Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាង​ជើង​បាញ់​សាក​ល្បង​ប្រព័ន្ធ​​មីស៊ីល​និង​កាំ​ភ្លើង​ធំ​ បញ្ជាក់​ពី​សក្តានុពល​វិស័យ​យោធា​

បានផុស

នៅ

កូរ៉េខាងជើង ​បានបាញ់​​សាកល្បង​ប្រព័ន្ធ​កាំភ្លើងធំនិងមីស៊ីល​បច្ចេក​វិទ្យា​ទំនើប​ ខណៈ​មេ​ដឹកនាំ គឺ លោក គីម ជុងអ៊ុន ​បាន​បញ្ជាក់ជាថ្មីនូវ​ការប្តេជ្ញាចិត្ត​របស់​រដ្ឋាភិបាល​​របស់លោក​ ក្នុងការពង្រឹងសមត្ថភាព​យោធា​។ នេះបើ​យោងតាម​ការចុះផ្សាយ​របស់ទីភ្នាក់ងារ​សារព័ត៌មានរដ្ឋ KCNA នៅ​ថ្ងៃ​សុក្រ។

លោក ជុងអ៊ុន បាន​ត្រួត​ពិនិត្យ​ការ​បាញ់​សាកល្បង​​នៅ​ថ្ងៃព្រហស្បតិ៍ បញ្ជាក់​ពី​​ផ្នែក​មួយ​នៃ​ផែនការ​នៃ​ការ​ធ្វើ​ទំនើប​កម្ម​​ក្នុង​វិស័យ​ការពារជាតិរយៈពេល ៥ឆ្នាំ។

ការ​បាញ់​សាល​ល្បង​របស់​កូរ៉េខាង​ជើង​។ រូបភាព៖ AA
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​សាកល្បង​នេះ​ ត្រូវ​​បាន​វាយតម្លៃ​លើ​ការ​អនុវត្ត​ប្រយុទ្ធរបស់​ឧបករណ៍​បាញ់​រ៉ុក្កែត​ច្រើនបំពង់​ទំហំ ​២៤០​មីលីម៉ែត្រ ធ្វើយ៉ាង​ណា​ឱ្យមីស៊ីលបាលីស្ទិក​យុទ្ធសាស្ត្រ​ប្រសើរឡើង ដោយ​​ការ​បំពាក់​ក្បាល​គ្រាប់​បេសកកម្ម​ពិសេស និងគ្រាប់កាំភ្លើង​ធំស្វ័យប្រវត្តិ ១៥៥មីលីម៉ែត្រដែល​​មានចម្ងាយ​បាញ់​បន្ថែម​។

ឥឡូវនេះ​ កូរ៉េខាង​ជើង​មាន​ឧបករណ៍​បាញ់រ៉ុក្កែតច្រើន​គ្រាប់​​ ធ្វើ​​ឱ្យការ​សាក​ល្បង​ប្រសើរឡើង​ដែល​អាច​​បាញ់បាន​ចម្ងាយ​ ៩០គីឡូម៉ែត្រ និង​មានប្រព័ន្ធគ្រប់គ្រងការ​បាញ់ដោយស្វ័យប្រវត្តិ​ជាមួយ​នឹងបច្ចេកវិទ្យា​ជាក់លាក់ដោយ​ឯក​ឯង​។​

គួរ​បញ្ជាក់​ថា ក្បាល​គ្រាប់​ពិសេសរបស់​មីស៊ីលយុទ្ធសាស្ត្រ​ត្រូវបាន​រចនា​ឡើង​ ដើម្បីវាយ​ប្រហារគោលដៅ​យុទ្ធសាស្ត្រ រួមទាំងអាកាស​យានដ្ឋាន កំពង់ផែ និង​រោងចក្រថាមពល ខណៈគ្រាប់កាំ​ភ្លើងធំ​ថ្មី​​អាច​បាញ់​ប្រកបដោយ​ប្រសិទ្ធភាព​លើ​ចម្ងាយ​ ៦៥គីឡូម៉ែត្រ។

លោក គីម និយាយថា ការធ្វើតេស្ត​ទាំងនេះ​បានបង្ហាញពីវឌ្ឍនភាព​បច្ចេកវិទ្យា​ដ៏អស្ចារ្យ សម្រេចបាន​​ក្រោមគោលនយោបាយ​ទំនើប​កម្មយោធា​របស់គណបក្សពលករកំពុង​កាន់អំណាច។

លោក គីម បន្ថែម​ថា​៖ « ស្ថានភាពអន្តរជាតិ​បច្ចុប្បន្ន ​អធិបតេយ្យ​ភាពអាចត្រូវ​បានការពារ និងធានាបាន​​ដោយកម្លាំង​ដ៏ខ្លាំងក្លាប៉ុណ្ណោះ! យើង​មិនចាំបាច់បន្ថែមវោហាសាស្ត្រណាមួយ​ ដើម្បីពន្យល់ពីមូលហេតុនៃ​ការពង្រឹងសមត្ថភាព​ការពារជាតិ​ទេ តែ​វា​​គឺជា​ការងារ​យុទ្ធសាស្ត្រ​​ជាតិ​​ដំបូង​ដែល​មិនអាចខ្វះបាន»។

លោកក៏បាន​បញ្ជាក់ម្តងទៀត​ថា គោលនយោបាយរបស់ទីក្រុងព្យុង​យ៉ាង​មានគោលបំណងមិនត្រឹមតែ​ពង្រឹងសមត្ថភាពការពារ​ប៉ុណ្ណោះទេ ​ប៉ុន្តែថែមទាំងកសាងឥរិយាបថ​វាយលុកដ៏សាហាវ និង​បំផ្លិចបំផ្លាញដ៏​មាន​សក្តានុពល​របស់​សត្រូវ​។

លោក គីម ថា៖ « យើងនឹងធ្វើ​ឱ្យសត្រូវទទួលស្គាល់​ថា មធ្យោបាយ​វាយ​ប្រហារ​ចម្ងាយឆ្ងាយ​របស់កងកម្លាំង​ប្រដាប់អាវុធ​របស់យើង ​ត្រូវ​បានជំនួស​ដោយមធ្យោបាយ​ដែល​បានធ្វើឱ្យ​ប្រសើរឡើង​ក្នុងរយៈ​ពេលដ៏ខ្លីបំផុត»​៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម