ព័ត៌មានអន្ដរជាតិ
«រួចផុតពីគ្រោះថ្នាក់នុយក្លេអ៊ែរហើយ!» ណេតាន់យ៉ាហ៊ូ អបអរការបញ្ចប់សង្រ្គាម តែមិនដកទ័ពចេញដាច់ខាត
ក្រោយអាមេរិក និងអ៊ីរ៉ង់ សម្រេចកិច្ចព្រមព្រៀងសន្តិភាពដើម្បីបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានចេញមុខមកអបអរសាទរភ្លាមៗ ដោយប្រកាសយ៉ាងមានមោទកភាពថា យុទ្ធនាការយោធារួមគ្នារវាងអាមេរិក និងអ៊ីស្រាអែល កន្លងមកនេះ គឺជាជោគជ័យធំធេងបំផុត ព្រោះវាបានជួយសង្គ្រោះជីវិតប្រជាជនអ៊ីស្រាអែលរាប់លាននាក់ ឱ្យរួចផុតពីការគំរាមកំហែងនៃអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដែលអាចបង្កជាគ្រោះមហន្តរាយបាត់បង់ជីវិតយ៉ាងរន្ធត់។

តាមការផ្សាយរបស់ The Guardian កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ លោក ណេតាន់យ៉ាហ៊ូ បានរំលឹកពីស្នាដៃយោធាធំៗជាច្រើន ដូចជា ការសម្លាប់អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ ការកម្ចាត់មេដឹកនាំរបបភេរវករ ព្រមទាំងការបំផ្លាញរោងចក្រផលិតមីស៊ីលរបស់អ៊ីរ៉ង់សឹងតែគ្មានសល់។ លោកបានប្តេជ្ញាយ៉ាងដាច់អហង្ការថា ទោះមាន ឬគ្មានកិច្ចព្រមព្រៀងសន្តិភាពនេះក៏ដោយ ក៏អ៊ីស្រាអែលមិនបណ្តោយឱ្យអ៊ីរ៉ង់មានឱកាសផលិតអាវុធនុយក្លេអ៊ែរបានឡើយ មិនថាថ្ងៃនេះ ឬថ្ងៃស្អែកនោះទេ។
បន្ថែមពីនេះទៀត លោកនាយករដ្ឋមន្ត្រីរូបនេះ បានបញ្ជាក់ច្បាស់ៗថា សន្តិសុខរបស់អ៊ីស្រាអែលនៅតែស្ថិតក្នុងភាពប្រកាសអាសន្ន ដោយសារតែក្រុមសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់នៅជុំវិញនៅឡើយ។ ហេតុនេះហើយ កងទ័ពអ៊ីស្រាអែល នឹងនៅតែបន្តឈរជើងនៅក្នុងប្រទេសលីបង់ តំបន់ហ្គាហ្សា និងស៊ីរី ដដែល ក្នុងរយៈពេលវែងតាមតែអាចធ្វើទៅបាន។ លោកបានសង្កត់ធ្ងន់ថា អ៊ីស្រាអែល នឹងមិនបណ្តោយឱ្យក្រុមសកម្មប្រយុទ្ធណាមួយ មកលួចពង្រឹងកម្លាំងនៅជាប់ព្រំដែន ជីករូងក្រោមដីចូលទឹកដីខ្លួន ឬរៀបចំផែនការវាយប្រហារប្រជាជនអ៊ីស្រាអែលជាដាច់ខាត៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម


