Connect with us

ព័ត៌មានអន្ដរជាតិ

លោក រូប៊ីយ៉ូ៖ អាមេរិកចង់ឱ្យចិន ជួយបញ្ចុះបញ្ចូលអ៊ីរ៉ង់ បញ្ឈប់​សកម្មភាព​ក្នុងតំបន់ឈូងសមុទ្រ

បានផុស

នៅ

នៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍ Fox News កាលពីថ្ងៃពុធ ទី១៣ ខែឧសភា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូ រូប៊ីយ៉ូ បានថ្លែងឱ្យដឹងថា រដ្ឋាភិបាលអាមេរិក កំពុងមានក្តីសង្ឃឹមយ៉ាងមុតមាំ ក្នុងការបញ្ចុះបញ្ចូលឱ្យប្រទេសចិន ងាកមកដើរតួនាទីឱ្យកាន់តែសកម្មជាងមុន ដើម្បីជួយទាញអ៊ីរ៉ង់ឱ្យដើរចេញពីសកម្មភាពតានតឹង ដែលកំពុងកើតឡើងនៅក្នុងតំបន់ឈូងសមុទ្រ។

លោក ម៉ាកូ រូប៊ីយ៉ូ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​ការផ្សាយ​របស់ Asia One លោក រូប៊ីយ៉ូ បានលើកឡើងពីចំណុចនេះ ក្នុងកិច្ចសន្ទនាជាមួយពិធីករលោក Sean Hannity ដោយលោកបានគូសបញ្ជាក់ថា ឥទ្ធិពលរបស់ទីក្រុងប៉េកាំងលើទីក្រុងតេហេរ៉ង់ គឺជាកត្តាសំខាន់ ដែលអាចជួយសម្រាលភាពតានតឹង និងរក្សាសន្តិសុខក្នុងតំបន់ ឱ្យមានស្ថិរភាព។ តាមរយៈការជំរុញនេះ អាមេរិកចង់ឃើញចិនចូលរួមចំណែកដោយផ្ទាល់ ក្នុងការដាក់សម្ពាធការទូត ដើម្បីឱ្យអ៊ីរ៉ង់បញ្ឈប់រាល់សកម្មភាព ដែលបង្កហានិភ័យដល់សន្តិសុខពិភពលោក។

ការអត្ថាធិប្បាយរបស់ប្រមុខការទូតអាមេរិកម្នាក់នេះ ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរយុទ្ធសាស្ត្រមួយ ដែលអាមេរិកព្យាយាមប្រើប្រាស់ទំនាក់ទំនងរវាងមហាអំណាចទាំងពីរ ដើម្បីដោះស្រាយជម្លោះដ៏ស្មុគស្មាញនៅមជ្ឈិមបូព៌ា ដែលកំពុងជះឥទ្ធិពលអាក្រក់ដល់សេដ្ឋកិច្ច និងសន្តិសុខសកល៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម