Connect with us

ព័ត៌មានអន្ដរជាតិ

មកមើលការសិក្សារបស់ប្រទេស ៣ នៅតំបន់អាស៊ាន ក្នុងអំឡុងវិបត្តិកូវីដ-១៩

បានផុស

នៅ

ការបិទសាលារៀនជាផ្នែកមួយនៃវិធានការគ្រប់គ្រងការរីករាលដាលនៃវីរុសកូវីដ-១៩នៅក្នុងសហគមន៍ តែវាបង្កផលអវិជ្ជមានក្នុងវិស័យអប់រំនៅទូទាំងពិភពលោក។ ក្នុងនោះការរីករាតត្បាតនៃជំងឺកូវីដ-១៩ បានធ្វើឱ្យសាលារៀននៅគ្រប់ទីកន្លែងសម្រេចផ្អាកដំណើរការមួយអន្លើសិន ដោយជំនួសមកវិញនូវបរិបទសិក្សាតាមរយៈអនឡាញ។

ខាងក្រោមជាបរិបទសិក្សារបស់សិស្ស-និស្សិតនៅក្នុងប្រទេសអាស៊ានចំនួន ៣ ក្នុងវិបត្តិកូវីដ-១៩រាតត្បាត។

ប្រទេសថៃ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្ននេះ ប្រទេសថៃមានសិស្សជិត ១៣ លាននាក់កំពុងជាប់គាំងនៅផ្ទះ ហើយគ្រូៗប្រមាណ ៦០ ម៉ឺននាក់មិនអាចបង្រៀនដោយផ្ទាល់បាននោះទេ។

ដើម្បីដោះស្រាយបញ្ហានេះ ក្រសួងអប់រំថៃបានផ្ដល់លទ្ធភាពរៀនសូត្រតាមអ៊ីនធើណិត ដោយបែងចែកជាពីរក្រុមសំខាន់ៗ។

១. ការអប់រំសម្រាប់សិស្សបឋមសិក្សាពីថ្នាក់ទី១ដល់ទី៦។ ពួកគេរៀនតាមអនឡាញដូចទៅនឹងសិស្សថ្នាក់ធំ តែមិនមានការប្រឡងនោះទេ។ ក្រោយរៀនមេរៀននីមួយៗ ពួកគេធ្វើលំហាត់ភ្លាមៗជាមួយគ្រូ និងធ្វើកិច្ចការផ្ទះ។

២. ការអប់រំសម្រាប់សិស្សមធ្យមសិក្សាពីថ្នាក់ទី៧ដល់ទី១២។ ដំណើរការរៀនពីចម្ងាយ  និងប្រឡងតាមអនឡាញ។

ទោះបីជា ថៃបើកដំណើរការរៀនតាមអនឡាញក៏ដោយ ប៉ុន្តែការបិទសាលារៀនកំពុងបង្កផលប៉ះពាល់យ៉ាងធំធេងចំពោះលទ្ធផលសិក្សាមិនថាថ្នាក់ទាប ឬថ្នាក់ខ្ពស់ ព្រោះគន្លងអប់រំមានការប្រែប្រួល ហើយការរៀនសូត្រនិងការអភិវឌ្ឍចំណេះដឹងកំពុងត្រូវបានរារាំង មិនល្អប្រសើរ។ នេះបើតាមប្រភពពី thailand.opendevelopmentmekong.net។

Students' 'haircut revolt' opens democratic space discussion in Thailand

ដោយឡែកប្រភពពី Bangkok Post ព្រមានថា ខណៈការសិក្សាពីចម្ងាយកំពុងដំណើរការទៅមុខ ប៉ុន្តែប្រព័ន្ធអប់រំរបស់ប្រទេសថៃកាន់តែថមថយគុណភាពនិងជួបវិបត្តិ ដែលកត្តាប្រឈមគឺបច្ចេកទេសប្រើប្រាស់ឌីជីថលរវាងកុមារនៅទីក្រុងនិងជនបទ។

ការស្ទង់មតិមួយបានរកឃើញថា ធនធានតាមអ៊ីនធើណិតសម្រាប់និស្សិតមានកម្រិតគុណភាពនិងបរិមាណនៅឡើយ។ សាលាធំៗមានធនធានហិរញ្ញវត្ថុ និងបច្ចេកវិទ្យាល្អជាងសាលាតូចៗ។ សាលារៀនតូចៗជាច្រើនកំពុងប្រឈមមុខនឹងការខ្វះខាតធនធាន យ៉ាងធ្ងន់ធ្ងរដែលនាំសិស្សទទួលបានការអប់រំមិនស្មើគ្នា។

ចំណែកផែនការចាក់វ៉ាក់សាំងជូនកុមារនិងយុវវ័យចន្លោះ ១២-១៧ឆ្នាំ នៅមិនទាន់បើកយុទ្ធនាការនៅឡើយ ខណៈករណីឆ្លងក្នុងសហគមន៍កាន់តែកើនខ្ពស់ឡើងរាល់ថ្ងៃ។

ប្រទេសវៀតណាម

Over 98% of Vietnam high school students pass national exam

វិបត្តិកូវីដ-១៩​ បង្កបញ្ហាប្រឈមសម្រាប់ប្រព័ន្ធអប់រំវៀតណាមផងដែរ បន្ទាប់ពីប្រកាសបិទខ្ទប់ គ្រឹះស្ថានអប់រំ និងគ្រូៗត្រូវបង្រៀនសិស្សតាមរយៈអ៊ីនធើណិត។ ចំពោះសិស្ស-និស្សិតនៅតាមទីក្រុងធំៗ ការបណ្តុះបណ្តាលតាមអនឡាញជាមធ្យោបាយដ៏ល្អដើម្បីទទួលការអប់រំក្នុងបរិបទរាំងខ្ទប់។ ទោះយ៉ាងណាសិស្សជាច្រើននៅតំបន់ដាច់ស្រយាល តំបន់ភ្នំ មិនមានអ៊ិនធើណិតល្អនោះទេ។ ដូច្នេះការបន្តការសិក្សាពីចម្ងាយបានក្លាយជាបញ្ហាប្រឈមខ្លាំង។

លើសពីនេះ ការរីករាលដាលនៃវីរុសកូវីដ-១៩បាននិងកំពុងធ្វើឱ្យសាលារៀនឯកជនជាច្រើនប្រឈមមុខនឹងហានិភ័យឈានទៅដល់ការបិទទ្វារជាអចិន្ត្រៃយ៍ ឬក្ស័យធនតែម្ដង។ មិនត្រឹមតែប៉ុណ្ណោះបុគ្គលិកអប់រំរាប់ពាន់នាក់ជួបវិបត្តិហិរញ្ញវត្ថុ រីឯនិស្សិតរាប់លាននាក់រងការរំខានដល់ការសិក្សារបស់ពួកគេ។

Vietnamese Children Study Too Much Yet Learn Little

ការចុះផ្សាយដោយ vietnam.fes.de បានឱ្យដឹងថា នៅដំណាក់កាលបិទខ្ទប់ដំបូង វៀតណាម បានពន្យារការប្រឡងមធ្យមសិក្សាទុតិយភូមិ តែក្រោយការប្រឡងបញ្ចប់មធ្យមសិក្សាទុតិយភូមិនិងការប្រឡងបញ្ចប់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ បានប្រព្រឹត្តទៅនៅលើអនឡាញ។

ក្រៅពីនោះ ក្រសួងអប់រំវៀតណាម បានឱ្យសាកលវិទ្យាល័យនិងសាលានានាដែលធ្វើការបណ្តុះបណ្តាលតាមអ៊ីនធឺណេតកាត់បន្ថយថ្លៃសិក្សាជូនសិស្ស-និស្សិត ឬផ្តល់អាហារូបករណ៍ដល់ពួកគេដើម្បីលើកស្ទួយការអប់រំឱ្យមានការផុសផុល។

បើងាកទៅមើលគម្រោងចាក់វ៉ាក់សាំងជូនមនុស្សវ័យក្មេង ដើម្បីបើកសាលារៀនវិញឆាប់ៗ ក៏មិនទាន់ដំណើរការដែរ ដោយរដ្ឋាភិបាលទើបតែគ្រោងយុទ្ធនាការប៉ុណ្ណោះ។

ប្រទេសសិង្ហបុរី

Singapore to scrap student ranking system

សិង្ហបុរី មិនខុសពីប្រទេសផ្សេងទៀតនៅអាស៊ាននោះទេ ដោយបានកំណត់ការសិក្សាពីចម្ងាយសម្រាប់សិស្សបឋមសិក្សារហូតដល់ឧត្តមសិក្សា។

ប្រភពពី CAN បានឱ្យដឹងថា ​សាលាមត្តេយ្យនិងមណ្ឌលថែទាំសិស្ស នៅតែបើកដំណើរការរៀនដោយផ្ទាល់ ដើម្បីជួយដល់គ្រួសារដែលត្រូវការសេវាកម្មថែទាំក្មេង ប៉ុន្តែមន្ត្រីសុខាភិបាលបានលើកទឹកចិត្តឪពុកម្តាយឱ្យមើលថែកូនៗនៅផ្ទះដោយខ្លួនឯង តាមលទ្ធភាពដែលអាចធ្វើទៅបាន។

ចំណែក វិទ្យាស្ថានឧត្តមសិក្សា អនុញ្ញាតឱ្យនិស្សិតទៅសាលាដោយផ្ទាល់ ក្នុងករណីចាំបាច់ដូចជា អ្នករៀននៅមន្ទីរពិសោធន៍ និងនិស្សិតដែលត្រូវបញ្ចប់គម្រោងប្រចាំឆ្នាំ។

Singapore teens trump global peers in international student benchmarking  study - Study International

វិធានការទាំងនេះនឹងបន្តរហូតដល់មានការស្រាកស្រាន្តករណីឆ្លងថ្មីក្នុងសហគមន៍ ខណៈផែនការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ​ចាប់ពីអាយុ​១២​ឆ្នាំ​ឡើង ​បានដំណើរការជាបណ្ដើៗ ដោយពេលនេះមនុស្សវ័យក្មេងចំនួន ​១.៥​ លាន​នាក់​ហើយបានចាក់វ៉ាក់សាំងពេញលេញ។

ត្បិតការរៀនតាមអនឡាញបានប្រព្រឹត្តទៅស្ទើទូទាំងពិភពលោក ប៉ុន្តែវិស័យអប់រំ ក៏ដូចជាគុណភាពសិក្សាមិនអាចធានាប្រសិទ្ធភាពល្អឡើយ។

អង្គការ UNICEF បានឱ្យដឹងថា ជាការល្អដែលកុមារត្រូវនៅផ្ទះដោយប្ដូរមករៀនអនឡាញ បន្ទាប់ពីបិទសាលារៀនឬមជ្ឈមណ្ឌលសិក្សា តែបញ្ហាត្រង់នេះគឺមិនមែនគ្រប់គ្រួសារទាំងអស់អាចគាំទ្រដល់ការរៀនសូត្រតាមអ៊ីនធើណិតនោះទេ។

Education | UNICEF Thailand

ជាពិសេស បញ្ហាប្រឈមខ្លាំងគឺកើតឡើងទៅលើក្មេងតូចៗ ក្រោមអាយុ ៨ ឆ្នាំ ព្រោះគ្មានមនុស្សធំនៅជួយមើលថែឬត្រួតពិនិត្យពីដំណើរការសិក្សា។ ចំពោះគ្រួសារខ្លះខ្វះឧបករណ៍និងតិចនិកប្រើបច្ចេកវិទ្យា ដូច្នេះការរៀនតាមអ៊ីនធើណិតសម្រាប់កូនតូចក៏មិនអាចដំណើរការបានល្អដែរ។

ពាក់ព័ន្ធករណីនេះ អ្នកជំនាញមកពី UNICEF លើកឡើងថា មានតែវ៉ាក់សាំងប៉ុណ្ណោះ ទើបជាដំណោះស្រាយសមស្រប ដើម្បីធានាសុវត្ថិភាពក្មេងៗឱ្យឆាប់វិលទៅរកភាពប្រក្រតីវិញ។ ផ្ទុយទៅវិញ បើយុទ្ធនាការចាក់វ៉ាក់សាំងជូនមនុស្សវ័យក្មេងបន្តអូសបន្លាយ សាលាក៏មិនអាចបើកទ្វារ ហើយអាចបង្កផលរំខានដល់ការសិក្សារបស់សិស្សគ្រប់កម្រិតថ្នាក់រយៈពេលយូរ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ហេតុផលសំខាន់ៗ បណ្ដាប្រទេសលើពិភពលោកញាប់ដៃញាប់ជើង​ ចាក់វ៉ាក់សាំងកូវីដកុមារ និងយុវវ័យ

ចុចអាន៖ មក​ដឹង​ការ​វិវត្ត​ការ​ចាក់​វ៉ាក់​សាំង​កូវីដ​ដល់​កុមារ​នៅ​ប្រទេសអាស៊ាន៦នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម