Connect with us

កីឡា

លោក Tuchel សារភាព ថា ក្រុមលោកចាញ់ចិត្តសាស្ត្រ អាហ្សង់ទីន ទើបបង្ខំចិត្តទម្លាក់ការពារស្ទើរទាំងអស់

បានផុស

នៅ

គ្រូបង្វឹករបស់ក្រុមជម្រើសជាតិ អង់គ្លេស លោក Thomas Tuchel បានទម្លាយអំពីមូលហេតុនៃការបរាជ័យទល់នឹងក្រុមជម្រើសជាតិ អាហ្សង់ទីន ហើយលោកក៏បានបង្ហើបផងដែរ អំពីការទម្លាក់កីឡាករមកលេងការពារស្ទើរទាំងអស់ បន្ទាប់ពី Anthony Gordon រកបានគ្រាប់បាល់នាំមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពី អង់គ្លេស ចាញ់ អាហ្សង់ទីន ដោយលទ្ធផល ២-១ ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup 2026 កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៦ ខែ កក្កដា លោក Thuchel បានក្លាយជាផ្ទាំងស៊ីបដ៏ធំនៃការស្តីបន្ទោសរបស់អ្នកគាំទ្រ អង់គ្លេស។

អ្វីដែលអ្នកគាំទ្រដាក់បន្ទុកខ្លាំង គឺលោកបានសម្រេចចិត្តដាក់ខ្សែការពារដល់ទៅ ៥ នាក់ ហើយបានឱ្យកីឡាករចុះមកការពារស្ទើរទាំងអស់ បន្ទាប់ពី Gordon ស៊ុតនាំមុខឱ្យ អង់គ្លេស នៅនាទីទី ៥៥។ ប៉ុន្តែការសម្រេចចិត្តលេងការពារខ្លាំងពេករបស់លោក បានធ្វើឱ្យ អាហ្សង់ទីន វាយបកបាន ២ គ្រាប់មកវិញនៅនាទីទី ៨៥ ដោយ Enzo Fernandes និង ៩០+២ ដោយ Lautaro Martinez។

ជុំវិញរឿងនេះ គ្រូបង្វឹកសញ្ជាតិ អាល្លឺម៉ង់ វ័យ ៥២ ឆ្នាំ បានពន្យល់ក្រោយការប្រកួត ថា៖ «យើងបានសម្រេចប្តូរទៅលេងប្រព័ន្ធការពារ ៥ នាក់ ព្រោះពួកយើងបានបើកចំហចន្លោះខ្លាំងពេក។ អាហ្សង់ទីនលេងដោយប្រថុយប្រថានជាងមុន លេងដោយល្បឿន និងចង្វាក់ល្អជាងមុន ហើយប្រហែលជាពួកគេមានអារម្មណ៍ថា ពួកគេគ្មានអ្វីត្រូវខ្វល់ខ្វាយទៀតនោះទេ»

លោកបានបន្ត ថា៖ «អារម្មណ៍នោះបានធ្វើឱ្យពួកគេលេងដោយសេរី ហើយវាក៏បានបង្ខំឱ្យយើងត្រូវទម្លាក់ចុះក្រោម។ ចំណែកយើងវិញ ស្រាប់តែចាប់ផ្តើមលេងដោយអារម្មណ៍ ថា យើងមានអ្វីជាច្រើនដែលអាចបាត់បង់។ ជាការពិត ការទទួលខុសត្រូវគឺស្ថិតលើគ្រូបង្វឹក ហើយបើលទ្ធផលមិនល្អ វាងាយស្រួលណាស់ក្នុងការនិយាយថា ការសម្រេចចិត្តនោះគឺខុស»

ការប្តូរយុទ្ធសាស្ត្ររបស់លោក Tuchel នៅពេលនេះ បានធ្វើឱ្យ អង់គ្លេស ធ្លាក់ចុះទម្រង់លេងជាខ្លាំង ដោយពួកគេគ្រង់គ្រងបាល់បានតែ ១២% ប៉ុណ្ណោះ ចាប់ពីពេលដែល Gordon ស៊ុតនាំមុខ រហូតដល់ពេល Martinez ស៊ុតវាយបកជ័យជម្នះមកវិញ៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម