ព័ត៌មានអន្ដរជាតិ
ប្រមុខណាតូ បញ្ជាក់ពីអ្វីដែលធ្វើឲ្យ លោក ត្រាំ អាក់អន់ស្រពន់ចិត្ត
អគ្គលេខាធិការអង្គការណាតូ (NATO) លោក ម៉ាក រូតតេ (Mark Rutte) កាលពីថ្ងៃចន្ទ ទី៤ ខែឧសភា បាននិយាយថា បណ្ដាប្រទេសនៅអឺរ៉ុបបានយល់ច្បាស់នូវសាររបស់របស់ប្រធានាធិបតី ដូណាល់ ត្រាំ អំពីជម្លោះជាមួយអ៊ីរ៉ង់ ហើយកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងតួនាទីរបស់ពួកគេនៅក្នុងសម្ព័ន្ធភាពយោធាមួយនេះ។

ទីភ្នាក់ងារសារព័ត៌មាន CNA របស់សិង្ហបុរី បានចុះផ្សាយថា ថ្នាក់ដឹកនាំនៃប្រទេសជាសមាជិកណាតូ បានថ្លែងនៅក្នុងកិច្ចប្រជុំសហគមន៍នយោបាយអឺរ៉ុប (EPC) នៅប្រទេសអាមេនី ថា មេដឹកនាំអឺរ៉ុបបានយល់ពីសារនោះហើយ។ ពួកគេបានឮសារនោះយ៉ាងច្បាស់បំផុត ដោយលោកបានទទួលស្គាល់នូវការខកចិត្តពីខាងភាគីសហរដ្ឋអាមេរិក ចំពោះការរារែករបស់សម្ព័ន្ធមិត្តអឺរ៉ុប ក្នុងការចូលរួមក្នុងសង្គ្រាមនៅអ៊ីរ៉ង់នោះ។
សេចក្តីថ្លែងការណ៍នេះ ត្រូវបានធ្វើឡើង បន្ទាប់ពីលោក ត្រាំ បានរិះគន់សមាជិកណាតូសំខាន់ៗ មួយចំនួនថា មិនបានគាំទ្រសហរដ្ឋអាមេរិកឲ្យបានពេញលេញ នៅក្នុងយុទ្ធនាការដែលពាក់ព័ន្ធនឹងសង្គ្រាមអ៊ីរ៉ង់ និងជម្លោះរឿងច្រកហូរមូស។ ផែនការដកទ័ពអាមេរិកចំនួន ៥,០០០ នាក់ ចេញពីប្រទេសអាល្លឺម៉ង់ ក៏ត្រូវបានគេមើលឃើញថា ជាសញ្ញានៃការមិនពេញចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះបណ្តាសម្ព័ន្ធមិត្តរបស់ខ្លួនផងដែរ។
លោក រូតតេ បានបញ្ជាក់ថា ប្រទេសអឺរ៉ុបជាច្រើនកំពុងបង្កើនការចូលរួម រួមទាំងការអនុញ្ញាតឲ្យប្រើប្រាស់មូលដ្ឋានទ័ព និងការគាំទ្រផ្នែកភស្តុភារផងដែរ។ ប្រទេសនានាដូចជា Montenegro, Croatia, រូម៉ានី, ព័រទុយហ្គាល់, ក្រិក, អ៊ីតាលី, អង់គ្លេស, បារាំង និងអាល្លឺម៉ង់ ត្រូវបានគេនិយាយថា កំពុងអនុវត្តកិច្ចព្រមព្រៀងទ្វេភាគីជាមួយសហរដ្ឋអាមេរិក។
ជាពិសេសថែមទៀត ប្រទេសមួយចំនួនក៏បានដាក់ពង្រាយនាវាបោសសម្អាតមីន នៅជិតច្រកសមុទ្រ Hormuz និងកំពុងត្រៀមលក្ខណៈសម្រាប់ជំហានបន្តបន្ទាប់ទៀត រួមទាំងលទ្ធភាពនៃការចូលរួមក្នុងបេសកកម្ម ដើម្បីធានានូវសេរីភាពនៃការធ្វើនាវាចរណ៍ផងដែរ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៥ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


