ព័ត៌មានអន្ដរជាតិ
អាមេរិក កំពុងសម្រុកបំពេញឃ្លាំងអាវុធ អំឡុងពេលបទឈប់បាញ់ ជាមួយអ៊ីរ៉ង់
ក្នុងក្រសែភ្នែកមហាជន ការប្រកាសបទឈប់បាញ់រវាងរដ្ឋបាលលោក ដូណាល់ ត្រាំ និងប្រទេសអ៊ីរ៉ង់ គឺជាសញ្ញាវិជ្ជមាននៃសន្តិភាព ប៉ុន្តែនៅពីក្រោយឆាកយោធា អ្វីៗមិនមែនសាមញ្ញបែបនេះឡើយ។ អ្នកវិភាគយុទ្ធសាស្ត្រអន្តរជាតិជាច្រើន ចាប់ផ្តើមដាក់ការសង្ស័យថា វ៉ាស៊ីនតោនកំពុងប្រើ «ល្បិចពន្យារពេល» ដើម្បីឆ្លៀតឱកាសដឹកជញ្ជូន និងផលិតគ្រាប់រំសេវបំពេញឃ្លាំងឡើងវិញ បន្ទាប់ពីបានចំណាយអស់យ៉ាងសន្ធឹកសន្ធាប់ក្នុងជម្លោះនាពេលថ្មីៗនេះ។

យោងតាមរបាយការណ៍ស៊ើបអង្កេតពី The New York Times សង្រ្គាមរយៈពេលខ្លីជាមួយអ៊ីរ៉ង់កាលពីដើមឆ្នាំ ២០២៦ បានធ្វើឲ្យឃ្លាំងអាវុធរបស់អាមេរិក ស្រកចុះដល់កម្រិតមួយដែលគួរឲ្យព្រួយបារម្ភ ប្រមាណពី ៤៥% ទៅ ៥០% នៃស្តុកគ្រាប់មីស៊ីលសំខាន់ៗ រួមមានប្រភេទ Patriot, THAAD និង Tomahawk។ ការផ្អាកបាញ់គ្នានេះ គឺជាឱកាសមាសដែលអនុញ្ញាតឲ្យក្រុមហ៊ុនការពារជាតិយក្សៗ ដូចជា Lockheed Martin អាចបញ្ជូនគ្រឿងយុទ្ធោបករណ៍ថ្មីៗ ទៅកាន់មូលដ្ឋានទ័ពជួរមុខនៅមជ្ឈិមបូព៌ាដោយសុវត្ថិភាព។
សន្តិភាពគ្រាន់តែជាការដកដង្ហើម?
សារព័ត៌មាន CBS News បានចុះផ្សាយថា បទឈប់បាញ់នេះហាក់ដូចជាការ «ទិញពេលវេលា» ច្រើនជាងការចង់បញ្ចប់សង្រ្គាមពិតប្រាកដ។ ប្រភពពីមន្ត្រីមន្ទីរបញ្ចកោណបានទម្លាយថា ការចំណាយលើសង្រ្គាមកន្លងមកមានទំហំធំធេងណាស់ គឺអស់ប្រហែល ២៥ពាន់លានដុល្លារ ដែលធ្វើឲ្យអាមេរិកត្រូវការពេលយ៉ាងហោចណាស់ពីរបីខែ ដើម្បីរៀបចំប្រព័ន្ធការពារមីស៊ីល Patriot ឡើងវិញ មុននឹងអាចបើកការចរចាដោយមានអំណាចពេញដៃ។
យុទ្ធសាស្ត្រ «ដំបងធំ» របស់លោក ត្រាំ
ស្របពេលជាមួយគ្នានេះ អ្នកជំនាញយោធាលើកឡើងថា លោក ដូណាល់ ត្រាំ កំពុងប្រើនយោបាយ «សន្តិភាពតាមរយៈកម្លាំង»។ លោកយល់ព្រមឈប់បាញ់ដើម្បីឲ្យសេដ្ឋកិច្ចមានស្ថិរភាព និងដើម្បីឲ្យកងទ័ពជើងទឹកអាមេរិកអាចចល័តនាវាផ្ទុកយន្តហោះទៅកាន់ទីតាំងយុទ្ធសាស្ត្រថ្មីៗ។ បើការចរចានៅប្រទេសប៉ាគីស្ថានជាមួយអ៊ីរ៉ង់ មិនទទួលបានលទ្ធផលដែលអាមេរិកចង់បាន នោះឃ្លាំងអាវុធដែលទើបតែបំពេញថ្មីនេះ នឹងក្លាយជាឧបករណ៍ដាក់សម្ពាធដ៏ធំបំផុត។
ជំហររបស់លោក ដូណាល់ ត្រាំ និងការដាក់សម្ពាធ
ទោះបីជាស្ថានភាពហាក់ស្ងប់ស្ងាត់ ប៉ុន្តែប្រធានាធិបតី ដូណាល់ ត្រាំ បានផ្ញើសារព្រមានយ៉ាងខ្លាំងៗទៅកាន់ទីក្រុងតេហេរ៉ង់។ យោងតាមសារព័ត៌មាន Anadolu Agency លោក ត្រាំ បានបញ្ជាក់កាលពីថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២៦ ថា អាមេរិកដឹងយ៉ាងច្បាស់ពីទីតាំង ដែលអ៊ីរ៉ង់លួចដឹកជញ្ជូនគ្រឿងយុទ្ធោបករណ៍ថ្មីៗចូលក្នុងអំឡុងពេលឈប់បាញ់នេះ ហើយលោកបានគំរាមថា «នឹងកម្ទេចវាចោលក្នុងរយៈពេល ១៥នាទី» ប្រសិនបើសង្រ្គាមចាប់ផ្តើមឡើងវិញ។
ជារួម ដ្បិតបច្ចុប្បន្ន គ្មានគ្រាប់បែកធ្លាក់ ឬគ្មានការបាញ់មីស៊ីលតបតគ្នា ប៉ុន្តែសកម្មភាពនៅតាមរោងចក្រផលិតអាវុធក្នុងរដ្ឋតិចសាស់ និងរដ្ឋអារីហ្សូណា កំពុងដំណើរការ ២៤ ម៉ោងលើ ២៤ ម៉ោង។ ពិភពលោកកំពុងសង្ឃឹមថា ការ «បំពេញឃ្លាំង» នេះគឺសម្រាប់តែការពារខ្លួន ប៉ុន្តែប្រវត្តិសាស្ត្រតែងតែបង្រៀនយើងថា នៅពេលដែលអាវុធត្រូវបានរៀបចំរួចរាល់ ឱកាសនៃសង្រ្គាមក៏តែងតែនៅកៀកបង្កើយដូចគ្នា៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា៤ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ


