Connect with us

ព័ត៌មានអន្ដរជាតិ

ចប់កិច្ចប្រជុំ G7 ភ្លាម! ហ្សេលេនស្គី ឆ្លៀត​ជជែក​ជាមួយ​ ត្រាំ និង ម៉ាក្រុង ប្រញាប់​រកគន្លឹះបញ្ចប់សង្គ្រាម

បានផុស

នៅ

បន្ទាប់ពីកិច្ចប្រជុំកំពូល G7 នៅក្នុងទីក្រុងអេវីយ៉ង់ បានបញ្ចប់ទៅភ្លាម ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានឆ្លៀតឱកាស ជជែកពិភាក្សា​​គ្នា​តាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង ដើម្បីរៀបចំផែនការការងាររួមគ្នា ដែលលោកជឿជាក់ថានឹងអាចកែប្រែស្ថានការណ៍សង្គ្រាមបានយ៉ាងច្រើន។

លោក ត្រាំ, លោក ម៉ាក្រុង និងលោក ហ្សេលេនស្គី (រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​រ៉យទ័រ នៅក្នុងសារដែលបានបង្ហោះ​កាល​ពី​ថ្ងៃទី​១៧ ខែមិថុនា លើបណ្តាញសង្គម Telegram មេដឹកនាំអ៊ុយក្រែនរូបនេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកប្រធានាធិបតី ត្រាំ ដែលតែងតែយកចិត្តទុកដាក់ ចំពោះប្រទេសអ៊ុយក្រែន និងមានឆន្ទៈខ្ពស់ ក្នុងការជួយជ្រោមជ្រែងឱ្យសន្តិភាពមកដល់កាន់តែឆាប់។ ទន្ទឹមនោះ លោកក៏មិនភ្លេចអរគុណលោក ម៉ាក្រុង ផងដែរ សម្រាប់ការរៀបចំកិច្ចប្រជុំកំពូលនេះឡើងយ៉ាងល្អឥតខ្ចោះ និងសម្រាប់ការសហការគ្នាយ៉ាងរឹងមាំរវាងប្រទេសទាំងពីរជាបន្តបន្ទាប់។

មិនតែប៉ុណ្ណោះ ភ្លាមៗបន្ទាប់ពីនោះ លោក ហ្សេលេនស្គី បានធ្វើដំណើរទៅដល់ទីក្រុងប្រ៊ុចសែល ហើយបានបន្តពិភាក្សាអំពីលទ្ធផលនៃកិច្ចប្រជុំនៅទីក្រុងអេវីយ៉ង់នេះ ជាមួយអគ្គលេខាធិការអង្គការណាតូ (NATO) គឺលោក ម៉ាក រូតេ។ គោលដៅធំបំផុតនៅក្នុងជំនួបនេះ គឺការស្វែងរកវិធីពង្រឹងប្រព័ន្ធការពារខ្លួនរបស់អ៊ុយក្រែន ជាពិសេសគឺការចរចាសុំអាជ្ញាប័ណ្ណពីសហរដ្ឋអាមេរិក ដើម្បីឱ្យអ៊ុយក្រែនអាចផលិតប្រព័ន្ធការពារដែនអាកាសដោយខ្លួនឯងបាន។ លោកបានប្តេជ្ញាចិត្តថា នឹងធ្វើឱ្យកិច្ចប្រជុំកំពូលរបស់អង្គការណាតូ នៅក្នុងទីក្រុងអង់ការ៉ា នា​ខែក្រោយ ក្លាយជាខែលការពារដ៏មានប្រសិទ្ធភាពសម្រាប់អ៊ុយក្រែន។

ទន្ទឹមនឹងការទូតដ៏មមាញឹកនេះ លោក ហ្សេលេនស្គី ក៏បានរំលឹកពីសារៈសំខាន់នៃកិច្ចប្រជុំរបស់ក្រុម «Ramstein» ដែលជាសម្ព័ន្ធមិត្តជាង ៥០ប្រទេស តែងតែផ្តល់ជំនួយហិរញ្ញវត្ថុ និងយោធាដល់អ៊ុយក្រែន រួមទាំងកិច្ចប្រជុំរបស់មេដឹកនាំសហភាពអឺរ៉ុបផងដែរ។ ស្របពេលជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន លោក Mykhail Fedorov បានទម្លាយឱ្យដឹងថា អ៊ុយក្រែនកំពុងស្នើសុំកញ្ចប់ថវិកាយោធាបន្ថែមចំនួន ២០ពាន់លានដុល្លារ ពីក្រុមសម្ព័ន្ធមិត្តនៅក្នុងកិច្ចប្រជុំនេះ ដើម្បីយកមកការពារប្រទេសពីការឈ្លានពានរបស់រុស្ស៊ី៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម