ព័ត៌មានអន្ដរជាតិ
ថៃអនុម័តជាផ្លូវការថ្នាំផលិតពីស្មៅប្រមាត់មនុស្សដើម្បីព្យាបាលអ្នកជំងឺកូវីដ
កាលពីថ្ងៃអង្គារ៍ម្សិលមិញ គណៈរដ្ឋមន្ត្រីថៃបានអនុម័តជាផ្លូវការចំពោះថ្នាំផលិតពីស្មៅប្រមាត់មនុស្សដើម្បីព្យាបាលអ្នកជំងឺកូវីដ-១៩ បន្ទាប់ពីនាយកដ្ឋានកែប្រែបានរាយការណ៍ពីជោគជ័យដែលបានព្យាបាលទណ្ឌិតឆ្លងកូវីដ-១៩នៅក្នុងពន្ធនាគារ។

អ្នកនាំពាក្យរងរបស់រដ្ឋាភិបាល លោកស្រី Rachada Dhnadirek បានឲ្យដឹងថា ស្មៅប្រមាត់មនុស្សមានផ្ទុក សារធាតុដែលអាចការពារកោសិកាពីវីរុស និងកាត់បន្ថយកម្រិតគុណរបស់វាបាន។
លោកស្រីបន្តឲ្យដឹងថា នាយករដ្ឋានកែប្រែបានយកទៅព្យាបាលទណ្ឌិតប្រហែលជា១១៨០០នាក់ដែលឆ្លងកូវីដ-១៩ និងបានជាសះស្បើយរហូតដល់៩៩.០២%។
អ្នកនាំពាក្យបញ្ជាក់ថា យោងតាមក្រសួងអប់រំ វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តជាន់ខ្ពស់បានឲ្យដឹងថា អ្នកជំងឺគួរប្រើឱសថផលិតពីស្មៅប្រមាត់មនុស្សទម្ងន់១៨០មីលីក្រាមក្នុងមួយថ្ងៃ ឬ៦០មីលីក្រាមក្នុងមួយពេលដែលបីពេលក្នុងមួយថ្ងៃ។
នាយកដ្ឋានកែប្រែ មានគម្រោងផលិតឱសថបុរាណប្រហែល ៥០ លានគ្រាប់ ក្នុងរយៈពេល៤ ខែខាងមុខ ដោយមានគោលដៅចេញវេជ្ជបញ្ជាដល់ប្រហែល ៥០ ភាគរយនៃចំនួនអ្នកជាប់ពន្ធនាគារ។

ដោយសារតែគុណប្រយោជន៍ផ្នែកវេជ្ជសាស្ត្រ ស្មៅប្រមាត់មនុស្ស បានក្លាយជាដំណាំរកប្រាក់ចំណូល ដែលឥឡូវនេះមានតម្រូវការខ្ពស់ក្នុងវិស័យនាំចេញ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


