ព័ត៌មានអន្ដរជាតិ
របាយការណ៍ហិរញ្ញវត្ថុ៖ លោក ត្រាំ កើបលុយជាង ១ប៊ីលានដុល្លារ ពីប្រាក់អេឡិចត្រូនិក «គ្រីបតូ»
របាយការណ៍ហិរញ្ញវត្ថុស្តីពីកាតព្វកិច្ចពន្ធសម្រាប់ឆ្នាំ២០២៥ បានបង្ហាញថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ រកចំណូលបានជាង ១ប៊ីលានដុល្លារក្នុងឆ្នាំ២០២៥ តាមរយៈការធ្វើអាជីវកម្មលើរូបិយប័ណ្ណឌីជីថល ដែលគេស្គាល់ថា «គ្រីបតូ»។ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន BBC នៅថ្ងៃទី១ ខែកក្កដា ។

នៅក្នុងឯកសាររបាយការណ៍កម្រាស់៩២៧ទំព័រ ដែលសារព័ត៌មានបានផ្សព្វផ្សាយ លោក ដូណាល់ ត្រាំ បានរាយការណ៍ពីចំណូលចំនួន ៦៣៥លានដុល្លារ ដែលជាកម្រៃទទួលបានពីកាក់ឌីជីថល (meme) ទោះបីជាកាក់នេះបានធ្លាក់ចុះតម្លៃយ៉ាងគំហុក ចាប់តាំងពីលោកបានដាក់លក់វា ប៉ុន្មានថ្ងៃមុនពេលឡើងកាន់តំណែងក៏ដោយ។
ទន្ទឹមនឹងនេះ មេដឹកនាំអាមេរិកក៏បានរាយការណ៍ពីចំណូលជាង ៥០០លានដុល្លារទៀត ពីក្រុមហ៊ុនគ្រីបតូ World Liberty Financial ដែលជាក្រុមហ៊ុនបង្កើតឡើង ដោយកូនប្រុសលោកផ្ទាល់ និងកូនៗរបស់លោក Steve Witkoff ដែលជាអ្នកតំណាងពិសេសរបស់លោក។
ក្រៅពីនេះ លោក ត្រាំ ក៏រកបានរាប់លានដុល្លារបន្ថែមទៀតពីវិស័យអចលនទ្រព្យ និងសម្ភារៈប្រើប្រាស់ដែលមានម៉ាកយីហោរបស់លោក។ ទោះជាយ៉ាងណាក៏ដោយ សេតវិមានបានបដិសេធថា លោកមិនបានទាញយកផលចំណេញពីតំណែងប្រធានាធិបតីនោះទេ។
តួលេខចំណូលហិរញ្ញវត្ថុចុងក្រោយ ដែលបានលាតត្រដាងនេះ បានវ៉ាដាច់របាយការណ៍កាលពីឆ្នាំ២០២៤ យ៉ាងឆ្ងាយ ដែលកាលណោះ លោក ត្រាំ បានប្រកាសពីចំណូលជាង ៦០០លានដុល្លារ។ ប៉ុន្តែ សេតវិមាន បានសង្កត់ធ្ងន់ម្តងហើយម្តងទៀតថា លោក ត្រាំ បានផ្ទេរអាជីវកម្មរបស់លោកទៅឲ្យមូលនិធិដែលគ្រប់គ្រងដោយកូនប្រុសរបស់លោក ហើយបដិសេធជាថ្មីម្តងទៀត ចំពោះរឿងទំនាស់ផលប្រយោជន៍ ក្នុងពេលដែលលោកកំពុងដឹកនាំស្ថាប័នសាធារណៈនេះ។
គួររំឭកថា លោក ត្រាំ ធ្លាប់បានរិះគន់រូបិយប័ណ្ណគ្រីបតូ ដោយធ្លាប់បានហៅកាក់ Bitcoin ថាជា «ការបោកប្រាស់» និងជា «គ្រោះមហន្តរាយដែលរង់ចាំថ្ងៃផ្ទុះ»។ ប៉ុន្តែការលាតត្រដាងកាលពីថ្ងៃអង្គារ បានបង្ហាញថា ចំណូលពីគ្រីបតូរបស់លោក បានវ៉ាដាច់ចំណូលពីអាជីវកម្មអចលនទ្រព្យ ដែលធ្លាប់ធ្វើឲ្យលោកល្បីល្បាញកាលពីមុនទៅទៀត។
យ៉ាងណាមិញ បន្ទាប់ពីការត្រឡប់មកកាន់សេតវិមានវិញ លោក ត្រាំ បានអនុវត្តនយោបាយគាំទ្រឧស្សាហកម្មគ្រីបតូ ស្របពេលដែលក្រុមហ៊ុននានាផ្សារភ្ជាប់នឹងគ្រួសាររបស់លោក បានបោះផ្សាយកាក់ឌីជីថល។
សូម្បីតែ ប្រធានគណៈកម្មការមូលបត្រអាមេរិក (SEC) លោក Paul Atkins ដែលតែងតាំងដោយលោក តាំងពីខែមេសា ឆ្នាំ២០២៥ ក៏ត្រូវបានគេមើលឃើញថា ជាសម្ព័ន្ធមិត្តរបស់វិស័យគ្រីបតូផងដែរ ដោយលោកបានកែប្រែស្ថាប័ននេះចេញពីការរឹតបន្តឹងច្បាប់ខ្លាំងៗពីមុន។
កាលពីខែកក្កដាកន្លងទៅ ប្រធានាធិបតីក៏បានចុះហត្ថលេខាលើច្បាប់ GENIUS Act ដើម្បីធ្វើឲ្យ «អាមេរិកក្លាយជាអ្នកដឹកនាំកំពូល មិនអាចប្រកែកបានក្នុងវិស័យទ្រព្យសកម្មឌីជីថល»៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
អ្វីជាឧបសគ្គចម្បង ដែលនឹងរារាំង លោក Starmer សម្រាប់ការកាន់តំណែងកំពូលរបស់ណាតូ?
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


