Connect with us

កីឡា

អង់គ្លេស ប៉ះ អាហ្សង់ទីន យប់​នេះ​ជា​ជំនួបសង​សឹក​ប្រវត្តិ​សាស្ត្រ​

បានផុស

នៅ

វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ រវាង អាហ្សង់ទីន និង អង់គ្លេស នៅ​ជើង​ឯក​ពិភព​លោក​ វេលា​ម៉ោង ២​យប់​អាធ្រាត្រ​ ​នេះ​គឺ​ជាគូ​ប្រជែង​ប្រវត្តិ​សាស្ត្រ ​ដែល​រំលេច​ទេពកោលស្យ​ដោយ​អ្នក​ប្រយុទ្ធ​ជំនាន់​ថ្មី ខណៈ​ក្រុម​មួយ​ប្តេជ្ញា​ឆ្ពោះ​ទៅ​រក​ការពារ​ជើង​ឯក​ឆ្នាំ​ចាស់ ហើយ​ក្រុម​មួយ​ទៀត​ដាក់​​ក្តី​ស្រមៃ​ក្នុង​ការ​ឈាន​​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល ៦០ ឆ្នាំ​។

ក្រុម អង់គ្លេស អបអរ ក្រោយឈ្នះ ន័រវែស វគ្គ ៨ ក្រុម
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វិរបុរស​អាហ្សង់ទីន លោក​ Diego Maradona បាន​ធ្វើ​ឲ្យ​ល្បី​ល្បាញ​ទូទាំង​ពិភព​លោក​តាម​រយៈ​ការ​យក​ដៃ​ប៉ះ​បាល់​ឲ្យ​ចូល​ទី​ដែល​ត្រូវ​បាន​គេ​ដាក់​រហស្សនាម«ដៃព្រះ​អាទិទេព» បាន​ទម្លាក់​អង់គ្លេស ត្រឹម​វគ្គ ៨ ក្រុម​ចុង​ក្រោយ ជើង​ឯកពិភព​លោក​ ឆ្នាំ ១៩៨៦ ​ដែល​នេះ​គឺ​ការ​ឈឺ​ចាប់​របស់​អង់គ្លេស​រហូតដល់​សព្វ​ថ្ងៃ។

ក្រុម​អាហ្សង់ទីន អបអរ ពេល​ឈ្នះ ស្វីស វគ្គ ៨ ក្រុម​

ប្រវត្តិ​សាស្ត្រ​ឈឺ​ចាប់​មួយ​ទៀត​សម្រាប់​ អង់គ្លេស គឺ​កីឡាករ​វ័យ​ក្មេង David Beckham ទទួល​បាន​កាត​ក្រហមបណ្តេញ​ចេញ​ពី​លាន នៅ​ពេល​ទាត់​ប៉ះ​លោក Diego Simeone ហើយ​ អង់គ្លេស​ បានចាញ់​ អាហ្សង់ទីន ធ្លាក់​​ត្រឹម​វគ្គ ១៦ ក្រុម​ចុង​ក្រោយ​ World Cup ឆ្នាំ ១៩៩៨ ដោយ​ការទាត់​ប៉េណាល់​ទី​កាត់សេចក្តី​​។

កីឡាករ Jude Bellingham

ក្រោយ​មក​នៅ World Cup ​ឆ្នាំ ២០០២ កីឡាករ David Beckham បាន​ស៊ុត​ពិន័យ ១១ ម៉ែត្រ ដើម្បី​ទទួល​បាន​ជ័យជម្នះ ១-០ ធ្វើ​ឲ្យ អាហ្សង់ទីន ធ្លាក់​ត្រឹម​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល ​ដែល​​នេះជា​សារ​សង​សឹង​របស់​ អង់គ្លេស។

ពេល​នេះ ក្រុម​ពពក​ស អាហ្សង់ទីន និង​តោកំណាច អង់គ្លេស ជួប​គ្នា​ទៀត​ដែលនៅ​លើ​ទី​លាន​សុទ្ធ​កីឡាករ​ជំនាន់​ក្រោយ។ តើ​អ្វី​ជាល្បិច​កល់​របស់​ក្រុម​ទាំង​ពីរ?

កីឡាករ Lionel Messi

យុទ្ធសាស្ត្រ​របស់ អង់គ្លេស គឺការ​កសាង​ទម្រង់​លេង​ដើម្បី​ដាក់​សម្ពាធ។ លោក​គ្រូ Thomas Tochel ពឹង​ផ្អែក​ការ​លើ​បាល់​​ពី​ស្លាប​ចូល​ប្រអប់​គ្រោះ​ថ្នាក់។ ក្បួន​​នេះ​ អង់គ្លេស​ប្រើ​ជាមធ្យម ២១.៦ % ក្នុង​មួយ​ប្រកួត ហើយ​រក​បាន​គ្រាប់​បាល់​ភាគ​ច្រើន​នៅ​ក្នុងប្រអប់​តាម​រយៈ​បាល់​រៀប​ចំ​ដែល​ហៅ​ថា Set-Piece។ ខ្សែ​ប្រយុទ្ធ Harry Kane និង Jude Bellingham គឺ​ជា​ម៉ាស៊ីន​រក​គ្រាប់​បាល់។

ក្រុម អង់គ្លេស ហ្វឹក​ហាត់ ត្រៀម​ប្រកួត

ចំណែក អាហ្សង់ទីន វិញ គឺប្រើ​ក្បួន​ដែល​ហៅ​ថា ដួល​ហើយ​ក្រោក​វាយ​បក​វិញ។ ឃើញ​ស្រាប់​ហើយ ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​ ពួក​គេ​ស្ទើរ​តែ​អស់​ឱកាស ប៉ុន្តែ​​ការ​តស៊ូ​ដង្ហើម​ចុង​ក្រោយ​​ធ្វើ​ឲ្យ​ពួក​គេ​ទទួល​បាន​លទ្ធផល​ល្អ។ ពួក​គេ​ជា​ក្រុម​លេង​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច តាម​រយៈ​កីឡាករ​ Lionel Messi អាយុ ៣៩​ឆ្នាំ​គឺ​ជា​អ្នក​នាំ​លេង អ្នក​បង្កើត​ឱកាស និង​ជា​អ្នក​រក​គ្រាប់​ ដែល​រក​បាន ៨ គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម ២ លើក។ ពួក​គេ​ជា​ក្រុម​ពូកែ Set-pieces ប៉ុន្តែ​តំបន់​ការពារ​ស្ទើរ។

អង់គ្លេស អវត្តមាន​កីឡាករ Jarrell Quansah ដោយ​សារ​កាត​ក្រហម ខណៈ​​ស្ថានភាព​របស់ Declan Rice និង Buakayo Saka ក៏​កំពុង​ព្រួយ​បារម្ភ​​ពី​បញ្ហា​របួស។ ចំណែក​ អាហ្សង់ទីន គ្មាន​កីឡាករ​ណា​ម្នាក់​មាន​បញ្ហា​អ្វី​ឡើយ។

ក្រុម អាហ្សង់ទីន ហ្វឹក​ហាត់ ត្រៀម​ប្រកួត

ក្រុម​ទាំង​ពីរឈាន​ជើង​ចូល​ទី​លាន​ដោយ​មាន​ភាគ​រយ​៥០/៥0។ ក្រុម​ណា​បង្ក​កំហុស ក្រុម​នោះ​ហានិភ័យ។ លោក Paul Schole បាន​ព្យាករ​ថា អង់គ្លេស ឈ្នះ ៤-៣។ អ្នក​វិភាគ​របស់ BBC លោក Phil McNulty​ ជឿ​ជាក់​លើ​អង់គ្លេស​នឹង​ឈាន​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម