Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់​ ​ព្រមាន​​វាយ​​ប្រហារ​ ​អង់​គ្លេស​និង​បារំាង ដែល​​​​បញ្ជូន​នាវា​ចម្បាំង​ទៅ​ច្រក​ Hormuz ​

បានផុស

នៅ

​អ៊ីរ៉ង់​​ព្រមានចក្រភពអង់​គ្លេស និងបារាំង នៅ​ថ្ងៃអាទិត្យ​ថា កង​កម្លាំងប្រដាប់​អាវុធរបស់​អ៊ីរ៉ង់​នឹង​ចាប់ផ្តើមឆ្លើយ​តប​យ៉ាង​ម៉ឺងម៉ាត់ និង​ភ្លាមៗ ចំពោះ​នាវា​ចម្បាំង​ណាមួយ​ដែលត្រូវ​បញ្ជូន​ទៅ​ច្រក​សមុទ្រ​ហ័រមូស ​(Hormuz) បន្ទាប់​ពីទីក្រុង​ឡុងដ៍ បាន​​បញ្ជូននាវាមួយគ្រឿង​ទៅ​កាន់​​ច្រក​សមុទ្រ​នេះ​។ នេះ​បើយោង​តាម​សារព័ត៌មាន​មជ្ឈិម​បូព៌ា Middle East Eye ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០២៦ ។

អនុរដ្ឋ​មន្ត្រីការបរទេសអ៊ីរ៉ង់​​ លោក Kazem Gharibabadi បង្ហោះសារ​​នៅ​លើបណ្តាញ​សង្គម​ ​X ថា៖ « យើងសូម​​រំឭក​ពួកគេ [បារាំង​និង​អង់គ្លេស​] ថា ទាំង​ក្នុងសម័យ​សង្គ្រាមនិងសម័យ​សន្តិភាពមាន​តែសាធារណរដ្ឋអ៊ីរ៉ង់ប៉ុណ្ណោះ​ ដែលអាច​បង្កើតសន្តិសុខ​នៅក្នុងច្រកសមុទ្រនេះបាន​ ហើយយើង​នឹង​មិន​អនុញ្ញាត​ឱ្យប្រទេសណាមួយជ្រៀតជ្រែកក្នុងបញ្ហានេះនោះ​​ទេ​»។

អនុរដ្ឋ​មន្ត្រីការបរទេសអ៊ីរ៉ង់​​ លោក Kazem Gharibabadi . រូបភាព៖ បណ្តាញ​សង្គម​ X ផ្ទាល់​ខ្លួន​។
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរ​បញ្ជាក់​ថា​ ចក្រភពអង់គ្លេសនិងបារាំងកំពុង​ដឹក​នាំ​កិច្ច​ខិត​ខំប្រឹង​ប្រែង​ ដើម្បីបង្កើតសម្ព័ន្ធភាព​អន្តរជាតិ​​ក្នុងការ​ធានា​ថា​ច្រក​សមុទ្រ​ហ័រមូស​​មាន​សុវត្ថិភាព។

ក្រសួង​ការពារជាតិចក្រភពអង់គ្លេសបាន​ប្រកាសកាលពីថ្ងៃសៅរ៍​ថា ​ខ្លួននឹង​បញ្ជូននាវា​ពិឃាតមួយគ្រឿង​ទៅកាន់មជ្ឈិមបូព៌ា ដោយ​អះអាង​ថា នាវា​នោះ​​នឹង​​ពង្រឹងទំនុកចិត្ត​ក្នុង​ចំណោម​ការ​ដឹក​ជញ្ជូន​ពាណិជ្ជកម្មនិង​គាំទ្រដល់កិច្ចខិតខំប្រឹង​ប្រែងបោសសម្អាតមីន ពេល​អរិភាព​បញ្ចប់​។

អ្នកនាំពាក្យក្រសួង​ការពារ​ជាតិ​អង់​គ្លេស​ប្រាប់ AFP ថា​៖ « ការ​ដាក់​ពង្រាយនាវា​ចម្បាំង HMS Dragon គឺ​ជាផ្នែកមួយនៃការធ្វើ​ផែន​ការ​ប្រកប​ដោយប្រុងប្រយ័ត្នដែល​នឹងធានាថាចក្រភពអង់គ្លេសបាន​ត្រៀមខ្លួនរួចជា​ស្រេច ក្នុងនាមជាផ្នែកមួយ​នៃសម្ព័ន្ធភាព​ពហុជាតិសាស្រ្ត​​ដឹកនាំរួមគ្នា​ដោយចក្រភពអង់គ្លេសនិងបារាំង ដើម្បីធានា​សុវត្ថិភាព​ច្រកសមុទ្រ [Hormuz] ពេល​មាន​លក្ខខណ្ឌ​ដែល​ត្រូវ​​​អនុញ្ញាត»។

យ៉ាងណា​ជុំវិញ​បញ្ហា​នេះ​ ប្រធានាធិបតី​បារាំង លោក Emmanuel Macron បញ្ជាក់​កាលពីថ្ងៃអាទិត្យ​ថា៖ « ប្រទេសបារាំងមិន​ដែល​គិត​ទុក​ជាមុន​ពី​ការដាក់​ពង្រាយ​កងទ័ពជើង​ទឹកនៅច្រក​សមុទ្រ Hormuz ទេ ប៉ុន្តែ​ផ្ទុយទៅវិញ​វា​គឺជាបេសកកម្មសន្តិសុខ​ដែល​នឹង​ត្រូវ​បានសម្រប​សម្រួល​ជាមួយអ៊ីរ៉ង់»៕

ប្រែដោយ​៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម