ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ គំរាមសងសឹកអាមេរិក «ចាស់ដៃបំផុត» បើហ៊ាន បំពានកិច្ចព្រមព្រៀងសន្តិភាព
ដ្បិតអាមេរិកនិងអ៊ីរ៉ង់ ឯកភាពគ្នាបញ្ចប់សង្គ្រាម ដែលអូសបន្លាយពេលជាង ៤ខែមកនេះ រួចហើយក៏ពិតមែន ប៉ុន្តែទីក្រុងតេហេរ៉ង់ គំរាមខ្លាំងៗថា ទីក្រុងវ៉ាស៊ីនតោន នឹងពើបប្រទះការសងសឹក យ៉ាងចាស់ដៃបំផុត បើពួកគេរំលោភលើកិច្ចព្រមព្រៀង បណ្តោះអាសន្ននេះ។

នេះគឺជាការគំរាមចេញពីប្រធានគណៈកម្មាធិការសន្តិសុខជាតិ និងគោលនយោបាយការបរទេស នៃសភាអ៊ីរ៉ង់ លោក Ebrahim Azizi ដែលបង្ហោះសារលើបណ្តាញសង្គម កាលពីថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២៦ ថា៖ «រាល់ការរំលោភបំពាន លើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដែលគ្រោង ចុះហត្ថលេខាជាផ្លូវការ នៅថ្ងៃសុក្រនេះ នឹងត្រូវប្រឈមមុខជាមួយ ការឆ្លើយតបយ៉ាងចាស់ដៃបំផុត»។
ស្របពេលជាមួយគ្នានោះ មន្ត្រីជាន់ខ្ពស់រូបនេះក៏គំរាម សងសឹកអ៊ីស្រាអែលផងដែរ បើពួកគេ នៅតែហ៊ាន វាយប្រហារភាគខាងត្បូង ប្រទេសលីបង់ទៀត។
តាមសម្តីលោក Azizi, ទីក្រុងវ៉ាស៊ីនតោន ត្រូវតែបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួន តាមរយៈការបញ្ចប់សង្រ្គាម ប្រឆាំងនឹងប្រទេសលីបង់ និងគោរពរាល់ប្រការទាំងអស់នៃ MOU នេះ។

មុននេះ ប្រមុខសេតវិមាន ដូណាល់ ត្រាំ អះអាងថា កិច្ចព្រមព្រៀងសន្តិភាពរវាងអាមេរិក និងអ៊ីរ៉ង់ ត្រូវបានចុះហត្ថលេខារួចរាល់ហើយ។
ទន្ទឹមនោះ លោកបានសរសើរមេដឹកនាំ ២រូបដែលជួយជ្រោមជ្រែង ឲ្យកិច្ចព្រមព្រៀងនេះ លេចចេញជារូបរាងឡើង នោះគឺប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន និងប្រមុខរដ្ឋចិន ស៊ី ជីនពីង។
ក្នុងបទសម្ភាសជាមួយ កាសែត New York Times កាលពីថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២៦ លោកត្រាំ ប្រាប់ថា លោកពូទីន និងលោកស៊ី បានដើរតួនាទី ក្នុងការនាំឲ្យមានដំណោះស្រាយ ជាមួយអ៊ីរ៉ង់។

តាមការបញ្ជាក់ពីប្រធានាធិបតីអាមេរិក, លោក ស៊ី គឺជា «សុភាពបុរសម្នាក់យ៉ាងពិតប្រាកដ» ហើយប្រទេសចិន មិនបានបញ្ជូនកប៉ាល់ដឹកប្រេងអមដោយនាវាចម្បាំង ដើម្បីព្យាយាមបំបែកការបិទខ្ទប់ឡើយ។ ដូចគ្នានឹងចិនដែរ ប្រទេសរុស្ស៊ី តែងអំពាវនាវជាបន្តបន្ទាប់ ឲ្យមានការបន្ធូរបន្ថយភាពតានតឹង ចាប់តាំងពីថ្ងៃដំបូងៗនៃសង្រ្គាម មកម្ល៉េះ។
សូមជម្រាបថា កិច្ចព្រមព្រៀងនេះ ក៏មានការសម្របសម្រួលពីសំណាក់ប្រទេសប៉ាគីស្ថាន ផងដែរ ហើយពិធីចុះហត្ថលេខាជាផ្លូវការ នឹងធ្វើឡើងក្នុងប្រទេសស្វីស នៅថ្ងៃសុក្រ ទី១៩ ខាងមុខ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម២៣ ម៉ោង agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


