ព័ត៌មានអន្ដរជាតិ
មនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ក្នុងការបាញ់ប្រហារ នៅកន្លែងគាំទ្រព្រឹត្តិការណ៍ FIFA នៅរដ្ឋ California
មនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ កាលពីថ្ងៃអាទិត្យក្នុងការបាញ់ប្រហារនៅកន្លែងកម្សាន្តដ៏ពេញនិយមមួយក្នុងទីក្រុង San Jose រដ្ឋ California ដែលកំពុងរៀបចំចាក់បញ្ចាំងការប្រកួតបាល់ទាត់ពិភព លោក នៅកន្លែងអ្នកគាំទ្រ «fan zone»។ នេះបើយោងតាមការលើកឡើងរបស់ប៉ូលិស និងចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ។

ហេតុការណ៍នេះកើតឡើង ពេលមិនមានការប្រកួតបាល់ទាត់ពិភពលោកណាមួយត្រូវបានចាក់បញ្ចាំងនោះទេ ព្រោះមានការប្រកួតតែមួយគត់នៅថ្ងៃនោះ ហើយបានបញ្ចប់នៅម៉ោងប្រហែល ២រសៀល ម៉ោងក្នុងស្រុក។
ប៉ូលិសនៅតំបន់ San Jose លើកឡើងលើបណ្តាញសង្គម X ថា៖ « ជនរងគ្រោះម្នាក់ត្រូវបានប្រកាសថាស្លាប់ នៅនឹងកន្លែងកើតហេតុ។ ជនរងគ្រោះទីពីរត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងស្រុកដោយមានរបួសធ្ងន់ធ្ងរ អាចគ្រោះថ្នាក់ដល់អាយុជីវិត។ ហេតុការណ៍នេះកំពុងត្រូវបានស៊ើបអង្កេតថាជាករណីឃាតកម្ម។ ផ្លូវជុំវិញជាច្រើនត្រូវបានបិទ នៅក្នុងតំបន់នោះ»។
ការបាញ់ប្រហារបានកើតឡើង នៅទីលាន San Pedro ជាកន្លែងមួយក្នុងចំណោមកន្លែងជាច្រើនក្នុងតំបន់ឈូងសមុទ្រ San Francisco ដែលមានមនុស្សយ៉ាងច្រើនបានប្រមូលផ្តុំគ្នាសម្រាប់ពិធីជប់លៀង ចាក់បង្ហាញការប្រកួតបាល់ទាត់ពិភពលោកនៅលើអេក្រង់ធំៗ។
អ្នកកាសែត Reuters ម្នាក់នៅកន្លែងកើតហេតុបានឃើញវត្តមានប៉ូលិស រថយន្តប៉ូលិសជាច្រើនគ្រឿង និងមនុស្សម្នាក់នៅលើរទេះរុញដែលគ្របដណ្ដប់ដោយក្រណាត់ពណ៌សត្រូវបានមនុស្សស្លៀកពាក់ឯកសណ្ឋានប៉ូលិសយកចេញយ៉ាងប្រញាប់ប្រញាល់ចេញពីតំបន់នោះ៕
សម្រួល៖ ណឺ មិនា
-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម២ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


