Connect with us

កីឡា

វីរបុរស អង់គ្លេស ២នាក់ លើក​ឡើង​ថា អាហ្សង់ទីន ទៅមិនរួចជាមួយ អង់គ្លេស ​ទេយប់នេះ

បានផុស

នៅ

វីរបុរសរបស់ អង់គ្លេស លោក John Terry និង Joe Cole បានបង្ហាញក្តីជឿជាក់មុតមាំលើក្រុមជម្រើសជាតិ អង់គ្លេស នឹងឡើងទៅវគ្គផ្តាច់ព្រ័ត្រព្រឹត្តិការណ៍ World Cup 2026។ ជាមួយគ្នានេះ បុរសទាំង ២ ក៏បានសង្កត់ធ្ងន់ផងដែរ អំពីការប្រកួតរាត្រីនេះ គឺក្រុម អាហ្សង់ទីន នឹងទៅមិនរួចជាមួយក្រុមតោកំណាចឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមជម្រើសជាតិ អង់គ្លេស នឹងត្រូវធ្វើការងារធ្ងន់នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup 2026 ដោយត្រូវជួបជាមួយក្រុមការពារតំណែងជើងឯក អាហ្សង់ទីន នាវេលាម៉ោង ២ រំលងអាធ្រាត្រឈានចូលថ្ងៃ ព្រហស្បតិ៍ ទី ១៦ ខែ កក្កដា ឆ្នាំ ២០២៦។

មុនជំនួបដ៏ធំនេះមកដល់ លោក John Terry បានថ្លែងនៅក្នុង FIFA Podcast ដូច្នេះ ថា៖ «ខ្ញុំមិនបារម្ភអំពីអាហ្សង់ទីនទេ។ ពេលខ្ញុំមើលទៅអាហ្សង់ទីន ខ្ញុំមិនមានអារម្មណ៍ថា ពួកគេល្អជាងយើង ឬធ្វើឱ្យយើងត្រូវបារម្ភនោះឡើយ។ ខ្ញុំគិតថា បើប្រៀបធៀបកីឡាករម្នាក់ទល់ម្នាក់ អង់គ្លេស មានគុណភាពល្អជាងអាហ្សង់ទីន»

ដោយឡែកលោក Joe Cole វិញ ក៏បានលើកឡើងស្រដៀងគ្នានេះផងដែរ នាមុនការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមកដល់។ លោក Joe Cole បានថ្លែងប្រាប់ The Rest is Football ថា «Messi ត្រូវជួបអង់គ្លេសជាលើកដំបូងមែនទេ? យើងនឹងធ្វើឱ្យគាត់គេងលក់យ៉ាងស្កប់ស្កល់»

អតីតខ្សែបម្រើរបស់តោខៀវ Chelsea បានបន្ថែមទៀត ថា៖ «យើងនឹងបញ្ឈប់គាត់បាន ១០០%។ ខ្ញុំកំពុងនិយាយនៅពេលនេះ ថា អង់គ្លេសនឹងឡើងដល់វគ្គផ្តាច់ព្រ័ត្រ FIFA World Cup។ យើងមានគុណភាពគ្រប់គ្រាន់ ដើម្បីទប់ទល់នឹងចំណុចខ្លាំងរបស់អាហ្សង់ទីន។ យើងនឹងយកឈ្នះពួកគេ ខ្ញុំមានអារម្មណ៍ថា វានឹងកើតឡើងពិតប្រាកដ»

ការប្រកួតរវាងក្រុមក្រុមខ្លាំងទាំង ២ នឹងក្លាយជាការប្រកួតដ៏កក្រើកបំផុតមួយប្រចាំ World Cup 2026 នេះ។ ក្រុមណាឈ្នះ នឹងត្រូវឡើងទៅជួបក្រុមគោជល់ អេស្ប៉ាញ នៅវគ្គផ្តាច់ព្រ័ត្រនាថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០២៦៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម