ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប ជំរុញដល់អាជ្ញាធរក្រុង ស្រុក យកចិត្តទុកដាក់គ្រួសារជនភៀសសឹក ពីសុខភាពអនាម័យ
លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ជំរុញដល់រដ្ឋបាលក្រុង ស្រុក បង្កើនយកចិត្តទុកដាក់អំពីសុខភាព អនាម័យ និងការរស់នៅរបស់ប្រជាពលរដ្ឋភៀសសឹក និងគ្រួសារកងទ័ព ដែលបានមកស្នាក់នៅជំរុំសុវត្ថិភាពក្នុងភូមិសាស្ត្រខេត្ត តាមបណ្តាក្រុង ស្រុក។

ការជំរុញនេះធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៦ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ ក្រោមកិច្ចដឹកនាំរបស់ លោក លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និង លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ដោយមានការចូលរួមពី លោកលោកស្រីសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត នាយករដ្ឋបាល ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក និងមន្ត្រីក្រសួងមហាផ្ទៃ នៅសាលប្រជុំសាលាខេត្ត នាព្រឹកថ្ងៃទី០៤ ខែ កញ្ញា ឆ្នាំ២០២៥ ។
ថ្លែងនាឱកាសនោះ លោកប្រាក់ សោភ័ណ បានលើកឡើងពីស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់របស់ ខេត្ត និងការយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋភៀសសឹក និងគ្រួសារកងទ័ព ដែលបានមកស្នាក់នៅជំរុំសុវត្ថិភាពក្នុងភូមិសាស្ត្រខេត្ត តាមបណ្តាក្រុង ស្រុក ព្រមទាំងជំរុញដល់រដ្ឋបាលក្រុង ស្រុក បង្កើនយកចិត្តទុកដាក់អំពី សុខភាព អនាម័យ និងការរស់នៅ។ លោកបានបញ្ជាក់ថា «យើងត្រូវពង្រឹងបន្ថែមទីកន្លែងសង្គ្រោះ ដល់ជនរងគ្រោះដោយសង្រ្គាម ដែលខេត្តបានរៀបចំនៅស្រុកក្រឡាញ់ និងស្រុកស្វាយលើ រួមនឹងមន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យ យោធភូមិផងដែរ។

ក្នុងនោះដែរ លោកបានជំរុញដល់រដ្ឋបាលក្រុង ស្រុក ត្រូវយកចិត្តទុកដាក់ខ្ពស់ពីគ្រោះមហន្តរាយ ដោយជំនន់ទឹកភ្លៀង ព្រមទាំងត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់ ក្នុងការជួយ សង្គ្រោះពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ សំខាន់កងកម្លាំងទាំងបីត្រូវមានមុខជាប្រចាំ។
ចំណែក លោក លី សំរិទ្ធ ក៏បានជំរុញដល់ក្រុមការងារក្រុមប្រឹក្សាខេត្ត បន្តចុះធ្វើកិច្ចការរបស់ខ្លួន ឱ្យកាន់តែទទួលបានលទ្ធផលល្អថែមទៀត។ ក្នុងនោះលោកបានផ្តោតសំខាន់ចំពោះសុខភាពអនាម័យ និងការសង្រ្គោះដែលជាកត្តាសំខាន់ ចំពោះប្រជាពលរដ្ឋភៀសសឹក និងគ្រួសារកងទ័ព ព្រមទាំងស្សានុសិស្សមកពីខេត្តឧត្តរមានជ័យ និងតាមបណ្តាក្រុង ស្រុក មកប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៤-២០២៥។

លោកប្រធានក្រុមប្រឹក្សាខេត្ត បានសង្កត់ធ្ងន់ផងដែរថា រដ្ឋបាលក្រុង ស្រុក ត្រូវយកចិត្តទុកដាក់ខ្ពស់ លើការងារបណ្តុះបណ្តាលធនធានមនុស្ស គឺត្រូវចាត់តាំងមន្ត្រីរបស់ខ្លួនឱ្យច្បាស់ នៅពេលបញ្ជូនមកចូលវគ្គបណ្តុះ បណ្តាល ព្រមទាំងសូមឱ្យមន្ត្រីធ្វើរបាយការណ៍ ធ្វើការកែតម្រូវ នូវខ្លឹមសារ អក្ខរាវិរុទ្ធ ព្រមទាំងធ្វ់ការរំលេចនូវលទ្ធផលការងារ ដែលតាមបណ្តាមន្ទីរ អង្គភាពអនុវត្តបានផងដែរ។
បន្ថែមពីនេះ លោកក៏បានជំរុញ ដល់អាជ្ញាធរក្រុង ស្រុក ត្រូវតាមដានឱ្យបានគ្រប់ពេលវេលា នៅពេលដែលភូមិសាស្ត្ររបស់ខ្លួនទទួលរងគ្រោះធម្មជាតិ និងរកទីទួលសុវត្ថិភាពសម្រាប់ប្រជា ពលរដ្ឋស្នាក់នៅ៕
ដោយ៖ គឿនវេត
-
កីឡា១០ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


