ព័ត៌មានអន្ដរជាតិ
ប្រមុខការទូតអ៊ីរ៉ង់ ចេញដំណើរទៅរុស្ស៊ី ដើម្បីជួប លោកពូទីន
បន្ទាប់ពីចំណាយពេលនៅប្រទេសប៉ាគីស្ថាន ពេលនេះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araghchi បានចាកចេញពីទីក្រុង អ៊ីស្លាម៉ាបាដ ហើយ ដើម្បីធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី ជួបជាមួយប្រមុខរដ្ឋាភិបាលទីក្រុងមូស្គូ វ្ល៉ាឌីមៀរ ពូទីន។

តាមគម្រោង ប្រមុខការទូតអ៊ីរ៉ង់ នឹងត្រូវជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់រុស្ស៊ី ជាច្រើនរូប ហើយក៏នឹងមានជំនួបពិសេសជាមួយលោក ពូទីន ផងដែរ ក្នុងទីក្រុង St Petersburg ស្របពេលប្រទេសរបស់ខ្លួន កំពុងមានសង្គ្រាម។
សារព័ត៌មានរដ្ឋអ៊ីរ៉ង់ IRNA ចុះផ្សាយនៅថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២៦ ថា ក្នុងដំណើរទស្សនកិច្ចនោះ លោក Araghchi ក៏នឹងជួបពិភាក្សាផងដែរជាមួយ សមភាគីរុស្ស៊ី Sergey Lavrov។
ទោះបីជាយ៉ាងណា របៀបវារៈទាំងមូល នៃកិច្ចពិភាក្សារវាងមន្ត្រីរុស្ស៊ីនិងអ៊ីរ៉ង់ មិនត្រូវបានទម្លាយឲ្យដឹង ជាសាធារណៈនោះទេ។

ដំណើរទស្សកិច្ចនេះ កើតឡើងបន្ទាប់ពីប្រមុខការទូតអ៊ីរ៉ង់ ទើបតែជួបជាមួយមន្ត្រីកំពូលៗរបស់ប៉ាគីស្ថាន ដូចជានាយករដ្ឋមន្ត្រី Shehbaz Sharif, រដ្ឋមន្ត្រីការបរទេស Ishaq Dar និងមេទ័ព Asim Munir។
ក្រោយមកទៀត លោក Araghchi បានបន្តដំណើរទៅកាន់ប្រទេសអូម៉ង់ រួចវិលមកប៉ាគីស្ថានវិញ មុននឹងចេញដំណើរម្តងទៀត ទៅកាន់ប្រទេសរុស្ស៊ី។
សកម្មភាពនេះ ត្រូវគេមើលឃើញថា ជាកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដើម្បីប្រមូលការគាំទ្រ ក៏ដូចជារិះរកវិធីសាស្រ្ត ដើម្បីពន្លត់ភ្លើងសង្គ្រាម ដែលកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅ រាលដាលពេញតំបន់មជ្ឈិមបូព៌ា ដោយសារអាមេរិកនិងអ៊ីស្រាអែល ជាអ្នកបង្កាត់៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


