ព័ត៌មានអន្ដរជាតិ
ហ្វេនអង់គ្លេស ផ្ទុះកំហឹង បង្កចលាចលពេញទីក្រុង មេនឆេស្ទើ និងឡុងដ៍ ក្រោយចាញ់អាហ្សង់ទីន
ទោះការប្រកួតបញ្ចប់ហើយក្តី ប៉ុន្តែអ្នកគាំទ្រក្រុមតោកំណាចអង់គ្លេស មិនអស់ចិត្តទេ ចំពោះលទ្ធផលចាញ់អាហ្សង់ទីន ២-១ នៅវគ្គ Semi-Final ពានរង្វាន់ពិភពលោក ដោយអ្នកគាំទ្រជាមួយអារម្មណ៍មួម៉ៅ បាននាំគ្នាដើរបង្កចលាចលពេញផ្លូវក្នុងទីក្រុង មេនឆេស្ទើ ធ្វើឲ្យស្ថានការណ៍វឹកវរខ្លាំង។

តាមការផ្សាយរបស់ Daily Mail នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២៦ ភាពចលាចលបានកើតឡើងតាមផ្លូវ Deansgate ក្រោយចប់ការប្រកួត ដោយសារអ្នកគាំទ្រអង់គ្លេស មិនពេញចិត្តនឹងលទ្ធផលឡើយ ពោលគឺពួកគេខឹងសម្បាខ្លាំងណាស់ ដល់ថ្នាក់ប៉ះទង្គិចជាមួយប៉ូលិសថែមទៀតផង។
មិនត្រឹមតែនៅ មេនឆេស្ទើ ទេ! នៅទីក្រុងឡុងដ៍ ក៏ហ្វេនៗ នាំគ្នាចេញបង្កភាពអសណ្តាប់ធ្នាប់ ពេញផ្លូវផងដែរ ធ្វើឲ្យប៉ូលិសប្រើធម៌ក្តៅ ឈានដល់ការចាប់ខ្លួនមនុស្ស ជាច្រើននាក់។

មុននេះមួយថ្ងៃ នៅបារាំងឯណោះ ក៏មានការផ្ទុះកុបកម្មហិង្សា ក្នុងរដ្ឋធានីប៉ារីស និងទីក្រុងធំៗផ្សេងទៀតផងដែរ ហើយមនុស្សរាប់រយនាក់ ត្រូវបានប៉ូលិសចាប់ខ្លួន ក្រោយក្រុមបាល់ទាត់ជម្រើសជាតិរបស់ខ្លួន ធ្លាក់ចេញពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ។
នៅប៉ារីស ជាកន្លែងវឹកវរបំផុត ដោយមនុស្សម្នា នាំគ្នាដុតរថយន្ត បំផ្លាញទ្រព្យសម្បត្តិរដ្ឋ កម្ទេចទ្វារ-បង្អួចហាងនានា ថែមទាំងបាញ់កាំជ្រួចនិងគប់គ្រឿងផ្ទុះ ដាក់មន្ត្រីប៉ូលិសទៀតផង។

ដោយសារតែស្ថានភាពធ្ងន់ធ្ងរទៅៗ ប៉ូលិសក្រុងប៉ារីស ក៏ចាត់វិធានការក្តៅ ដោយដាក់ពង្រាយក្រុមបង្ក្រាបកុបកម្ម ឈានដល់ការបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៀតផង ហើយចាប់ខ្លួនបានមនុស្ស ១៤១នាក់។
ចំណែកនៅទីក្រុង លីយ៉ុង! មានការប៉ះទង្គិចគ្នារវាងក្រុមយុវជន ជាមួយប៉ូលិស ជាលទ្ធផល មនុស្ស ២០នាក់ ត្រូវបានចាប់ខ្លួន ខណៈនៅទីក្រុងផ្សេងទៀត ក៏មានឈុតឆាកស្រដៀងគ្នា នេះដែរ។
មិនគួរទេ ដែលព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ប្រែក្លាយបង្កឲ្យមានអំពើហិង្សា និងការប៉ះទង្គិចគ្នារវាងអ្នកគាំទ្រ បែបនេះទៅវិញ។ កីឡា គួរតែជាឧបករណ៍តភ្ជាប់ទំនាក់ទំនង បង្កើតមិត្តភាព និងនាំមកនូវភាពសប្បាយរីករាយ មិនមែនជាការបែកបាក់ និងវាយប្រហារគ្នានោះទេ៕
អត្ថបទ៖ សុវណ្ណ
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


