ព័ត៌មានអន្ដរជាតិ
លិខិតមរណភាពរបស់សមាជិកព្រឹទ្ធអាមេរិក ត្រូវដាក់ឲ្យរង់ចាំ រហូតដល់ស៊ើបអង្កេត និងធ្វើតេស្តពេញលេញ
ការចេញលិខិតបញ្ជាក់មរណភាពដល់ព្រឹទ្ធសមាជិក លោក Lindsey Graham ដែលបានស្លាប់កាលពីថ្ងៃសៅរ៍ និង ផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃអាទិត្យ នឹងត្រូវពន្យារហូតដល់ការធ្វើ និង ធ្វើរោគវិនិច្ឆ័យចប់សព្វគ្រប់ បន្ទាប់ពីមរណៈភាពកើតឡើងភ្លាមៗ ក្រោយពេលលោកវិលពីទស្សនកិច្ចនៅប្រទេសអ៊ុយក្រែន។

ការស្លាប់ភ្លាមៗរបស់ព្រឹទ្ធសមាជិក លោក Lindsey Graham ក្នុងវ័យ៧១ឆ្នាំ ដំបូងឡើយ ត្រូវបានបញ្ជាក់ថា បណ្តាលមកពីបញ្ហាបេះដូង។ នេះយោងតាមការចេញផ្សាយរបស់ Politico ដែលបានយោងតាមការពិនិត្យបឋមដោយគ្រូពេទ្យពិនិត្យសុខភាពស្រុក Columbia។
ការរកឃើញបឋម ដែលចេញផ្សាយដោយការិយាល័យរបស់លោក Graham បានរកឃើញថា ការស្លាប់របស់លោក Graham គឺបណ្តាលមកពី «ការដាច់សរសៃឈាម (aortic dissection)» ដោយសារតែជំងឺដាច់សរសៃឈាមបេះដូងសរសៃឈាមអារទែរ (arteriosclerotic cardiovascular disease)។ ការដាច់សរសៃឈាមអ័រតិក (Aortic) គឺជាភាពអាសន្នផ្នែកវេជ្ជសាស្ត្រដែលគំរាមកំហែងដល់អាយុជីវិត ដែលការរហែកកើតឡើងនៅក្នុងជញ្ជាំងខាងក្នុងនៃសរសៃឈាមអាអ័រតា (Aorta) ដែលជាសរសៃឈាមសំខាន់របស់រាងកាយ។
សេចក្តីថ្លែងការណ៍បានបន្ថែមថា «សំបុត្រមរណភាពនឹងត្រូវបានដាក់ឱ្យដំណើរការរហូតដល់ការធ្វើតេស្តសារធាតុពុល និងមីក្រូទស្សន៍ (toxicological and microscopic testing) ទាំងអស់ ត្រូវបានបញ្ចប់ ហើយនៅពេលនោះ សំបុត្រមរណភាពនឹងត្រូវបានធ្វើបច្ចុប្បន្នភាពដើម្បីឆ្លុះបញ្ចាំងពីមូលហេតុនៃការស្លាប់ និងចាត់ថ្នាក់របៀបនៃការស្លាប់ឱ្យបានត្រឹមត្រូវ”។
ការស៊ើបអង្កេតបឋម៖ លោក Lindsey Graham ទំនងជាស្លាប់ដោយសារដាច់សរសៃឈាមក្នុងខួរក្បាល ដែលការផ្សាយនេះមានភាពផ្សេងគ្នា ពីការជូនដំណឹងបឋមដែលថា លោក មានបញ្ហាជំងឺបេះដូង។ នេះបើយោងតាម swedenherald.com។
Politico បានដកលោក Jeffery W. Carroll ប្រធាននាយកដ្ឋានប៉ូលីស Metropolitan និងលោក Francisco J. Diaz ប្រធានពិនិត្យសុខភាពស្រុក Columbia ក្នុងសេចក្តីថ្លែងការណ៍រួមមួយបានបញ្ជាក់ពីការរកឃើញនៃការពិនិត្យបឋម។
ពួកគេបាននិយាយថា “នៅពេលណាដែលការធ្វើកោសល្យវិច័យត្រូវបានធ្វើឡើងនៅក្នុងស្រុក Columbia អ្នកជំនាញខាងរោគវិទ្យាក៏បញ្ជាឱ្យធ្វើតេស្តធាតុពុល និងមីក្រូកូពីដ៏ទូលំទូលាយ ដែលទាំងពីរនេះត្រូវការពេលវេលាដើម្បីបញ្ចប់»។
ពួកគេ បានបន្ថែមថា «ដរាបណាលទ្ធផលមាន ហើយការស៊ើបអង្កេតបញ្ចប់ OCME នឹងទាក់ទងជាមួយសាច់ញាតិជិតស្និទ្ធបំផុត ហើយសំបុត្រមរណភាពនឹងត្រូវបានកែប្រែពីរង់ចាំ (Pending) ទៅជាមូលហេតុនៃការស្លាប់ និងចំណាត់ថ្នាក់របៀបនៃការស្លាប់»។
ព័ត៌មានលម្អិតនេះបានកើតឡើងបន្ទាប់ពីការិយាល័យរបស់លោក Graham បាននិយាយនៅព្រឹកថ្ងៃអាទិត្យថា ព្រឹទ្ធសមាជិកមកពីសាធារណរដ្ឋបួនអាណត្តិរូបនេះបានស្លាប់នៅថ្ងៃសៅរ៍បន្ទាប់ពី «ជំងឺមួយរយៈពេលខ្លី និងភ្លាមៗ»។
លោក Lindsey Graham ត្រូវបានគេរាយការណ៍ថា បានស្លាប់ត្រឹមតែ១ថ្ងៃ ក្រោយការវិលត្រឡប់ពីបំពេញទស្សនកិច្ចនៅប្រទេសអ៊ុយក្រែន ដោយលោកបានជួបប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី៕
រ៉ាន់ រើយ
-
ព័ត៌មានជាតិ៥ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


