ព័ត៌មានអន្ដរជាតិ
អាមេរិក វាយប្រហារអ៊ីរ៉ង់ ឈានចូលយប់ទី៤ និងថែមទាំង ចាប់ផ្តើមអនុវត្តការបិទខ្ទប់ផ្លូវទឹក
សហរដ្ឋអាមេរិក បានបើកការវាយប្រហារ ៤យប់ជាប់គ្នាលើប្រទេសអ៊ីរ៉ង់ ថែមទាំងដាក់ការបិទខ្ទប់ផ្លូវទឹក ជាថ្មីម្តងទៀតផងដែរ ដែលសកម្មភាពនេះ ធ្វើឲ្យកិច្ចព្រមព្រៀងឈប់បាញ់ខែមិថុនា ត្រូវរលាយទាំងស្រុង។

តាមការផ្សាយរបស់ CNN នៅថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២៦ ប្រតិបត្តិការយោធាចុងក្រោយបង្អស់នេះ ចាប់ផ្តើមឡើងនៅម៉ោង ១០:៣០នាទីយប់ថ្ងៃអង្គារ ហើយក្រោយមកមួយម៉ោង លោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏បញ្ជាឲ្យបិទខ្ទប់ផ្លូវទឹកជាផ្លូវការតែម្តង លើគ្រប់កំពង់ផែអ៊ីរ៉ង់។
ជុំវិញរឿងនេះ បើតាមសេចក្តីប្រកាសរបស់បញ្ជាការដ្ឋានកណ្តាលសហរដ្ឋអាមេរិក (CENTCOM), ការវាយប្រហារ គឺផ្តោតសំខាន់ទៅបំផ្លាញសមត្ថភាពរបស់អ៊ីរ៉ង់ លែងឲ្យវាយប្រហារលើកប៉ាល់ដឹកជញ្ជូនពាណិជ្ជកម្ម នៅក្នុងច្រកសមុទ្រ Hormuz ទៀត។

ក្នុងប្រតិបត្តិការនោះ អាមេរិកបានវាយប្រហារលើមជ្ឈមណ្ឌលដែនសមុទ្រសំខាន់ៗ រួមមានទីក្រុងកំពង់ផែដ៏ធំ Bandar Abbas, រោងចក្រចម្រាញ់ប្រេងដ៏ចំណាស់ជាងគេបំផុតនៅមជ្ឈិមបូព៌ាក្នុងទីក្រុង Abadan, ទីក្រុង Mahshahr ក៏ដូចជាកោះ Qeshm, កោះ Kish និងកោះ Abu Musa ផងដែរ។
វាយហើយ ទីក្រុងវ៉ាស៊ីនតោន ថែមទាំងឲ្យទីក្រុងតេហេរ៉ង់ ទទួលខុសត្រូវថែមទៀត ចំពោះការដែលអ៊ីរ៉ង់ បាញ់ប្រហារលើកប៉ាល់ពាណិជ្ជកម្ម បណ្តាលឲ្យនាវិកប៉ុន្មាននាក់ បាត់បង់ជីវិត។

មេបញ្ជាការ CENTCOM លោកឧត្តមនាវីឯក Brad Cooper និយាយក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីល្ងាចថ្ងៃអង្គារ ថា ក្នុងរយៈពេលប្រាំពីរថ្ងៃកន្លងមកនេះ អ៊ីរ៉ង់បានកំណត់គោលដៅដោយចេតនាលើជនស៊ីវិលនៅទូទាំងតំបន់ តាមរយៈការវាយប្រហារកប៉ាល់ពាណិជ្ជកម្ម ៧គ្រឿង បណ្តាលឲ្យសមាជិកនាវិកស៊ីវិល ជិតដប់នាក់ ស្លាប់ បាត់ខ្លួន ឬរងរបួស។ កងកម្លាំងអ៊ីរ៉ង់ក៏បាញ់មីស៊ីល និងដ្រូនរាប់សិបគ្រឿង សំដៅទៅរកបណ្តាប្រទេសជិតខាងក្នុងតំបន់ឈូងសមុទ្រផងដែរ។
ដូច្នេះហើយ កងកម្លាំងសហរដ្ឋអាមេរិក ឲ្យអ៊ីរ៉ង់ទទួលខុសត្រូវចំពោះការឈ្លានពាន ដោយគ្មានហេតុផលនេះ ដែលបន្តបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្សស្លូតត្រង់៕
អត្ថបទ៖ សុវណ្ណ
-
កីឡា៥ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


