Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល ​បន្ទន់​​ជំហរ និង ពិចារណាដក​ទ័ព​ចេញ​ពី លីបង់ និង​ត្រៀមជួបចរចា

បានផុស

នៅ

មន្ត្រីយោធាអ៊ីស្រាអែល បានបញ្ជាក់ថា បេសកកម្មវាយលុក​នានា​នៅក្នុងតំបន់ ត្រូវបានបញ្ចប់ហើយ ដូចនេះពុំចាំបាច់រក្សាកងទ័ពទាំងអស់ដែលកំពុងដាក់ពង្រាយ នៅក្នុងតំបន់ខ្សែក្រវាត់សន្តិសុខឲ្យនៅបន្តទីនោះទៀតឡើយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Haaretz នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦។

ចំណែកឯ កិច្ចចរចារវាងគណៈប្រតិភូលីបង់ និងអ៊ីស្រាអែល ត្រូវបានរំពឹងថា នឹងប្រព្រឹត្តទៅនៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ដោយមានរបៀបវារៈស្តីពីការផ្ទេរការទទួលខុសត្រូវលើតំបន់មួយចំនួននៅភាគខាងត្បូងទៅឲ្យកងទ័ពលីបង់។

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរបាយការណ៍ពីស្ថានីយ៍ទូរទស្សន៍សាធារណៈរបស់អ៊ីស្រាអែល Kan News បានចុះផ្សាយដែរថា ពេលនេះ អាមេរិកកំពុងដាក់សម្ពាធឲ្យកងកម្លាំងកាន់កាប់របស់អ៊ីស្រាអែល ដកថយត្រឡប់ទៅកាន់ទីតាំងនានា តាមបណ្តោយខ្សែបន្ទាត់ដែលគេហៅថា «ខ្សែបន្ទាត់ពណ៌លឿង» នៅក្បែរព្រំដែនប៉ាឡេស្ទីនដែលកំពុងរងការកាន់កាប់។

ទោះជាយ៉ាងណាក៏ដោយ មន្ត្រីអ៊ីស្រាអែលម្នាក់បានប្រាប់ទូរទស្សន៍ Kan News ថា កងទ័ពពុំមានបំណងដកខ្លួនចេញពីខ្សែបន្ទាត់នោះឡើយ ប៉ុន្តែអាចនឹងដកចេញពីតំបន់មួយចំនួនដែលខ្លួនបានចូលកាន់កាប់កាលពីពេលថ្មីៗនេះនៅភាគខាងត្បូងលីបង់ ស្ថិតក្រោមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀង និងកិច្ចពិភាក្សានាពេលបច្ចុប្បន្ន។

យ៉ាងណាមិញ របាយការណ៍នេះបានលេចឡើង ចំពេលដែលសកម្មភាពការទូតកំពុងមានភាពមមាញឹកខ្លាំង បន្ទាប់ពីមានការចុះហត្ថលេខាលើអនុស្សរណៈនៃការឈប់បាញ់ កាលពីថ្ងៃ ទី១៨ ខែមិថុនា រវាងអ៊ីរ៉ង់ និងអាមេរិក ដែលតម្រូវឲ្យមានការបញ្ឈប់អរិភាពនៅលើគ្រប់សមរភូមិ រួមទាំងនៅលីបង់ផងដែរ។ បើតាមអាជ្ញាធរសុខាភិបាលលីបង់ ការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសលីបង់ បានសម្លាប់មនុស្សអស់ជាង ៤,០០០នាក់ ចាប់តាំងពីថ្ងៃទី២ ខែមីនាមក៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

ប្រមុខ​ការពារជាតិ​អ៊ីស្រាអែល ​ប្រកាស​ដាច់ខាត​មិន​ដក​ទ័ព​ចេញ​ពី​​ប្រទេស​លីបង់​ឡើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម