Connect with us

ព័ត៌មានអន្ដរជាតិ

មីយ៉ាន់ម៉ា​នៅ​តែ​ក្តៅ​ កម្លាំង​ Karenni​ អះ​អាង​ថា​ សម្លាប់​យោធា​៨០​នាក់​កាល​ពី​ថ្ងៃ​ចន្ទ

បានផុស

នៅ

យ៉ាង​ហោច​ណាស់​ទាហាន​មីយ៉ាន់ម៉ា​៨០​នាក់​ត្រូវ​បាន​សម្លាប់​ក្នុង​ការ​ប្រយុទ្ធ​គ្នា​ចុង​ក្រោយ​បំផុត​រវាង​​របប​យោធាមីយ៉ាន់ម៉ា​ និង​​កម្លាំង​​ប្រយុទ្ធ​ស៊ីវិល Karenni នៅ​ខណ្ឌ​ Demoso ក្នុង​រដ្ឋ Kayah  ដែល​ជំរុញ​ឲ្យ​មាន​ការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ។

កម្លាំង​ការពារ​ជាតិ Karenni (KNDF) ដែល​ជា​ក្រុម​ប្រយុទ្ធ​ថ្មី​​រាប់​បញ្ចូល​ទាំង​ក្រុម​ប្រដាប់​អាវុធ​ភាគ​តិច​ដែល​មាន​​ស្រាប់​នៅ​ក្នុង​រដ្ឋ Kayah បាន​និយាយ​ថា ការ​ប្រយុទ្ធ​គ្នា​បាន​កើត​ឡើង​នៅ​ពេល​​កម្លាំង​យោធា​មីយ៉ាន់ម៉ា​ប្រហែល​១៥០​នាក់​មក​ពីរដ្ឋ​ Loikaw បាន​វាយ​ប្រហារ​ចូល​ខណ្ឌ​ Demoso វេលា​ម៉ោង​​ប្រហែល​១​រសៀល​ថ្ងៃ​ចន្ទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សកម្មប្រយុទ្ធ​ស៊ីវិល​ម្នាក់​បាន​និយាយ​ថា សមមិត្ត​របស់ក្រុម​គាត់​១​នាក់​ និង​៦​នាក់​ផ្សេង​ទៀត​បាន​របួស​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ។

គាត់​និយាយ​ថា ៖«ត្រឹម​ម៉ោង​៥​ល្ងាច​ថ្ងៃ​ចន្ទ ទាហានមីយ៉ាន់ម៉ា​ជាង៨០​នាក់​ត្រូវ​បាន​បញ្ជាក់​​ពី​ការ​​ស្លាប់ ក្នុង​ការ​សង​សឹក ដែល​ទាហាន​បាន​ប្រើ​យន្ត​ហោះ​ប្រយុទ្ធ​ ឧទ្ធម្ភាគចក្រ​ និង​បាញ់​ផ្លោង​កាំ​ភ្លើង​ធំ​ចូល​ទៅ​ខណ្ឌ Demoso»។

អ្ន​ក​ប្រយុទ្ធ​ជា​នារី​ម្នាក់​បាន​និយាយ​ថា ៖«កម្លាំង​របស់​យើង​បាន​ប្រមូល​សព​យោធា​មីយ៉ាន់ម៉ា​ជាង​៤០​នាក់​​នៅ​ព្រឹក​ថ្ងៃ​អង្គារ៍ និង​​បាន​រឹប​អូស​អាវុធ និង​ទស្សនាវដ្តីប្រហែល​ជា​២០​ទៅ​៣០»។

នារី​រូប​នេះ​បានរៀប​រាប់​ថា ទាហាន​យោធា​មីយ៉ាន់ម៉ា​បាន​បាញ់ទៅ​លើ​ក្រុម​ឆ្មាំ​ស៊ីវិល​នៅ​ក្នុង​ភូមិ និង​បន្ទាប់​មក​កម្លាំង​ប្រយុទ្ធ​ស៊ីវិល​បាន​ឡោម​ព័ទ្ធ ហើយ​ក៏​បាន​សម្លាប់​តែ​ម្តង។ ភ្លាម​ៗ​នោះ ការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​បាន​កើត​ឡើង​ដើម្បី​ជា​ជំនួយ។

ពួក​គេ​បាន​និយាយ​ថា ការវាយ​ប្រហារ​តាម​ផ្លូវ​អាកាស​បាន​ធ្វើ​ទៅ​លើ​តំបន់ Dawt Ngan Kha វេលា​ម៉ោង​៥​ល្ងាច ហើយ​ការ​បាញ់​គ្រាប់​ផ្លោង​បាន​កើត​ជា​បន្ត​បន្ទាប់​រហូត​ដល់​យប់។ ហោច​ណាស់​ យោធា​មីយ៉ាន់​បាន​ទម្លាក់​គ្រាប់​បែក​៦​គ្រាប់​នៅ​ពេល​នោះ។

ការ​ប្រយុទ្ធ​គ្នា​រវាង​យោធា​មីយ៉ាន់ម៉ា និង​កម្លាំង​ប្រយុទ្ធ Karenni បាន​ផ្ទុះ​ឡើង​នៅ Demoso កាល​ពី​ថ្ងៃ​ទី​២១ ខែ​ឧសភា ហើយ​ទាហាន​ក៏​ចាប់​ផ្តើម​ដាក់​ពង្រាយ​ពី​នោះ​មក។

កាល​ពី​សប្តាហ៍​មុន កង​កម្លាំង​ការពារ​​ប្រជា​ជន Karenni (KPDF) បាន​បំផ្លាញ​ប៉ូល្តិ៍​ប៉ូលិស​មួយ​ចំនួន​នៅ Demoso ព្រម​ទាំង​តំបន់ Pekon និង Moebyel ក្នុង​រដ្ឋ Shan ដែល​បាន​សម្លាប់​​យោធាមីយ៉ាន់ម៉ា​ជាង​៤០​នាក់។ ពេល​នេះ​កម្លាំងការពារ​ប្រជា​ជន​៨​នាក់ និង​ជន​ស៊ីវិល​២៣​នាក់​ត្រូវ​បាន​យោធា​មីយ៉ាន់ម៉ា​សម្លាប់​ក្នុង​រយៈ​ពេល​១០​ថ្ងៃ៕

មេ​ដឹក​នាំ​របប​យោធា​មីយ៉ាន់ម៉ា

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Irrawaddy​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម