Connect with us

ព័ត៌មានអន្ដរជាតិ

ឡើង​តុលាការ​លើក​ដំបូង​ លោក​ស្រី​ ស៊ូជី​ បញ្ជាក់​រឿង​គណបក្ស​ដែល​គេ​ចង់​រំលាយ​

បានផុស

នៅ

អតីត​មេ​ដឹក​នាំ​ប្រទេស​មីយ៉ាន់ម៉ា លោក​ស្រី អ៊ុងសាន ស៊ូជី បាន​លេច​មុខ​ឡើង​តុលាការ​ជា​លើក​ដំបូង ចាប់​តាំង​ពី​រដ្ឋាភិបាល​របស់​លោក​ស្រី​ត្រូវ​បាន​របប​យោធា​ផ្តួល​រំលំ​ដោយ​រដ្ឋ​ប្រហារ​កាល​ពី​ខែ​កុម្ភៈ។

សវនាការ ដែល​ត្រូវ​បាន​ធ្វើ​នៅ​រដ្ឋធានី Naypyidaw ត្រូវ​បាន​ផ្អាក​​វិញ​ភ្លាម​ៗ​។ អតីត​មេ​ដឹក​នាំ​ប្រឈម​នឹង​បទ​ចោទ​ប្រកាន់​ជា​ច្រើន​ក្នុង​រាប់​ទាំង​បទ​រំលោភ​ច្បាប់​សម្ងាត់​របស់​រដ្ឋ​ជា​ដើម។

មុន​ពេល​បើក​សវនាការ លោក​ស្រី ស៊ូជី ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ជួប​មេ​ធាវី​របស់​លោក​ស្រី​ផ្ទាល់​ជា​លើក​ដំបូង។  លោក​ស្រី​ត្រូវ​បាន​ជាប់​ឃុំ​នៅ​ក្នុង​ផ្ទះ​អស់​រយៈ​ពេល​១៦​សប្តាហ៍​មក​ហើយ​ចាប់​តាំង​ពី​គេ​ទម្លាក់​លោក​ស្រីពី​អំណាច​មក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របប​យោធា​មីយ៉ាន់ម៉ា​បាន​ចោទ​ប្រកាន់​គណបក្ស​ សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជា​ធិបតេយ្យ របស់​លោក​ស្រី​ ពីការ​លួច​បន្លំ​ក្នុង​ការ​បោះ​ឆ្នោត​សកល​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​មុន។

អ្នក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​​ឯករាជ្យ​បាន​និយាយ​ថា ការ​បោះ​ឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​សេរី និង​យុត្តិធម៌ ហើយ​ការ​ចោទ​ប្រកាន់​លើ​លោក​ស្រី ស៊ូជី ត្រូវ​បាន​គេ​រិះ​គន់​យ៉ាង​ខ្លាំង​ថា​ជា​ហេតុ​ផល​នយោបាយ។

យោធា​មីយ៉ាន់ម៉ាបាន​ធ្វើ​ការ​បង្ក្រាប​អ្នក​តវ៉ា​គាំទ្រ​ប្រជា​ធិបតេយ្យ​យ៉ាង​ឃោ​ឃៅ​ចាប់​តាំង​ពី​រដ្ឋ​ប្រហារ​​កាល​ពី​ខែ​កុម្ភៈ​មក​ដោយ​បាន​សម្លាប់​មនុស្ស​ជាង​៨០០​នាក់ និង​ឃុំ​ខ្លួន​មនុស្ស​ជាង​៤​០០០​នាក់។ នេះ​បើ​យោង​តាម​​សមាគម​ជំនួយ​អ្នក​ទោស​នយោបាយ (AAPP) ដែល​ជា​ក្រុម​ឃ្លាំ​មើល។

លោក​ស្រី​ ស៊ូជី អាយុ​៧៥​ឆ្នាំ​ត្រូវ​បាន​ចោទ​ប្រកាន់​​៦​ករណី​ក្នុង​ការនោះ​មាន ការ​នាំ​ចូល​វិទ្យុ​ទាក់​ទង​ខុសច្បាប់ ​និង​ការ​បំពាន់​ច្បាប់​ទប់​ស្កាត់​កូវីដ-១៩​ជា​ដើម។

លោក​ស្រី​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ជួប​មេ​ធាវី​របស់​លោក​ស្រី​រយៈ​ពេល​៣០​នាទី​កាល​ពី​ថ្ងៃ​ចន្ទ មុន​ពេលសវនាការ​ត្រូវ​បាន​ផ្អាក។

ពួក​គេ​និយាយ​ថា លោក​ស្រី អ៊ុងសាន ស៊ូជី មើល​ទៅ​មានសុខភាព​ល្អ​​នៅ​ពេល​ជួប​គ្នា​នៅ​រដ្ឋធានី Nay Pyi Taw ប៉ុន្តែ​ក្រុម​អ្នក​សារព័ត៌មាន​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទេ​កំឡុង​ពេល​ឃុំ​ខ្លួន​នៅ​ក្នុង​ផ្ទះ​របស់​លោក​ស្រី ហើយ​ការ​ទទួល​បាន​នូវ​អ្វី​ដែល​កំពូង​កើត​មាន​នៅ​ក្នុង​ប្រទេស​ក៏​មាន​កម្រិត។

មេធាវី​របស់​លោក​ស្រី​បាន​និយាយ​ថា លោក​ស្រី ស៊ូជី បាន​ជូន​ពរ​«ប្រជា​ជន​ឲ្យ​មាន​សុខភាព​ល្អ»។ លោក​ស្រី​ក៏​និយាយ​អំពី​ការ​គំរាម​កំហែង​របស់​របប​យោធា​ដែលចង់​រំលាយ​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជា​ធិបតេយ្យ​ (NLD)។ 

តាម​រយៈ​មេធាវី​ម្នាក់​ឈ្មោះ Khin Maung Zaw បាន​ឲ្យ​ដឹង​ថា លោក​ស្រី​ថា ៖«គណបក្ស​របស់​យើង​ធំ​ធាត់​ឡើង​ដើម្បី​ប្រជា​ជន ដូច្នេះ​វា​នឹង​​ស្ថិត​នៅជា​មួយ​ប្រជា​ជន​ជា​រៀង​រហូត ដរាប​ណា​ប្រជា​ជន​នៅ​តែ​គាំទ្រ»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៥៦ នាទីutes មុន

IDF៖ អ៊ីស្រាអែល​ជិត​សម្រេច​​គោលដៅ​គ្រប់គ្រង៧៥%នៃ​តំបន់​ហ្គាហ្សា

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ពលរដ្ឋនៅខណ្ឌដង្កោម្នាក់ បាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លី និងផ្ទះសម្បែងច្បាប់ដើម ហើយមិនទទួលខុសត្រូវចំពោះអ្នកដែលរើសបានយកទៅប្រើប្រាស់ខុសច្បាប់

ព័ត៌មានជាតិ១ ម៉ោង មុន

អតីតទីប្រឹក្សាសម្តេចតេជោ ប្រតិកម្មចំពោះ​គ្រឹះស្ថានបោះពុម្ពថៃ (នគរណាខន)

ព័ត៌មានជាតិ៣ ម៉ោង មុន

អង្គការ ILO នឹងបន្តបង្កើនកិច្ចសហប្រតិបត្តការល្អជាមួយក្រសួងការងារបន្ថែមទៀត

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

លោក ត្រាំ ប្រាប់​ថា​នឹងពិចារណាទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់ម្តងទៀត

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្រុកសំឡូត តំបន់កសិកម្មដ៏ល្បី​មានច្រក​ទ្វារព្រំដែន​ ៤ កន្លែង​សម្រាប់ទំនាក់ទំនង​ជាមួយ​ថៃ

ព័ត៌មានជាតិ២៣ ម៉ោង មុន

ពលករខ្មែរម្នាក់ដែលពេទ្យថៃទុកចោល ត្រូវបានអភិបាលខេត្តប៉ៃលិនអន្តរាគមសង្គ្រោះ ផ្តល់ទាំងថ្លៃព្យាបាល និងធ្វើដំណើរ 

ព័ត៌មានអន្ដរជាតិ៥៦ នាទីutes មុន

IDF៖ អ៊ីស្រាអែល​ជិត​សម្រេច​​គោលដៅ​គ្រប់គ្រង៧៥%នៃ​តំបន់​ហ្គាហ្សា

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អ៊ីស្រាអែល​បន្ត​សម្លាប់​​មិន​បន្ធូរ​ដៃ បាត់បង់​ជីវិត​​៥១នាក់ទៀត​ហើយ​នៅ​ហ្គាហ្សា

ព័ត៌មានជាតិ៤ ម៉ោង មុន

ចំណតផែពហុបំណង TS១១ ទីតាំងយុទ្ធសាស្ត្រដឹកទំនិញ​​ចូលក្នុងទីក្រុងនៅតាមដងទន្លេសាប

Sokha Hotels

ព័ត៌មានពេញនិយម