ព័ត៌មានអន្ដរជាតិ
អាមេរិក-អ៊ីរ៉ង់ សងសឹកទៅមក ២ថ្ងៃជាប់គ្នា រុញសភាពការណ៍ តានតឹងខ្លាំងឡើងៗ
សង្គ្រាមអាមេរិក-អ៊ីរ៉ង់ ស្រាប់តែកក្រើកសាជាថ្មី ដោយភាគីទាំងសងខាង បានបាញ់សងសឹកគ្នា ២ថ្ងៃជាប់គ្នាហើយ ខណៈប្រមុខសេតវិមាន ដូណាល់ ត្រាំ ប្រកាសហែលចោល MoU ជាមយយទីក្រុង តេហេរ៉ង់ ដោយចោទប្រកានពាក់ព័ន្ធសកម្មភាពរំលោភបំពាន និងគឃ្លើន។ នេះបើតាមការផ្សាយរបស់ BBC នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដា ឆ្នាំ២០២៦។

នៅយប់ទី២ នៃការប្រយុទ្ធគ្នា យ៉ាងក្តៅគគុកថ្មីនេះ! បញ្ជាការដ្ឋានកណ្តាលរបស់អាមេរិក (CENTCOM) បានបញ្ជាក់ថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារលើ ៩០ទីតាំង ក្នុងប្រទេសអ៊ីរ៉ង់ ខណៈកងឆ្មាំបដិវត្តឥស្លាម (IRGC) ប្រកាសពីការវាយប្រហារមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសចំនួន៣ នៅតំបន់ឈូងសមុទ្រ ដូចជា បារ៉ែន កូវ៉ែត និងកាតា។
នៅបារ៉ែន ការផ្ទុះត្រូវបានគេឮក្នុងរដ្ឋធានី ម៉ាណាម៉ា ខណៈនៅកូវ៉ែត ខែលការពារអាកាស បានស្ទាក់ចាប់មីស៊ីលជាច្រើនគ្រាប់ ចំណែកនៅ កាតា, ស៊ីរ៉ែនប្រកាសអាសន្ន បានបន្លឺឡើងទូទាំងប្រទេស។

ចំពោះការវាយប្រហាររបស់អាមេរិកវិញ កងកម្លាំង CENTCOM បានទម្លាក់គ្រាប់បែក លើទីក្រុងកំពង់ផែភាគខាងត្បូងអ៊ីរ៉ង់ Chabahar ជាលើកដំបូង ហើយក៏មានការផ្ទុះដែរ នៅទីក្រុង Konarak។
កាលពីយប់ទីមួយ CENTCOM ក៏ប្រកាសពីការទម្លាក់គ្រាប់បែក «មួយទំហឹង» នៅភាគខាងត្បូងនោះដែរ ដើម្បីកម្ទេចប្រព័ន្ធការពារដែនអាកាស, ហេដ្ឋារចនាសម្ព័ន្ធឃ្លាំមើលឆ្នេរសមុទ្រ, ទីតាំងមីស៊ីលបាញ់ពីដីទៅអាកាស, ទីតាំងមីស៊ីលគ្រូសប្រឆាំងនាវា និងទីតាំងបាញ់បង្ហោះដ្រូន។

ក្រោយមក កងទ័ពអាមេរិក បានបន្តទម្លាក់គ្រាប់ នៅឆ្នេរភាគខាងត្បូងអ៊ីរ៉ង់ ដែលជាតំបន់យុទ្ធសាស្រ្ត រួមមានកំពង់ផែធំៗ ដូចជា Bandar Abbas ដែលជាមូលដ្ឋានទ័ពជើងទឹក និងភស្តុភារដ៏សំខាន់។
យ៉ាងណា ពេលនោះ អ៊ីរ៉ង់ តដៃវិញ ដោយបាញ់ទាំងមីស៊ីលនិងដ្រូន ហោះសំដៅទៅប្រទេសបារ៉ែន និងកូវែត ខណៈកងទ័ពជើងទឹក និងអាកាសរបស់ខ្លួន បានកំណត់គោលដៅលើទីតាំងយោធាអាមេរិកសំខាន់ ចំនួន ៨៥ទីតាំង នៅក្នុងតំបន់ឈូងសមុទ្រពែរ្ស។

សូមជម្រាបថា សង្គ្រាមថ្មីបានផ្ទុះឡើងវិញ បន្ទាប់ពីអាមេរិក ចោទថា អ៊ីរ៉ង់ វាយប្រហារលើកប៉ាល់ដឹកជញ្ជូនពាណិជ្ជកម្មចំនួន ៣គ្រឿងនៅក្នុងច្រកសមុទ្រ Hormuz បំពានបទឈប់បាញ់ ទើបខ្លួនសងសឹកវិញ។
កប៉ាល់ទាំង៣នោះ មានដូចជា កប៉ាល់ដឹកឧស្ម័នធម្មជាតិរាវដ៏ធំ របស់ប្រទេសកាតា ឈ្មោះ Al Rekayyat ដែលត្រូវបានដ្រូនបាញ់ប្រហារ បណ្តាលឲ្យឆាបឆេះនៅក្នុងបន្ទប់ម៉ាស៊ីន។ កប៉ាល់ដឹកប្រេងឆៅខ្នាតយក្ស ដោតទង់ជាតិអារ៉ាប៊ីសាអូឌីត ឈ្មោះ Wedyan ដែលរងការខូចខាតរចនាសម្ព័ន្ធ នៅឆ្នេរសមុទ្រប្រទេសអូម៉ង់ និងកប៉ាល់ដឹកប្រេងពាណិជ្ជកម្មមួយគ្រឿងទៀត ដែលរងការវាយប្រហារ ខណៈធ្វើដំណើរចាកចេញពីច្រកសមុទ្រ ប៉ុន្តែព្យាយាមបន្តដំណើរ ទៅកាន់គោលដៅរបស់ខ្លួនដោយជោគជ័យ៕
អត្ថបទ៖ សុវណ្ណ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


