ព័ត៌មានអន្ដរជាតិ
ជាក្ដីសង្ឃឹមដល់ប្រជាជននៅជុំវិញពិភពលោក ម៉ាឡេស៊ី អនុម័តថ្នាំថ្មីព្យាបាលជំងឺកាចសាហាវមួយនេះក្នុងតម្លៃសមរម្យ
ប្រទេសម៉ាឡេស៊ីបានចុះបញ្ជីថ្នាំថ្មីសម្រាប់ព្យាបាលជំងឺរលាកថ្លើមប្រភេទ C ដែលមានប្រសិទ្ធភាព និងមានតម្លៃសមរម្យដំបូងគេ ហើយវាក៏ផ្តល់ក្តីសង្ឃឹមក្នុងការព្យាបាលដល់ប្រជាជនរាប់លាននាក់នៅជុំវិញពិភពលោក ដែលប្រឈមនឹងហានិភ័យពីជំងឺ ដែលមានរោគសញ្ញាដំបូងពិបាកនឹងធ្វើរោគវិនិច្ឆ័យ ហើយត្រូវបានគេមើលឃើញថា “ឃាតករលាក់មុខ” ។

ថ្នាំនេះមានឈ្មោះថា Ravidasvir ត្រូវបានអនុម័តឲ្យប្រើប្រាស់ជាមួយថ្នាំដែលមានស្រាប់ Sofosbuvir ក្នុងខែមិថុនា ពោល ៥ ឆ្នាំ បន្ទាប់ពីរដ្ឋាភិបាលម៉ាឡេស៊ីបានសហការជាមួយអង្គការ DNDi ដែលជាអង្គការស្រាវជ្រាវមិនរកប្រាក់កម្រៃដើម្បីអភិវឌ្ឍឱសថ ។
លោក Jean-Michel Piedagnel នាយកអង្គការ DNDi នៅអាស៊ីអាគ្នេយ៍បាននិយាយថា “យើងបានសម្រេចចិត្តធ្វើការជាមួយបណ្តាប្រទេស ដែលមានប្រាក់ចំណូលមធ្យម ដើម្បីព្យាយាមអភិវឌ្ឍការព្យាបាលប្រកបដោយប្រសិទ្ធភាព ។ យើងបានចាប់ផ្តើមការសាកល្បងព្យាបាលនៅក្នុងប្រទេសម៉ាឡេស៊ី និងថៃ ហើយយើងក៏នឹងធ្វើការព្យាបាលដោយមានតម្លៃសមរម្យនៅលើទីផ្សារផងដែរ” ។

ថ្នាំថ្មីនេះ គឺជាថ្នាំប្រឆាំងវីរុសដោយផ្ទាល់ (DAA) ដែលត្រូវបានបង្កើតឡើងជាមួយក្រុមហ៊ុន Pharco ដែលជាក្រុមហ៊ុនផលិតឱសថអេហ្ស៊ីប ខណៈថ្នាំ Sofosbuvir ទទួលបានការយល់ព្រមនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០១៣ ។

អស់រយៈពេលជាច្រើនឆ្នាំមកហើយ ជំងឺនេះត្រូវបានព្យាបាលដោយថ្នាំជាច្រើនប្រភេទ ដែលធ្វើឲ្យមានផលប៉ះពាល់ដល់សុខភាព ហើយជារឿយៗធ្វើឲ្យមនុស្សកាន់តែមានអារម្មណ៍មិនល្អ និងចុះខ្សោយ ។
មនុស្ស ៧១ លាននាក់នៅជុំវិញពិភពលោក ត្រូវបានគេគិតថារស់នៅជាមួយជំងឺរលាកថ្លើមប្រភេទ C ដែលជាវីរុសបង្កដោយឈាម ដែលអាចនាំឲ្យមានជំងឺក្រិនថ្លើម និងជាមូលហេតុមួយនៃជំងឺមហារីកថ្លើម ខណៈរហូតមកដល់ពេលនេះ មិនមានវ៉ាក់សាំងប្រឆាំងនឹងជំងឺនេះនោះទេ ហើយជារឿយៗមិនមានរោគសញ្ញាជាក់លាក់គួរកត់សម្គាល់នោះទេ រហូតដល់ថ្លើមឆ្លងរោគតែម្ដង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


