Connect with us

ព័ត៌មានអន្ដរជាតិ

​មន្ត្រីជាន់ខ្ពស់​រុស្ស៊ី បដិសេធ​ការ​ចោទ​ប្រកាន់អំពីលទ្ធភាព​​​ប្រើអាវុធនុយក្លេអ៊ែរ នៅអ៊ុយក្រែន

បានផុស

នៅ

អ្នកការទូតជាន់ខ្ពស់របស់រុស្ស៊ី លោក Andrey Belousov កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ បានបដិសេធរាល់ការចោទប្រកាន់ទាំងឡាយ​ ដែលថា រុស្ស៊ី​អាច​​ប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅក្នុង​សង្គ្រាម​ក្នុង​ប្រទេសអ៊ុយក្រែន ដែល​រហួត​​​ដល់​ពេលនេះ​​ឈាន​ចូលឆ្នាំ​ទី​៥​​។ នេះ​បើយោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Tass

អ្នកការទូតជាន់ខ្ពស់របស់រុស្ស៊ី លោក Andrey Belousov (រូបភាព៖Tass)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Belousov បាន​និយាយ​នៅក្នុងសន្និសីទត្រួតពិនិត្យសន្ធិសញ្ញា​មិនរីកសាយភាយ​អាវុធ​នុយក្លេអ៊ែរ (NPT) លើកទី១១ ថា៖ «យើងយល់ឃើញថា វាជារឿងចាំបាច់ត្រូវតែច្រានចោលនូវការស្មានដែលគ្មានមូលដ្ឋានថា រុស្ស៊ីកំពុងសម្លឹងមើលការប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែន ឬគំរាមកំហែងប្រើប្រាស់អាវុធបែបនេះ។ ច្បាស់ណាស់ រឿងនេះត្រូវបានធ្វើឡើងក្នុងបំណងបង្កឲ្យមានភាពឆ្កួតលីលាប្រឆាំងនឹងរុស្ស៊ី»។

អ្នកការទូតរូបនេះថែមទាំងបញ្ចាក់បន្ថែមទៀតថា ទីក្រុងមូស្គូ «កំពុងខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់រាល់ការប្រឈមមុខដាក់គ្នាដោយអាវុធរវាងគូប្រជែងដែលមានអាវុធនុយក្លេអ៊ែរ ព្រោះវានឹងនាំឲ្យមានការកើនឡើងកម្ដៅដល់កម្រិតនុយក្លេអ៊ែរ»។

លោកបានសង្កត់ធ្ងន់បន្ថែមថា រុស្ស៊ីមិនមានចំណាប់អារម្មណ៍ក្នុងការបង្កើនភាពតានតឹងនោះទេ។ វាគឺជាផលប្រយោជន៍ដ៏ល្អបំផុតរបស់យើង ដែលអាវុធនុយក្លេអ៊ែរមិនត្រូវបានប្រើប្រាស់ទាល់តែសោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម