ព័ត៌មានអន្ដរជាតិ
ទូតចិននៅអាមេរិកថា ការធ្វើនយោបាយពីប្រភពដើមកូវីដអន្តរាយដល់ការស៊ើបអង្កេត
ការធ្វើនយោបាយពីប្រភពដើមនៃកូវីដ-១៩នឹងរាំងស្ទះដល់ការស៊ើបអង្កេត និងធ្វើឲ្យអន្តរាយដល់កិច្ចខិតខំប្រឹងប្រែងជាសកលដើម្បីទប់ស្កាត់ជំងឺរាតត្បាតនេះ។ នេះជាការលើកឡើងរបស់ស្ថានទូតចិនប្រចាំនៅអាមេរិក បន្ទាប់ពីលោកប្រធានាធិបតី ចូ បៃដិន បានបញ្ជាឲ្យពិនិត្យឡើងវិញនូវការស៊ើបអង្កេតពីកន្លែងដែលវីរុសនេះលេចឡើង។
ស្ថានទូតចិនប្រចាំនៅទីក្រុងវ៉ាស៊ីនតោនបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយនៅលើវិបសាយរបស់ខ្លួននៅល្ងាចថ្ងៃពុធ ទី២៦ ខែឧសភា ថា «កម្លាំងនយោបាយខ្លះត្រូវបានដោះស្រាយដោយកល់ល្បិចនយោបាយ និងល្បែងស្តីបន្ទោស»។
នៅពេលអង្គការសុខភាពពិភពលោក (WHO) បានរៀបចំចាប់ផ្តើមការសិក្សាស្រាវជ្រាវដំណាក់កាលទី២អំពីប្រភពដើមនៃកូវីដ-១៩ ប្រទេសចិនបានស្ថិតក្រោមសម្ពាធបន្ថែមទៀតដើម្បីផ្តល់ឲ្យអ្នកស៊ើបអង្កេតទទួលបានព័ត៌មានជុំវិញការចោទប្រកាន់ដែលថា វីរុសនេះលេចចេញពីមន្ទីរពិសោធដែលមានឯកទេសខាងស្រាវជ្រាវវីរុសកូរូណានៅទីក្រុងអ៊ូហាន។

ចិនបានបដិសេធម្តងហើយម្តងទៀតពីមន្ទីរពិសោធមិនទទួលខុសត្រូវទេ ដោយនិយាយថា សហរដ្ឋអាមេរិក និងបណ្តាប្រទេសផ្សេងទៀតបានកំពុងព្យាយាមបង្វែរពីបរាជ័យរបស់ពួកគេចំពោះការស្រាវជ្រាវរកវីរុសនេះ។
លោក ចូ បៃដិន បាននិយាយនៅថ្ងៃពុធថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកយបានបែងចែកថាតើ កូវីដ-១៩លេចចេញពីការទំនាក់ទំនងរបស់មនុស្សជាមួយសត្វ ឬក៏លេចចេញពីមន្ទីរពិសោធដោយចៃដន្យ។
លោក Yanzhong Huang សមាជិកជាន់ខ្ពស់សម្រាប់សុខភាពសកលជាមួយក្រុមប្រឹក្សាទំនាក់ទំនងអន្តរជាតិនៅទីក្រុងវ៉ាស៊ីនតោនបាននិយាយថា កង្វះនៃការបើកចំហរបស់ចិនជាកត្តាចម្បងមួយនៅពីក្រោយនៃការកើនឡើងនូវទ្រឹស្តីលេចចេញពីមន្ទីរពិសោធ។
លោកនិយាយថា ៖«មិនមានអ្វីទេនៅទីនោះដើម្បីបង្ហាញសម្មតិកម្ម។ នៅក្នុងការស៊ើបអង្កេតនៃប្រភពដើមកូវីដ-១៩ វាពិតជាសំខាន់ណាស់ដើម្បីឲ្យមានតម្លាភាពដើម្បីសាងទំនុកចិត្តចំពោះលទ្ធផលស៊ើបអង្កេត»។
ការសិក្សាទូលំទូលាយ
ស្ថានទូតចិនបាននិយាយថា ខ្លួនគាំទ្រចំពោះការ«សិក្សាស្រាវជ្រាវទូលំទូលាយពីគ្រប់ករណីនៃកូវីដ-១៩ដែលរាលដាលទូទាំងពិភពលោក និងការស៊ើបអង្កេតយ៉ាងម៉ត់ចត់ចូលទៅក្នុងមូលដ្ឋានសម្ងាត់មួយចំនួន និងមន្ទីរពិសោធជីវសាស្ត្រទូទាំងពិភពលោក»។

កាសែត The Global Times ដែលជាផ្នែកមួយនៃក្រុមកាសែតប្រចាំថ្ងៃរបស់បក្សកុម្មុយនីស្តចិនកំពុងកាន់អំណាចបានផ្សាយកាលពីថ្ងៃពុធថា ប្រសិនបើទ្រឹស្តីលេចចេញពីមន្ទីរពិសោធគឺជាការស៊ើបអង្កេតបន្ថែមទៀតនោះ សហរដ្ឋអាមេរិកក៏គួរអនុញ្ញាតឲ្យអ្នកស៊ើបអង្កេតចូលទៅក្នុងទីតាំងរបស់ខ្លូន រាប់បញ្ចូលទាំងមន្ទីរពិសោធនៅ Fort Detrick ផងដែរ។
ការសិក្សារួមចិន និងWHO មួយបានចេញផ្សាយកាលពីខែមីនាបានលើកឡើងថា វាមិនអាចទៅរួចទេដែលថា វីរុស SARS-CoV-2 លេចចេញពីមន្ទីរពិសោធ និងបន្ថែមថា វាទំនងជាឆ្លងចេញពីសត្វប្រចៀវទៅមនុស្សតាមរយៈអន្តរការីអ្វីមួយដែលមិនអាចបអង្ហាញអត្តសញ្ញាណបាន។
ចិនក៏បានបន្តចូលរួមចំពោះលទ្ធភាពដែលកូវីដ-១៩អាចមានប្រភពពីប្រទេសផ្សេង និងតាមរយៈចំណីអាហារក្នុងទូទឹកកក ឬតាមរយៈបណ្តាញពាណិជ្ជកម្មសត្វនៅប្រទេសអាស៊ីអាគ្នេយ៍៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


