ព័ត៌មានអន្ដរជាតិ
ចិនជម្លៀសមនុស្សជិត២លាននាក់ ព្រោះតែឥទ្ធិពលព្យុះទីហ្វុង Bavi បង្កទឹកជំនន់វាយលុកតំបន់ជាច្រើន
ព្យុះទីហ្វុងបាវី (Bavi) ត្រូវបានបន្ថយឥទ្ធិពលទៅជាព្យុះត្រូពិចកម្រិតធ្ងន់ធ្ងរនៅថ្ងៃទី១២ ខែកក្កដា បន្ទាប់ពីបានបោកបក់ចូលដល់ចិនដីគោកនៅភាគខាងកើតប្រទេសចិន ជាកន្លែងដែលអាជ្ញាធរបានជម្លៀសមនុស្សជិត២លាននាក់តាមគន្លងឥទ្ធិពលរបស់ព្យុះដ៏កំណាចដែលមានឥទ្ធិពលដ៏យូរមួយនេះ។

តាមសេចក្តីរាយការណ៍របស់បណ្តាញផ្សព្វផ្សាយនានា មិនបានបញ្ជាក់អំពីការខូចខាត ឬអ្នកស្លាប់នោះទេ។
មុនពេលទៅដល់ប្រទេសចិន ព្យុះនេះបានបោកបក់ភាគខាងជើងតៃវ៉ាន់ និងកោះដាច់ស្រយាលភាគនិរតីរបស់ប្រទេសជប៉ុន ដោយបានបង្កឲ្យដួលរលំដើមឈើ និងធ្វើឱ្យមនុស្សរាប់ម៉ឺននាក់គ្មានអគ្គិសនីប្រើប្រាស់។
អាកាសធាតុអាក្រក់បណ្តាលមកពីព្យុះទីហ្វុង បាវីនេះ បានបង្កការបំផ្លិចបំផ្លាញនៅភាគខាងត្បូង និងកណ្តាលប្រទេសចិនក្នុងសប្តាហ៍កន្លងមកនេះ ដោយព្យុះបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៩ នាក់ និងបណ្តាលឱ្យទន្លេរាប់សិបពេញប្រៀបដោយទឹកជំនន់ និងអាងស្តុកទឹកមួយបានបាក់ បណ្តាលឲ្យមានការជន់លិចយ៉ាងធ្ងន់ធ្ងរ។
ព្យុះទីហ្វុងបាវី បានបោកបក់ចូលដីគោកជាលើកដំបូងនៅម៉ោងប្រហែល ១១:២០ យប់ថ្ងៃទី១១ ខែកក្កដា នៅខេត្ត Zhejiang ដោយមានខ្យល់បក់ក្នុងល្បឿន ១៤៤ គីឡូម៉ែត្រក្នុងមួយម៉ោង។ នេះបើយោងតាមការដកស្រង់សម្តីរបស់ទីភ្នាក់ងារសង្កេតមើលឧតុនិយមខេត្ត។
ស្ថានីយ៍ទូរទស្សន៍ជាតិ CCTV បានរាយការណ៍ នៅពេលដែលព្យុះបាវីបានវាយប្រហារទីក្រុង Yuhuan ថា «តំបន់វាយប្រហារស្នូលបានជួបប្រទះនឹងខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់ខ្លាំង ដោយមានទឹកហូរយ៉ាងលឿននៅលើដី និងដើមឈើតាមដងផ្លូវត្រូវបានរលំ»។
រដ្ឋបាលអាកាសធាតុចិនបានរាយការណ៍ថា នៅម៉ោងប្រហែល ៥ ព្រឹក ថ្ងៃទី ១២ ខែកក្កដា កម្លាំងរបស់វាបានចុះខ្សោយឥទ្ធិពលទៅជាកម្រិតព្យុះត្រូពិចធ្ងន់ធ្ងរ ។
មជ្ឈមណ្ឌលនេះបានបន្ថែមថា ចំណុចកណ្តាលនៃព្យុះនេះស្ថិតនៅជិតមជ្ឈមណ្ឌលពាណិជ្ជកម្មសំខាន់នៃទីក្រុង Yiwu ហើយឥឡូវនេះត្រូវបានគេរំពឹងថានឹងឆ្ពោះទៅភាគពាយ័ព្យ ដោយព្រមានពីកម្លាំងខ្យល់ចំនួន ១១ កម្លាំងប្រហែល ១០៨ គីឡូម៉ែត្រក្នុងមួយម៉ោង។
បណ្តាញសារព័ត៌មាន ស៊ីនហួរ របស់ចិន បានរាយការណ៍ថា មន្ត្រីខេត្ត Zhejiang ព្យាករណ៍ថានឹងមានភ្លៀងធ្លាក់ខ្លាំងនៅតំបន់ឆ្នេរ និងលទ្ធភាពនៃទឹកជំនន់ភ្លាមៗ ការរំខានដល់ការដឹកជញ្ជូន ទន្លេនឹងហៀរច្រាំង និងដីស្រែចម្ការនឹងត្រូវលិចលង់។
អំឡុងពេលនៃការទទួលរងឥទ្ធិពលព្យុះនេះ មនុស្សប្រមាណ១ លាន ៧២ម៉ឺននាក់ ត្រូវបានជម្លៀសចេញទៅរកកន្លែងសុវត្ថិភាព ដោយអាជ្ញាធរ គិតត្រឹមពេលវេលានព្រឹកថ្ងៃទី១១ខែកក្កដា។ នេះបើយោងតាមស៊ីនហួរ៕
ប្រែសម្រួល រើយ

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


