ព័ត៌មានអន្ដរជាតិ
ក្នុងសុន្ទរកថាទិវាឯករាជ្យ! ត្រាំ ព្រមាន កម្ទេចចោលឥទ្ធិពល កុម្មុយនីស្ត
ក្នុងសុន្ទរកថា ទិវាឯករាជ្យជាតិសហរដ្ឋអាមេរិក គម្រប់ខួបលើកទី២៥០ ដែលរៀបចំឡើងនៅរដ្ឋធានី វ៉ាស៊ីនតោន ឌីស៊ី ប្រមុខសេតវិមាន ដូណាល់ ត្រាំ បានបង្កការចាប់អារម្មណ៍យ៉ាងខ្លាំង ពេលលោកមានប្រសាសន៍ពាក់ព័ន្ធរបបកុម្មុយនីស្ត។

តាមការផ្សាយរបស់ CNN នៅថ្ងៃអាទិត្យ ទី៥ ខែកក្កដា ឆ្នាំ២០២៦ ក្នុងសុន្ទរកថានោះ លោកត្រាំ បានព្រមានអំពីការងើបឡើងវិញ នៃឥទ្ធិពលកុម្មុយនីស្ត នៅក្នុងប្រទេសនេះ។
លោកត្រាំ លើកឡើងថា៖ «របបកុម្មុយនីស្តគឺជាអ្នកចាញ់ ហើយវានៅតែជាអ្នកចាញ់ជានិច្ច។ ប្រព័ន្ធកុម្មុយនីស្ត គឺផ្ទុយស្រឡះពីប្រព័ន្ធរបស់អាមេរិក ហើយវាមិនដែលដំណើរការទៅមុខនោះទេ»។

ទន្ទឹមនោះ លោកបានភ្ជាប់រឿងនេះ ទៅនឹងសេរីភាពជាតិថា៖ «ទង់ជាតិ Stars and Stripes ធ្លាប់បោះទង់ជ័យនិងកណ្តៀវ (និមិត្តសញ្ញាកុម្មុយនីស្ត) ឲ្យធ្លាក់ទៅក្នុងភាពរលាយសាបសូន្យ រួចទៅហើយ ហើយយើងនឹងធ្វើវា ម្តងទៀតបើចាំបាច់»។
សូមជម្រាបជាថ្មី ទិវាឯករាជ្យជាតិគម្រប់ខួបលើកទី២៥០ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏ធំរបស់សហរដ្ឋអាមេរិក ដែលប្រារព្ធឡើង ដើម្បីរំលឹកខួប ២៥០ឆ្នាំ នៃការប្រកាសឯករាជ្យភាពពីចក្រភពអង់គ្លេស ថ្ងៃទី៤ ខែកក្កដា ឆ្នាំ១៧៧៦។

យុទ្ធនាការអបអរសាទរថ្នាក់ជាតិ ដែលហៅថា America250 និងកម្មវិធី Freedom 250 របស់សេតវិមាន បានរៀបចំឡើងយ៉ាង គគ្រឹកគគ្រេង។
ក៏មានការបាញ់កាំជ្រួចទ្រង់ទ្រាយធំ ជាប្រវត្តិសាស្ត្រ ប្រមាណ ៨៥០ ០០០ គ្រាប់ នៅរដ្ឋធានីវ៉ាស៊ីនតោន ផងដែរ។
មិនត្រឹមប៉ុណ្ណឹង ក៏មានក្បួនព្យុហយាត្រាជើងទឹកអន្តរជាតិ (Sail250) ផងដែរ ដោយមានការចូលរួមពីទូកក្តោងបុរាណ ធំៗមកពីជាង ២០ ប្រទេស នៅតាមបណ្តោយទន្លេ Hudson និងកំពង់ផែ New York៕
អត្ថបទ៖ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?


