Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ ពិបាកចិត្ត! ចង់ទៅការកូនប្រុស តែបារម្ភរវល់រឿងសង្គ្រាមអ៊ីរ៉ង់ និងខ្លាចព័ត៌មានវាយប្រហារ

បានផុស

នៅ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ ទី​២១​ ខែ​ឧសភា ឆ្នាំ​២០២៦ បានទម្លាយប្រាប់អ្នកយកព័ត៌មាននៅសេតវិមានថា លោកនឹងព្យាយាមឆ្លៀតពេល ទៅចូលរួមពិធីមង្គលការរបស់កូនប្រុសច្បងរបស់លោក នៅកោះ Bahamas នាចុងសប្តាហ៍នេះ តែ​ក៏​បាន​ព្រមានទុកមុន​​ថា លោកក៏​អាចនឹងមិន​មាន​វត្តមានដែរ ដោយសារតែជាប់រវល់ខ្លាំងជាមួយបញ្ហាជម្លោះដ៏ក្តៅគគុកនៅក្នុងប្រទេសអ៊ីរ៉ង់ និងកិច្ចការងាររដ្ឋសំខាន់ៗផ្សេងទៀត។

លោក ត្រាំ និង​កូន​ប្រុងច្បង (រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព​ជាច្រើន បាន​បង្ហើប​ឱ្យ​សារព័ត៌មាន Just the News ដឹង​ថា លោក ដូណាល់ ត្រាំ ជេអ៊រ (Donald Trump Jr.) ដែលជាកូនប្រុសច្បងរបស់លោកប្រធានាធិបតី គ្រោងនឹងរៀបការជាមួយគូដណ្តឹងគឺ នាង បេតធីណា អ៊ែនឌើរសិន (Bettina Anderson) ដែលជាតារា​ហាយសូដ៏ល្បីម្នាក់នៅតំបន់ Palm Beach។ ពិធីមង្គលការនេះ នឹងត្រូវរៀបចំឡើងជាលក្ខណៈតូចតាច និងឯកជនបំផុត នៅលើកោះផ្ទាល់ខ្លួនមួយ នា​ថ្ងៃសៅរ៍ សប្ដាហ៍នេះ។

នៅក្នុងកិច្ចសម្ភាសន៍ លោកប្រធានាធិបតី ត្រាំ មិនបានបញ្ចេញមតិយោបល់អ្វីច្រើន ជុំវិញកូនប្រសារថ្មីនោះទេ ប៉ុន្តែលោកបានបង្ហាញក្តីសង្ឃឹមថា អ្នកទាំងពីរ នឹងមានជីវិតអាពាហ៍ពិពាហ៍ដ៏មានសុភមង្គល។ លោក ត្រាំ បានថ្លែងទាំងទឹកមុខស្ទាក់ស្ទើរថា កូនប្រុសរបស់លោកពិតជាចង់ឱ្យលោកទៅចូលរួមណាស់ ហើយលោកក៏ចង់ទៅដែរ ប៉ុន្តែពេលវេលាខុសទាស់ខ្លាំងណាស់ ព្រោះលោកកំពុងជាប់ដៃដោះស្រាយវិបត្តិធំជាមួយអ៊ីរ៉ង់ និងរឿងរ៉ាវជាច្រើនទៀត។ លោកបាននិយាយលេងសើចលាយឡំនឹងការអាក់អន់ចិត្តថា រឿងនេះលោកធ្វើមួយណាក៏ខុសដែរ បើលោកទៅចូលរួម ក៏ត្រូវពួកសារព័ត៌មានក្លែងក្លាយ (Fake News) រិះគន់ជាន់ពន្លិច ហើយបើលោកមិនទៅ ក៏ត្រូវពួកនោះវាយប្រហារដដែល។

គួររំលឹកផងដែរថា លោក ត្រាំ ជេអ៊រ បានប្រកាសភ្ជាប់ពាក្យជាមួយស្រីស្អាតហាយសូ កាលពីខែធ្នូកន្លងទៅ។ ទោះជាយ៉ាងណា ពិធីមង្គលការថ្មីនេះ បានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអតីតភរិយាដំបូងរបស់លោកគឺ នាង វ៉ានីសា ត្រាំ (Vanessa Trump) បានទម្លាយឱ្យដឹងថា នាងត្រូវបានគ្រូពេទ្យពិនិត្យឃើញមានជំងឺមហារីកដោះ។ មកទល់ពេលនេះ គេនៅមិនទាន់ដឹងច្បាស់ថា មានសមាជិកគ្រួសារណាខ្លះ នឹងទៅចូលរួមក្នុងពិធីការនេះនៅឡើយទេ ប៉ុន្តែបើតាមដឹង លោក ត្រាំ ជេអ៊រ និង​អតីតភរិយា វ៉ានីសា មានកូនៗជាមួយគ្នាប្រាំនាក់ ដែលអាចនឹងមានវត្តមានក្នុងថ្ងៃពិសេសរបស់ឪពុកពួកគេ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម