ព័ត៌មានអន្ដរជាតិ
ចិន បង្ហាញកង្វល់ជុំវិញការរំខាននៅច្រកហ័រមូស ក្រោយ អាមេរិក-អ៊ីរ៉ង់ ចរចានៅកាតា
នៅថ្ងៃសុក្រទី៣ ខែកក្កដា ប្រទេសចិនបានអំពាវនាវឲ្យមានការដោះស្រាយដោយសមស្របមួយ ដើម្បីបញ្ចប់ការរំខានដល់ការធ្វើនាវាចរណ៍នៅក្នុងច្រកសមុទ្រ Hormuz ដែលគ្រប់គ្រងដោយអ៊ីរ៉ង់ ខណៈពេលដែលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានបន្តកិច្ចចរចាដោយប្រយោលនៅក្នុងប្រទេសកាតា។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានថ្លែងប្រាប់អ្នកយកព័ត៌មាននៅទីក្រុងប៉េកាំងថា «ច្រកសមុទ្រ Hormuz គឺជាច្រកសម្រាប់ការធ្វើនាវាចរណ៍អន្តរជាតិ។ ការស្តារឡើងវិញនូវការធ្វើដំណើរឆ្លងកាត់ដោយសុវត្ថិភាព និងសេរីនៅក្នុងច្រកសមុទ្រនេះឲ្យបានឆាប់ គឺបម្រើដល់ផលប្រយោជន៍របស់ភាគីទាំងអស់»។
លោក Guo បានបន្តថា ការដោះស្រាយដោយសមស្រប គឺជារឿងចាំបាច់ដើម្បីដោះស្រាយបញ្ហារំខាននៅក្នុងច្រកសមុទ្រ ក៏ដូចជាក្តីបារម្ភរួមរបស់សហគមន៍អន្តរជាតិ ដោយលោកបានបន្ថែមថា បញ្ហាទាំងនេះ ទាមទារឲ្យមានការឆ្លើយតបដ៏ត្រឹមត្រូវមួយ។ នៅក្នុងនោះផងដែរ ចិនត្រៀមខ្លួនជាស្រេចក្នុងការរក្សាទំនាក់ទំនងលើបញ្ហានេះ ជាមួយបណ្តាប្រទេសពាក់ព័ន្ធ និងសហគមន៍អន្តរជាតិ។
ការថ្លែងការណ៍ពីទីក្រុងប៉េកាំងនេះ បានធ្វើឡើងចំពេលដែលអាមេរិក និងអ៊ីរ៉ង់ បានបើកកិច្ចចរចាដោយប្រយោល ក្រោមការសម្របសម្រួលពីប្រទេសប៉ាគីស្ថាន និងកាតា នៅទីក្រុងដូហា នាសប្តាហ៍នេះ។
យ៉ាងណា កិច្ចចរចានៅទីក្រុងដូហានេះ គឺជាផ្នែកមួយនៃអនុស្សរណៈនៃការយោគយល់គ្នា (MoU) ទីក្រុងអ៊ីស្លាម៉ាបាដ កាលពីថ្ងៃទី១៧ ខែមិថុនា ដែលត្រូវបានចុះហត្ថលេខាដោយប្រធានាធិបតីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដើម្បីបញ្ចប់សង្គ្រាមជាអចិន្ត្រៃយ៍ ដែលផ្ទុះឡើងកាលពីថ្ងៃ ទី២៨ ខែកុម្ភៈ ខណៈដែលភាគីទាំងពីរបានកំណត់ឱសានវាទរយៈពេល ៦០ ថ្ងៃ សម្រាប់បញ្ចប់ការចរចា។
កិច្ចព្រមព្រៀងក្របខ័ណ្ឌនេះ រួមបញ្ចូលទាំងខចែងនានាដែលដោះស្រាយលើបញ្ហាផ្សេងៗ រួមទាំងការបើកច្រកសមុទ្រ Hormuz ឡើងវិញ ដែលជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់លំដាប់ពិភពលោក។
យោងតាមការចុះផ្សាយមុននេះ ដោយទីភ្នាក់ងារសារព័ត៌មាន Anadolu បានឲ្យដឹងថា កិច្ចចរចានៅទីក្រុងដូហា ត្រូវបានរំពឹងថា នឹងចាប់ផ្តើមឡើងវិញនៅសប្តាហ៍ទីបី នៃខែកក្កដា។
គួរបញ្ជាក់ថា ទីក្រុងតេហេរ៉ង់បានបិទច្រកសមុទ្រនេះ ក្រោយការវាយប្រហារពីសំណាក់អាមេរិក និងអ៊ីស្រាអែល ហើយកងទ័ពអាមេរិកក៏បានដាក់ទណ្ឌកម្មបិទខ្ទប់កំពង់ផែរបស់អ៊ីរ៉ង់ផងដែរ កាលពីថ្ងៃទី១៣ ខែមេសា។ ទោះជាយ៉ាងណា បន្ទាប់ពី MoU ទីក្រុងអ៊ីស្លាម៉ាបាដត្រូវបានចុះហត្ថលេខា អាមេរិកបានដកការបិទខ្ទប់នោះវិញ ខណៈដែលអ៊ីរ៉ង់បានបន្ធូរបន្ថយការរឹតបន្តឹងលើការធ្វើដំណើរឆ្លងកាត់ ប៉ុន្តែបានទទូចឲ្យនាវាទាំងឡាយធ្វើដំណើរតាមផ្លូវដែលខ្លួនបានកំណត់នៅក្នុងផ្លូវទឹកដ៏សំខាន់មួយនេះ។
អត្ថបទ ៖ សាង ស្រីល័ក្ខ
អ៊ីរ៉ង់ ទម្លាយថា ធ្លាប់ជាប់គាំងការនាំចេញប្រេងដល់ «សូន្យបារ៉ែល» ព្រោះតែ អាមេរិក បិទខ្ទប់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២៤ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៣ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


