កីឡា
អាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026
ក្រុមបាល់ទាត់ជម្រើសជាតិ អាហ្សង់ទីន បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ជើងឯកពិភពលោក ឆ្នាំ ២០២៦ World Cup 2026 បន្ទាប់ពីបានយកឈ្នះ អង់គ្លេស ដោយលទ្ធផល ២-១ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ យប់ថ្ងៃទី១៥ ឈានចូលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០២៦។

ការប្រកួតនៅវគ្គទី១ ក្រុមទាំងពីរគ្មានគ្រាប់បាល់កើតឡើងទេដោយលទ្ធផលស្មើគ្នា ០-០ ប៉ុន្តែនៅវគ្គទី២ មាន ៣ គ្រាប់កើតឡើង។ អង់គ្លេស រកបានគ្រាប់បាល់នាំមុខ ១-០ មុនដោយកីឡាករ Anthony Gordon នៅនាទី៥៥ ប៉ុន្តែ អាហ្សង់ទីន បានវាយបកចុងម៉ោងតាមស្មើ ១-១ ដោយកីឡាករ Enzo Fernández នៅនាទី ៨៥ និងគ្រាប់បាល់ជ័យជម្នះ ២-១ ដោយកីឡាករ Lautaro Martínez នៅនាទីបន្ថែម ៩០+២។ គ្រាប់បាល់ទាំងពីររបស់អាហ្សង់ទីន សុទ្ធតែកីឡាករ Lionel Messsi ជាអ្នកបញ្ជូនឲ្យស៊ុតចូល។

ជ័យជម្នះដោយលទ្ធផល ២-១ របស់ អាហ្សង់ទីន បានបញ្ចប់ក្តីស្រមៃ របស់ អង់គ្លេស ក្នុងការឈានដល់វគ្គផ្តាច់ព្រ័ត្រ ជាលើកដំបូងក្នុងរយៈពេល ៦០ ឆ្នាំ នៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក។ អង់គ្លេស ធ្លាប់បានឡើងវគ្គផ្តាច់ព្រ័ត្រម្តងតាំងពីឆ្នាំ ១៩៦៦។ ចាប់តាំងពីពេលនោះមក ពួកគេមិនធ្លាប់បានឡើងវគ្គផ្តាច់ព្រ័ត្រឡើយ។ នៅឆ្នាំ ១៩៩០ និង ២០១៨ អង់គ្លេស បានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដូចឆ្នាំ ២០២៦នេះដែរ។

ចំណែក អាហ្សង់ទីន បានឡើងដល់វគ្គផ្តាច់ព្រ័ត្រជាលើកទី៧ គិតទាំង ឆ្នាំ ២០២៦ នេះ។ សម្រាប់ការឡើងដល់វគ្គផ្តាច់ព្រ័ត្រ ៦ លើកកន្លង ពួកគេបានឈ្នះជើងឯក ៣ លើក និងរងជើងឯក ៣ លើក។

សម្រាប់ឆ្នាំ ២០២៦ ក្រុមពពកស អាហ្សង់ទីន ត្រូវជួបគោជល់ អេស្ប៉ាញ នៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីដណ្តើមជើងឯក ខណៈ អង់គ្លេស ជួប បារាំង ដណ្តើមយកចំណាត់ថ្នាក់លេខ ៣៕






អត្ថបទ៖ វិរបុត្រ
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


