Connect with us

ព័ត៌មានអន្ដរជាតិ

​FBI ព្រមាន​ថា ការប្រកួតបាល់​ទាត់ ​រវាងអង់គ្លេស ​និងអាហ្សង់ទីន មាន​ហានិភ័យ​ខ្ពស់​

បានផុស

នៅ

ប៉ូលិស​បានត្រៀមខ្លួនរួច​ជាស្រេចសម្រាប់​ចំណុចក្តៅគគុក​រវាង​អ្នកគាំ​ទ្រ​អង់គ្លេសនិងអាហ្សង់ទីន បន្ទាប់​ពីការិយាល័យស៊ើបអង្កេតសហព័ន្ធ FBI បានចាត់ថ្នាក់​ការប្រកួតវគ្គ​ពាក់កណ្តាលផ្តាច់ព្រ័ត្រ​នៃព្រឹត្តិការណ៍ FIFA World Cup ២០២៦ ថាជាការប្រកួត​ដែលមានហានិភ័យ​ខ្ពស់បំផុត។ នេះ​បើយោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Daily Mail នៅ​ថ្ងៃ​ទី​១៥ ខែ​កក្ក​ដា ឆ្នាំ​២០២៦ ។

ការប៉ះទង្គិចគ្នា​រវាងអ្នកគាំទ្រគូប្រជែងបានផ្ទុះឡើង​រួចហើយ ហើយក៏​​មានការភ័យ​ខ្លាចថា ក្រុមបាល់​ទាត់អាហ្សង់​ទីន​អាចនឹងធ្វើដំណើរទៅ​កាន់​សហរដ្ឋអាមេរិក។

កម្លាំង​ FBI . រូបភាព៖ Getty Images
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាង​ណាមិញ មាន​ការប៉ះទង្គិចគ្នាដាច់ដោយឡែករវាង​អ្នកគាំទ្រគូ​ប្រជែង​នៅទីក្រុង Miami  កាលពីសប្តាហ៍មុន ពេលអង់គ្លេស​យក​ឈ្នះន័រ​វេស​។

បច្ចុប្បន្ន​ សន្តិសុខ​ត្រូវ​បានរឹតបន្តឹង​នៅក្នុងទីក្រុង Atlanta  ខណៈអ្នកគាំ​ទ្ររាប់ពាន់​នាក់បានមកដល់​ទីក្រុងនេះ ចំពេលមានការប្រជែង​គ្នា​ដណ្តើមសំបុត្រ ដោយកៅ​អីលើគេហទំព័រលក់​បន្ត​របស់ FIFA មានតម្លៃរហូតដល់ ៣ ៧០០ដុល្លារ។

នៅឯពហុកីឡដ្ឋាន Atlanta  អាច​ផ្ទុកមនុស្ស ៦៨ ២៣៩នាក់ នឹងមាន​ច្រកចូលដាច់ដោយឡែកសម្រាប់​អ្នកគាំទ្រទាំងពីរក្រុម ប៉ុន្តែគ្មានការ​បែងចែក ពេលពួកគេចូលទៅ​ក្នុងពហុកីឡដ្ឋាន​ទេ។

មន្ត្រី​សន្តិសុខ​កំពុងព្យាយាមផ្សព្វផ្សាយ​ក្នុងទីក្រុង ឱ្យ​ដាក់​ក្រុម​អង់គ្លេស និង​អាហ្សង់ទីននៅដាច់ដោយឡែក​ពីគ្នា​ ដើម្បី​ធានា​ថា​មាន​សុវត្ថិភាព​៕

សម្រួល៖ ណឺ មិនា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម