Connect with us

ព័ត៌មានអន្ដរជាតិ

អង់គ្លេស ប្រមូលយកថ្នាំលើសឈាមពីទីផ្សារមកវិញ ព្រោះមានសារធាតុអាចបង្កជំងឺមហារីក

បានផុស

នៅ

ប្រមុខផ្នែកសុខាភិបាលអង់គ្លេសបានប្រកាសថា ថ្នាំលើសឈាមចំនួន២៥បាច់ទៀត ត្រូវបានប្រមូលយកមកវិញ ដោយសារមានការភ័យខ្លាចថា ថ្នាំនេះអាចបង្កជាមហារីក។

ឱសថដែលរងផលប៉ះពាល់ទាំងអស់ គឺមានផ្ទុក Irbesartan ដែលត្រូវបានប្រើ ដើម្បីព្យាបាលជំងឺលើសឈាម និងបានចេញវេជ្ជបញ្ជាដល់ជនជាតិអង់គ្លេសរាប់លាននាក់ ជារៀងរាល់ឆ្នាំ។

ថ្នាំទាំងអស់នេះ ក៏មានផ្ទុកជាមួយនឹងសារធាតុគីមីមិនបរិសុទ្ធ ដែលនិយតករព្រមានថា អាចបង្កើនហានិភ័យនៃជំងឺមហារីកគ្រប់ពេលវេលាផងដែរ។

ទីភ្នាក់ងារនិយតកម្មផលិតផលឱសថនិងថែទាំសុខភាព (MHRA) ដែលមានសមត្ថកិច្ចពិនិត្យមើលសុវត្ថិភាពថ្នាំពេទ្យប្រើនៅចក្រភពអង់គ្លេស បាននិយាយថា ការប្រមូលយកមកវិញនេះ គឺជាវិធានការប្រុងប្រយ័ត្នជាមុន។

ថ្នាំមួយចំនួន បានដាក់លក់នៅលើទីផ្សាររួចហើយ ចាប់តាំងពីខែធ្នូឆ្នាំ ២០១៨ មកម្ល៉េះ។

MHRA បានបង្ហាញថា ថ្នាំដែលរងផលប៉ះពាល់ រួមមានទាំងប្រភេទថ្នាំ Aprovel ផ្សេងៗគ្នាផងដែរនោះ កំពុងត្រូវបានប្រមូលយកមកវិញ ព្រោះកម្រិតនៃសារធាតុគីមី គឺលើសពីដែនកំណត់ដែលអាចទទួលយកបាន។

សេចក្តីប្រកាសប្រមូលយកមកវិញនេះ ត្រូវបានចេញសម្រាប់តែឱសថស្ថាននិងអ្នកលក់ដុំប៉ុណ្ណោះ។ វាប៉ះពាល់ដល់ក្រុមហ៊ុនផ្គត់ផ្គង់និងអ្នកចែកចាយចំនួន៦៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ការពារខ្លួន! អ្នកចាក់វ៉ាក់សាំងហើយរាប់រយនាក់ កំពុងដេកពេទ្យព្យាបាល Delta នៅ អង់គ្លេស

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម