ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ ព្រមានអាមេរិកថា «គ្មានដំណោះស្រាយយោធា ចំពោះវិបត្តិនយោបាយទេ»
ស្របពេលដែលប្រធានាធិបតីអាមេរិក បានចេញបញ្ជាឲ្យយោធាជើងទឹកអមនាវាដឹកទំនិញចេញពីច្រក ហូរមូស (Hormuz) រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានព្រមានតបវិញថា «គ្មានដំណោះស្រាយយោធា ចំពោះវិបត្តិនយោបាយទេ» ដោយព្រមានសហរដ្ឋអាមេរិកនិងអារ៉ាប់រួម(UAE) ថា កុំធ្វើឱ្យស្ថានការណ៍កាន់តែតានតឹងឡើង នៅច្រកសមុទ្រ Hormuz ។ នេះបើយោងតាមសារព័ត៌មាន TRT World ផ្សាយថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ។
ដោយស្រង់ចេញពីប្រព័ន្ធផ្សព្វផ្សាយសង្គម X លោក Araghchi បានសរសេរថា៖« សកម្មភាពនៅច្រក Hormuz បង្ហាញយ៉ាងច្បាស់ថា គ្មានដំណោះស្រាយយោធា ចំពោះវិបត្តិនយោបាយទេ ខណៈការចរចាកំពុងដំណើរការទៅមុខជាមួយនឹងកិច្ចខិតខំប្រឹងប្រែងដ៏សប្បុរសរបស់ប៉ាគីស្ថាន។ សហរដ្ឋអាមេរិកគួរតែប្រុងប្រយ័ត្ន ចំពោះការអូសទាញត្រឡប់ទៅក្នុងភាពច្របូកច្របល់ដោយអ្នកដែលមានចេតនាអាក្រក់។ អារ៉ាប់រួមក៏គួរតែធ្វើដូច្នេះដែរ»។

លោក Araghchi ក៏បានបដិសេធផែនការ «Project Freedom» របស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីអមដំណើរកប៉ាល់ពាណិជ្ជកម្មចេញពីច្រកសមុទ្រ។
រដ្ឋមន្រ្តីរូបនេះបន្ថែមថា៖ « ផែនការ Project Freedom គឺជាការជាប់គាំងនៃ Project»។
សេចក្តីថ្លែងការណ៍កើតឡើង ចំពេលក្រុមហ៊ុន Maersk ដែលជាក្រុមហ៊ុនដឹកជញ្ជូនយក្សរបស់ប្រទេសដាណឺម៉ាក អះអាងថា នាវាមួយគ្រឿងរបស់ខ្លួន ជានាវាដឹកយានយន្ត បំពាក់ទង់ជាតិសហរដ្ឋអាមេរិក បានឆ្លងកាត់ច្រកសមុទ្រ Hormuz។
ឆ្លើយតបចំពោះភាពតានតឹងចុងក្រោយនេះ អ៊ីរ៉ង់បានបើកការវាយប្រហារសងសឹកនៅថ្ងៃចន្ទ ដោយផ្តោតលើប្រទេសអារ៉ាប់រួម (UAE)។ ការវាយប្រហារទាំងនោះមានទាំងមីស៊ីល និងដ្រូន វាគឺជាឧប្បត្តិហេតុលើកដំបូងចាប់តាំងពីបទឈប់បាញ់រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកចូលជាធរមានកាលពីខែមុន។
ទោះបីជាយ៉ាងណា ប្រទេសអារ៉ាប់រួមរាយការណ៍ថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បានស្ទាក់ចាប់មីស៊ីលចំនួន ១៥គ្រាប់ និងដ្រូនចំនួន ៤គ្រឿង។ បន្ទាប់មកអគ្គិភ័យក៏បានផ្ទុះឡើងនៅតំបន់ឧស្សាហកម្មប្រេង Fujairah ជាមជ្ឈមណ្ឌលថាមពលដ៏សំខាន់មួយ នៅលើឆ្នេរសមុទ្រភាគខាងកើតរបស់អារ៉ាប់រួម៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១៩ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


