Connect with us

ព័ត៌មានអន្ដរជាតិ

អាល្លឺម៉ង់ និង​ប៉ូឡូញ​ ឈប់គិត​អតីតកាល ងាកមក​​រួមគ្នា​ក្នុង​វិស័យ​យោធា​ ក្រោម​​កិច្ចព្រមព្រៀង​ការពារ​ជាតិ​ថ្មី

បានផុស

នៅ

ប្រទេស​អាល្លឺម៉ង់ និង​ប៉ូឡូញ បាន​ចុះហត្ថលេខា​លើកិច្ច​ព្រម​ព្រៀង​ការពារជាតិ​ថ្មីមួយ​នៅ​ថ្ងៃពុធ នេះ ដោយ​ដាក់​អតីតកាល​ដ៏​ស្មុគ​ស្មាញ​របស់​ពួកគេ​មួយ​ឡែក ដើម្បី​ពង្រឹងកិច្ចសហប្រតិបត្តិ​ការ​យោធា​អឺរ៉ុបឡើង​វិញ​​ ចំ​ពេល​មានភាពតានតឹងកាន់តែខ្លាំង​ជាមួយ​រុស្ស៊ី និងភាពមិន​ប្រាកដ​ប្រជាលើ​ការចូលរួមរបស់​សហរដ្ឋអាមេរិក​នៅអឺរ៉ុប។

សារព័ត៌មាន EuroNews ផ្សាយ​នៅ​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២៦ ទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយស្តែង​ឱ្យ​ឃើញ​យ៉ាង​ច្បាស់ពី​​ការ​សហការ​គ្នា​​ បន្ទាប់ពីសង្គ្រាម​ទ្រង់​ទ្រាយ​ធំ​របស់រុស្ស៊ីលើអ៊ុយក្រែនឆ្នាំ២០២២ និងការ​ឡើងកាន់អំណាច​របស់​រដ្ឋាភិបាល​សេរី​​ នៅ​ប៉ូឡូញ​ឆ្នាំ២០២៣ ។

​លោក Friedrich Merz ​និង​ លោក​ Donald Tusk ។ រូបភាព៖ TABLE
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខណៈ​សហរដ្ឋអាមេរិក​កំពុងថ្លឹងថ្លែង​ពីការកាត់បន្ថយវត្ត​មាន​យោធា​មួយ​ផ្នែក​របស់ខ្លួន​នៅអឺរ៉ុប។ ការណ៍​នេះ​ប្រទេស​ប៉ូឡូញ​ចង់​ធានា​ថា ​សម្ព័ន្ធមិត្តសំខាន់ៗ​របស់អឺរ៉ុប​នៅ​តែ​ដើរតួនាទីកាន់​តែធំ​ក្នុងការការពារ​ផ្នែក​ខាង​កើតនៃ​ទ្វីបនេះ។

អធិការ​បតី​អាល្លឺម៉ង់ ​លោក Friedrich Merz កំពុង​ស្វែងរកដៃគូ​ក្នុង​កិច្ចខិតខំប្រឹងប្រែង​ ដើម្បីធ្វើឱ្យ​យោធារបស់​អាល្លឺម៉ង់​រស់ឡើងវិញ គឺ កង​កម្លាំង​ប្រដាប់​អាវុធបង្រួប​បង្រួម​​ Bundeswehr បន្ទាប់​ពីការ​ធ្វេស​ប្រហែសអស់​ជាច្រើនទសវត្សរ៍​ជាមួយ​នឹងមហិច្ឆតាក្នុង​ការកសាង​កង​ទ័ពធម្មតា​ដ៏រឹងមាំបំផុត​ នៅអឺរ៉ុប​។

អធិការបតី​អាល្លឺម៉ង់​ លោក​ Merz មាន​ប្រសាសន៍ បន្ទាប់​ពីជួប​ជា​មួយ​នាយករដ្ឋមន្ត្រីប៉ូ​ឡូញ លោក​ Donald Tusk កាល​ពី​ខែធ្នូ​ថា៖ « យើងជា​ជន​ជាតិអាល្លឺម៉ង់​ត្រូវការប្រទេស​ប៉ូឡូញ​ជា​ដៃ​គូ​ដ៏​រឹងមាំស្មើគ្នា​។ វា​​គឺ​ស្ថិត​នៅក្នុងផលប្រយោជន៍​ជាមូលដ្ឋានរបស់​យើង»។

គួរ​បញ្ជាក់​ថា កិច្ច​ព្រមព្រៀង​ការពារជាតិរវាង​ប្រទេស​ទាំង​ពីរ​ត្រូវ​បាន​កំណត់​ឱ្យ​រួម​បញ្ចូល​ផែន​ការ​ ការពារតំបន់​សមុទ្របាល់ទិក ​ព័ត៌មានលម្អិត​អំពីកិច្ច​សហប្រតិបត្តិការ​លើការ​ចល័តយោធា ហេដ្ឋារចនា​សម្ព័ន្ធ សន្តិសុខ​តាម​អ៊ីនធឺណិត និងបច្ចេកវិទ្យាថ្មីៗ​។

មិន​តែ​ប៉ុណ្ណោះ បណ្តា​ប្រទេសបាល់ទិកនឹង​ត្រូវ​បាន​កំណត់​គោលដៅ​សម្រាប់​រុស្ស៊ី ​ប្រសិនបើ​ទី​ក្រុង​មូ​ស្គូ​វាយប្រហារ​​ទឹកដីណាតូណាមួយ​​នាពេលអនាគត ដោយ​ពង្រីក​អរិភាព​ហួស​ពីអ៊ុយក្រែន ​អំឡុង​ពេល​ឈ្លានពាន​ទ្រង់​ទ្រាយ​ធំ​ក្នុង​ខែកុម្ភៈ ឆ្នាំ២០២២ ទៅ​ទៀត​។

កិច្ចព្រមព្រៀង​ការពារជាតិ​រវាង​ប្រទេស​ទាំង​ពីរ​រំពឹង​ថា​នឹង​បញ្ជាក់​ជា​ថ្មី​នូវកាតព្វ​កិច្ចការពារ​សន្តិសុខ​ទៅវិញទៅមក​ ដែល​បាន​ចែងក្នុងសន្ធិសញ្ញា​ណាតូ និង​សហភាពអឺរ៉ុប​៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម