ព័ត៌មានអន្ដរជាតិ
មនុស្សស្លាប់កើនដល់ ១៥នាក់ និងរបួស ១២៩នាក់ ក្នុងគ្រោះរញ្ជួយដីដ៏សាហាវ នៅ ហ្វីលីពីន
គិតត្រឹមរសៀលថ្ងៃចន្ទ ទី៨ ខែមិថុនា ឆ្នាំ២០២៦ តួលេខមនុស្សស្លាប់ ក្នុងគ្រោះរញ្ជួយដីដ៏សាហាវនៅប្រទេសហ្វីលីពីន បានកើនដល់ ១៥នាក់ហើយ ខណៈ ១២៩នាក់ទៀត រងរបួស។

BBC បានដកស្រង់ទិន្នន័យពី ការិយាល័យកាពារស៊ីវិលហ្វីលីពីន ដែលបង្ហាញថា ក្នុងចំណោមមនុស្សស្លាប់ទាំងអស់ គឺមាន ១២នាក់ ស្ថិតនៅក្នុងតំបន់ Soccsksargen។
ទន្ទឹមនោះ អ្នករបួសទាំង ១២៩នាក់ ក៏ស្ថិតនៅក្នុងតំបន់នេះ ផងដែរ។

ក្រៅពីមនុស្សស្លាប់, ឥទ្ធិពលនៃគ្រោះរញ្ជួយដីកម្រិត ៧.៨រ៉ិចទ័រនេះ ក៏បណ្តាលឲ្យអគារជាច្រើន ត្រូវបាក់ស្រុតនៅតំបន់មួយចំនួនផងដែរ ពិសេសទីក្រុង General Santos។
សូមជម្រាបថា គ្រោះរញ្ជួយដីកម្រិតធ្ងន់ជម្រៅ ១0គីឡូម៉ែត្រ បានវាយប្រហារកោះ Mindanao ភាគខាងត្បូងប្រទេសហ្វីលីពីន ដោយកម្លាំងដ៏ខ្លាំងរបស់វា បានបណ្តាលឲ្យប្រទេសជាច្រើន នៅតាមបណ្តោយឆ្នេរមហាសមុទ្រ ប៉ាស៊ីហ្វិក ទាញប្រកាសអាសន្ន រលកយក្សស៊ូណាមិ ក្នុងនោះមានទាំងជប៉ុន និងឥណ្ឌូណេស៊ីផងដែរ។

សហរដ្ឋអាមេរិក ក៏ព្រមានដែរថា រលកស៊ូណាមិដ៏មានគ្រោះថ្នាក់ អាចនឹងកើតមានឡើង ជាទ្រង់ទ្រាយធំ នៅតាមបណ្តោយឆ្នេរសមុទ្រឥណ្ឌូណេស៊ី ហ្វីលីពីន ប៉ាលូ តៃវ៉ាន់ និងប៉ាពូអាស៊ីនូវែលហ្គីណេ។
សូមជម្រាបជាថ្មី ប្រទេសហ្វីលីពីន មានទីតាំងស្ថិតនៅលើតំបន់ ដែលមានទម្រង់ផ្ទាំងតិចតូនិកដ៏ស្មុគស្មាញនៃ «ខ្សែក្រវាត់ភ្លើងប៉ាស៊ីហ្វិក» Pacific Ring of Fire ដែលជាខ្សែក្រវាត់ មានសកម្មភាពរញ្ជួយដី លាតសន្ធឹងចាប់ពីអាមេរិកខាងត្បូង រហូតដល់តំបន់ចុងបូព៌ានៃប្រទេសរុស្ស៊ី៕
អត្ថបទ៖ សុខ សុវណ្ណ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


