេសអ៊ីរ៉ង់។ ក្នុងពេលជាមួយគ្នានោះ ទីក្រុងប៉េកាំងក៏បានបញ្ជូនអ្នកតំណាងកាទូតពិសេស គឺលោក Zhai Jun ទៅកាន់តំបន់មជ្ឈិមបូព៌ានៅពាក់កណ្តាលខែមីនា ដើម្បីសម្របសម្រួលនិងលើកកម្ពស់ដំណោះស្រាយដោយសន្តិវិធីផងដែរ។
+ មានហេតុផលយ៉ាងហោចណាស់ពីរយ៉ាងសម្រាប់ភាពស្ងៀមស្ងាត់របស់ទីក្រុងប៉េកាំង៖
ទីមួយ ផលប្រយោជន៍ជាតិរបស់ប្រទេសចិន៖ ទោះបីជាមានភាពតានតឹងក៏ដោយ ក៏វាមិនត្រូវបានគំរាមកំហែងឬខូចខាតធ្ងន់ធ្ងរដល់សេដ្ឋកិច្ចចិននោះទេ។ ក្រសួងការបរទេសចិនបញ្ជាក់ថា នាវាចិនបានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយសុវត្ថិភាព ពេលតំបន់នោះនៅតែជាចំណុចក្តៅគគុកសម្រាប់ការដឹកជញ្ជូនថាមពលសកល។
លើសពីនេះ ប្រទេសចិនបានចំណាយពេលក្នុងឆ្នាំ២០២៥ ដើម្បីស្តុកទុកប្រេងបម្រុងយ៉ាងច្រើន។ យោងតាមក្រុមហ៊ុនស៊ើបការណ៍ថាមពល Vortexa ស្តុកប្រេងឆៅរបស់ប្រទេសចិន [ឈានដល់] កំណត់ត្រា ១.១៣ប៊ីលានបារ៉ែលនៅចុងឆ្នាំ២០២៥ ។ ការប៉ាន់ប្រមាណបង្ហាញថា ទុនបម្រុងទាំងនេះអាចប្រើប្រាស់សម្រាប់ទីផ្សារក្នុងស្រុករយៈពេល៦-៧ខែ។
សរុបមក សន្តិសុខថាមពលរបស់ប្រទេសចិនមិនរងការគំរាមកំហែងធ្ងន់ធ្ងរក្នុងរយៈពេលខ្លី ឬមធ្យមទេ ទោះបីជាប្រទេសនេះកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើផលប៉ះពាល់នៃការកើនឡើងតម្លៃប្រេងក៏ដោយ។ អ្វីដែលកាន់តែតានតឹងសម្រាប់ទីក្រុងប៉េកាំងគឺការវាយប្រហារសងសឹករបស់អ៊ីរ៉ង់ទៅលើរដ្ឋនៅឈូងសមុទ្រ ធ្វើឱ្យប៉ះពាល់ដល់ភាគហ៊ុនសេដ្ឋកិច្ចដ៏ធំរបស់ចិននៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម។
ទី២ ប្រទេសចិនកំពុងផ្តល់អាទិភាពដល់ទំនាក់ទំនងស្ថិរភាពជាមួយសហរដ្ឋអាមេរិក៖ ទីក្រុងប៉េកាំងកំពុងរក្សាសំឡេងរបស់ខ្លួនដោយចេតនា ជៀសវាងការរិះគន់ដោយផ្ទាល់ទៅលើប្រធានាធិបតី លោក ដូណាល់ ត្រាំ ឬសហរដ្ឋអាមេរិកនៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការ។
ក្នុងសន្និសីទសារព័ត៌មានប្រចាំឆ្នាំរបស់អ្នកកាទូតកំពូលចិន លោក Wang Yi លើកឡើងប្រឆាំងនឹងអន្តរាគមន៍យោធាទូទៅ ប៉ុន្តែសង្កត់ធ្ងន់លើឆ្នាំ២០២៦ ថាជាឆ្នាំដ៏ធំមួយសម្រាប់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងចិនដោយគូសបញ្ជាក់ពី «ការទូតរវាងប្រមុខរដ្ឋ»។
ប្រទេសចិនទទួលយកហេតុផលរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងពន្យារពេលកិច្ចប្រជុំ ត្រាំ-ស៊ី នៅទីក្រុងប៉េកាំងទៅខែឧសភា ដោយបង្ហាញពីភាពបត់បែន។ ជាមួយសមាជបក្សលើកទី២១ ដែលនឹងមកដល់នៅឆ្នាំ២០២៧ ទីក្រុងប៉េកាំងមើលឃើញថាស្ថិរភាពខាងក្រៅមានសារៈសំខាន់សម្រាប់ស្ថិរភាពផ្ទៃក្នុង ដូច្នេះទីក្រុងប៉េកាំងកំពុងជៀសវាងការប្រឈមមុខដាក់គ្នាជាមួយទីក្រុងវ៉ាស៊ីនតោន អំឡុងពេលភាពតានតឹងនេះ៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


