Connect with us

ព័ត៌មានអន្ដរជាតិ

លោកត្រាំ ប្រាប់​ថា អាមេរិក និង​អ៊ីរ៉់ង់​កំពុង​ ​ពន្លឿនការ​ដោះមីននៅ​ច្រក​សមុទ្រ​ហ័រមូស

បានផុស

នៅ

លោក ដូណាល់ ត្រាំ បាន​ប្រកាស​នៅ​លើ​បណ្ដាញ​សង្គម​ថា អ៊ីរ៉ង់​បានសហការជាមួយអាមេរិក ដើម្បីធ្វើការបោសសម្អាតគ្រាប់មីនក្នុងទឹកដែលធ្លាប់បានដាក់កន្លងមក ឲ្យ​អស់ចេញពី​​​ច្រក​សមុទ្រ​ហ័រមូស បន្ទាប់​ពី​រដ្ឋាភិបាល​ក្រុង​តេហេរ៉ង់​បានយល់ព្រមបើកផ្លូវនាវាចរណ៍ដ៏សំខាន់​មួយ​នេះ​ឡើងវិញហើយ។ នេះ​បើ​យោង​តាម​សារព័ត៌មាន PBS ចុះផ្សាយ​ថ្ងៃទី​១៧​ខែមេសា​ឆ្នាំ​២០២៦។

លោកត្រាំ (រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបោសសម្អាតមីនទាំងនេះ គឺជាកិច្ចការដ៏ចាំបាច់បំផុត ដើម្បីផ្ដល់ទំនុកចិត្តដល់ក្រុមហ៊ុនដឹកជញ្ជូនទំនិញតាមកប៉ាល់ធំៗ ជាពិសេសកប៉ាល់ដឹកប្រេងដែលត្រូវឆ្លងកាត់​ច្រក​សមុទ្រ​ហ័រមូស។ កន្លងមក ភាពតានតឹងបានកើតឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ថា កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានទម្លាក់មីនក្នុងទឹក ដែលធ្វើឲ្យ​មានការបារម្ភយ៉ាងខ្លាំងដល់សុវត្ថិភាពនៃការធ្វើដំណើរ និងការដោះដូរទំនិញអន្តរជាតិ។

ដើម្បីឲ្យ​កិច្ចការនេះទទួលបានជោគជ័យ កងទ័ពជើងទឹកអាមេរិកបានបញ្ចេញនាវាចម្បាំងពិសេស ដែលត្រូវបានរចនាឡើងសម្រាប់បោសសម្អាតមីន រួមជាមួយឧបករណ៍បច្ចេកទេសទំនើបៗជាច្រើនទៀតដែលកំពុងមានវត្តមាននៅក្នុងតំបន់នោះស្រាប់។ មិនតែប៉ុណ្ណោះ អាមេរិកក៏បានបញ្ជូននាវាបោសសម្អាតមីនចំនួនពីរគ្រឿងបន្ថែមទៀត ចេញពីប្រទេសជប៉ុន សំដៅទៅកាន់តំបន់នោះ ដើម្បីពន្លឿនការងារឲ្យ​កាន់តែឆាប់រហ័ស និងធានាថាផ្លូវទឹកនេះនឹងវិលមករកភាពប្រក្រតីវិញក្នុងពេលឆាប់ៗខាងមុខ៕

ច្រកសមុទ្រ​ហ័រមូស (រូបថត៖ REUTERS)

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម