ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ តែងតាំង លោក Ghalibaf ឲ្យមើលខុសត្រូវ លើទំនាក់ទំនងជាមួយ ចិន
យោងតាមទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ Tasnim បានចុះផ្សាយកាលពីថ្ងៃអាទិត្យទី១៧ ខែឧសភា ថា ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf ដែលទើបតែលេចមុខជាប្រធានអ្នកចរចាក្នុងកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិកនៅប្រទេសប៉ាគីស្ថានកាលពីខែមុន ត្រូវបានតែងតាំងឲ្យមើលការខុសត្រូវលើទំនាក់ទំនងជាមួយប្រទេសចិន។

ទីភ្នាក់ងារសារព័ត៌មានដដែរនោះ បានរាយការណ៍ ដោយផ្អែកលើប្រភពព័ត៌មានដែលអាចទុកចិត្តបានថា លោក Mohammad Bagher Ghalibaf ត្រូវបានតែងតាំងជាតំណាងពិសេសនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ទទួលបន្ទុកកិច្ចការប្រទេសចិន នាពេលថ្មីៗនេះ ខណៈដែលប្រព័ន្ធផ្សព្វផ្សាយដទៃទៀតក៏បានចុះផ្សាយនូវរបាយការណ៍ប្រហាក់ប្រហែលគ្នានេះដែរ។
លោក Ghalibaf ត្រូវបានតែងតាំងឲ្យកាន់តំណែងនេះ តាមរយៈសំណើរបស់ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian និងដោយមានការយល់ព្រមពីមេដឹកនាំកំពូល លោក Mojtaba Khamenei។ លោកនឹងធ្វើការ សម្របសម្រួលលើវិស័យផ្សេងៗនៃទំនាក់ទំនងរវាងអ៊ីរ៉ង់ និងចិន។
បន្ទាប់ពីការផ្ទុះឡើងនៃសង្គ្រាមជាមួយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក កាលពីថ្ងៃទី២៨ ខែកុម្ភៈ លោក Ghalibaf បានលេចធ្លោឡើងក្លាយជាតួអង្គកណ្ដាលក្នុងការដឹកនាំកិច្ចការការទូតលំដាប់ខ្ពស់ នៅក្នុងកិច្ចចរចាជុំទោលមួយជាមួយអាមេរិក កាលពីខែមេសា កន្លងទៅ។
ដោយឡែក ទីភ្នាក់ងារសារព័ត៌មាន Fars បានឲ្យដឹងដែរថា អតីតប្រធានសន្តិសុខ លោក Ali Larijani ដែលបានទទួលមរណភាពនៅក្នុងការវាយប្រហាររួមគ្នារបស់អាមេរិក និងអ៊ីស្រាអែល កាលពីថ្ងៃទី១៧ ខែមីនា ក៏ធ្លាប់កាន់តំណែងស្រដៀងគ្នានេះដែរ។ កាលណោះ លោក Larijani បានមើលការខុសត្រូវលើការជំរុញកិច្ចចរចាជាមួយចិន ដែលនាំទៅរកកិច្ចព្រមព្រៀងសហប្រតិបត្តិការរយៈពេល ២៥ ឆ្នាំ កាលពីឆ្នាំ២០២១។
នៅក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ អ៊ីរ៉ង់បានអនុញ្ញាតឲ្យនាវាចិនមួយចំនួន ធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រយុទ្ធសាស្ត្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនថាមពលដ៏សំខាន់របស់ពិភពលោក ដែលអ៊ីរ៉ង់បានបិទខ្ទប់ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើង។ កងឆ្មាំបដិវត្តន៍ឥស្លាម (IRGC) បានបញ្ជាក់ថា នាវាទាំងនោះបានឆ្លងកាត់ បន្ទាប់ពីមាន កិច្ចព្រមព្រៀងស្តីពីពិធីសារគ្រប់គ្រងច្រកសមុទ្ររបស់អ៊ីរ៉ង់៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ប្រធានសភាអ៊ីរ៉ង់ ជះសម្តីទៅអាមេរិកវិញ ដោយគ្មានកោតញញើតសូម្បីបន្តិច
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


