ព័ត៌មានអន្ដរជាតិ
UN៖ ជនភៀសខ្លួនស៊ីរី ១លាននាក់វិលមកប្រទេសវិញ បន្ទាប់ពីរដ្ឋាភិបាលលោកអាសាដដួលរលំ
របាយការន៍របស់អង្គការសហប្រជាជាតិ ជនភៀសខ្លួនស៊ីរីមួយលាននាក់បានត្រឡប់ទៅប្រទេសរបស់ពួកគេវិញចាប់តាំងពីការដួលរលំនៃរដ្ឋាភិបាលរបស់លោក បាសា អាល់-អាសាដ (Bashar al-Assad) ក្នុងខែធ្នូ ឆ្នាំ២០២៤ រួមជាមួយនឹងជនភៀសខ្លួនក្នុងស្រុកចំនួន ១.៨ លាននាក់ក៏ត្រឡប់ទៅវិញដែរ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី២៥ខែកញ្ញា។

គួររម្លឹកថាជិតពាក់កណ្តាលនៃប្រជាជន ១៣ លាននាក់របស់ប្រទេសស៊ីរីត្រូវបានបង្ខំឱ្យភៀសខ្លួនក្នុងអំឡុងពេលសង្រ្គាមរយៈពេល ១៤ ឆ្នាំ។ អង្គការសហប្រជាជាតិនិយាយថា ជនភៀសខ្លួនជាច្រើននាក់ឥឡូវនេះកំពុងវិលត្រលប់ទៅផ្ទះវិញបន្ទាប់ពីការផ្លាស់ប្តូរនយោបាយ ប៉ុន្តែពួកគេប្រឈមមុខនឹងបញ្ហាធំៗដូចជាផ្ទះសម្បែងខូចខាត ការងារតិចតួច និងអសន្តិសុខ។ ទោះយ៉ាងណាក៏ដោយ ជាងប្រាំពីរលាននាក់នៅតែភៀសខ្លួននៅក្នុងប្រទេសស៊ីរី និង ៤.៥ លាននាក់កំពុងរស់នៅក្រៅប្រទេស។
ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) បានជំរុញឱ្យមានការគាំទ្រអន្តរជាតិកាន់តែច្រើនដើម្បីធ្វើឱ្យការត្រឡប់មកវិញប្រកបដោយនិរន្តរភាព និងដោយស្ម័គ្រចិត្ត ដោយសង្កត់ធ្ងន់ថា ការផ្តល់មូលនិធិមិនគ្រប់គ្រាន់កំពុងធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញ។ រហូតមកដល់ពេលនេះមានតែផ្នែកតូចមួយនៃជំនួយដែលស៊ីរីត្រូវការត្រូវបានផ្ដល់ឲ្យក្នុង ២៤% នៅក្នុងប្រទេស និង ៣០% សម្រាប់ជនភៀសខ្លួនស៊ីរីនៅក្នុងតំបន់។

ប្រធានUNHCR លោក Filippo Grandi បានជំរុញឱ្យពិភពលោក ក្រុមហ៊ុនឯកជន និងប្រជាជនស៊ីរីនៅក្រៅប្រទេសផ្តល់ការគាំទ្របន្ថែមទៀត ដោយបន្ថែមថាប្រទេសដែលទទួលជនភៀសខ្លួនដូចជា ហ្ស៊កដានី លីបង់ និងតួកគី ក៏ត្រូវការជំនួយផងដែរ។ ទោះបីជាជីវិតនៅតែលំបាកខ្លាំងក៏ដោយ ក៏ជនភៀសខ្លួនស៊ីរីជាច្រើននិយាយថា ពួកគេចង់ត្រឡប់ទៅផ្ទះវិញឆាប់ៗ ដោយអ្នកខ្លះសង្ឃឹមថានឹងត្រឡប់ទៅវិញនៅឆ្នាំក្រោយ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


