Connect with us

ព័ត៌មានអន្ដរជាតិ

អន្ទាក់មរណៈនៅលើដីថៃ៖ ស្ថានទូតចិន ព្រមានពីការចាប់បង្ខាំង និងការធ្វើទារុណកម្ម

បានផុស

នៅ

ស្ថានទូតចិនប្រចាំប្រទេសថៃ កាលពីថ្ងៃសុក្រ ទី​២៤ ខែមីនា ឆ្នាំ​២០២៦ បានចេញសេចក្តីប្រកាសអាសន្ន និងក្រើនរំលឹកយ៉ាងម៉ឺងម៉ាត់ដល់ប្រជាពលរដ្ឋខ្លួន ឲ្យ​មានការប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះការលួងលោមឲ្យ​ធ្វើដំណើរទៅកាន់​ប្រទេស​ថៃ ជាពិសេស​តំបន់ព្រំដែនរវាង​ថៃ និងមីយ៉ាន់ម៉ា។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម China Daily ការព្រមាននេះបានធ្វើឡើង បន្ទាប់ពីមានករណីជាច្រើនដែលជនជាតិចិន ត្រូវបានគេបោកបញ្ឆោត តាមរយៈការសន្យាផ្តល់ការងារដែលទទួលបានប្រាក់ខែខ្ពស់ ឬកញ្ចប់ដំណើរកម្សាន្តដែលមើលទៅហាក់ដូចជាទាក់ទាញខ្លាំង ប៉ុន្តែតាមពិតទៅវាគឺជាអន្ទាក់ដើម្បីនាំពួកគេទៅរកតំបន់គ្រោះថ្នាក់។

នៅពេលដែលជនរងគ្រោះទៅដល់តំបន់ព្រំដែននោះ ពួកគេត្រូវបានបង្ខំ​​ឲ្យ​ចូលរួមក្នុងសកម្មភាពខុសច្បាប់ផ្សេងៗ ជាពិសេសគឺ ការឆបោកតាមប្រព័ន្ធទូរសព្ទ និងតាមអនឡាញ។ អ្វីដែលកាន់តែគួរ​ឲ្យ​ខ្លាចនោះគឺ មនុស្សមួយចំនួនបានរងគ្រោះដោយការបង្ខាំងទុក ការប្រើអំពើហិង្សា និងការឃុំខ្លួនដោយខុសច្បាប់ ដែលជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិត សុវត្ថិភាព និងសិទ្ធិសេរីភាពផ្ទាល់ខ្លួនរបស់ពួកគេ។

អាស្រ័យហេតុនេះ ស្ថានទូតចិនបានអំពាវនាវដល់ពលរដ្ឋ ដែលកំពុងធ្វើទស្សនកិច្ចក្នុងប្រទេសថៃ ត្រូវស្វែងយល់ពីហានិភ័យទាំងនេះឲ្យ​បានច្បាស់ ហើយត្រូវចេះការពារខ្លួនដើម្បីចៀសឆ្ងាយពីសកម្មភាពខុសច្បាប់ និងដើម្បីធានាសុវត្ថិភាពទាំងអាយុជីវិត និងទ្រព្យសម្បត្តិ។ ជាវិធានការការពារ ស្ថានទូតបានណែនាំថា កុំជឿទុកចិត្តលើព័ត៌មានដែលផ្សព្វផ្សាយតាមបណ្តាញសង្គម វីដេអូខ្លីៗ ឬសារតាមទូរសព្ទ ដែលសន្យាថាមានការងារស្រួលៗបានលុយច្រើន ឬការអញ្ជើញដើរលេងជាក្រុមដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់។

ក្នុងករណីមានអាសន្ន ឬជួបគ្រោះថ្នាក់ ស្ថានទូតបានណែនាំឲ្យ​ពលរដ្ឋចិនតម្កល់សុវត្ថិភាពខ្លួនឯងជាចម្បង ហើយត្រូវប្រញាប់ទាក់ទងទៅប៉ូលិសក្នុងតំបន់ ឬស្ថានទូតចិនប្រចាំប្រទេសថៃ ឲ្យ​បានឆាប់តាមដែលអាចធ្វើទៅបាន។ ជាមួយគ្នានេះដែរ ស្ថានទូតក៏បានសង្កត់ធ្ងន់ និងព្រមានថា រាល់សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសកម្មភាពខុសច្បាប់ផ្សេងៗទៀត នឹងត្រូវប្រឈមមុខនឹងការផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរបំផុតតាមច្បាប់របស់ប្រទេសចិន ក៏ដូចជាច្បាប់នៃប្រទេសដែលពាក់ព័ន្ធផងដែរ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម