ព័ត៌មានអន្ដរជាតិ
អាមេរិក ចេញចំណាត់ការរកភស្តុតាងចាក់វ៉ាក់សាំង អ្នកល្មើសច្បាប់នឹងរងពិន័យធ្ងន់ធ្ងរ
ទីក្រុង New York កាលពីថ្ងៃអង្គារ បានក្លាយជាទីក្រុងអាមេរិកដំបូងគេ ដែលចាប់ផ្ដើមទាមទារភស្តុតាងនៃការចាក់វ៉ាក់សាំង សម្រាប់មនុស្សបានទៅកន្លែងនានា ដូចជាភោជនីយដ្ឋាន សារមន្ទីរ កន្លែងហាត់ប្រាណ កន្លែងកម្សាន្ត និងអាជីវកម្មផ្សេងទៀត។

ច្បាប់ដែលបានប្រកាសកាលពីដើមខែនេះ អនុវត្តចំពោះមនុស្សស្ទើរតែទាំងអស់ លើកលែងតែកុមារអាយុក្រោម ១២ ឆ្នាំ ព្រោះពួកគេមិនទាន់អាចចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ បានទេ។
ទម្រង់នៃភស្តុតាងដែលទទួលយកបាន គឺត្រូវបានចេញពីមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺ (CDC) មានប័ណ្ណឆ្លងដែនរដ្ឋញូវយ៉កឬកម្មវិធី NYC COVID Safe និង រូបថតប័ណ្ណចាក់វ៉ាក់សាំង ក៏អាចទទួលយកបានដែរ។
អភិបាលក្រុង New York លោក Bill de Blasio បានសរសេរនៅលើ Twitter កាលពីថ្ងៃច័ន្ទថា “ New York កំពុងនាំមុខគេក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ រួមទាំងវីរុសបំប្លែង Delta ហើយការទទួលថ្នាំបង្ការគឺជាគន្លឹះរបស់ទីក្រុង New York ” ។

ប៉ុន្តែក៏មានករណីលើកលែងមួយចំនួន ចំពោះវិធានការនេះគឺ បន្ថែមពីលើកុមារអាយុក្រោម ១២ ឆ្នាំ អត្តពលិក អ្នកម៉ៅការ និងអ្នកសំដែងខ្លះ ដែលមិនរស់នៅក្នុងទីក្រុង នឹងមិនចាំបាច់បង្ហាញភស្តុតាងនៃការចាក់វ៉ាក់សាំងទេ។
ចំពោះអ្នកដែលល្មើសនឹងច្បាប់ អាចត្រូវផាកពិន័យ ១,០០០ ដុល្លារ សម្រាប់បទល្មើសទី ១ ហើយ ២០០០ ដុល្លារ សម្រាប់លើកទី ២ និង ៥,០០០ ដុល្លារសម្រាប់បទល្មើសនីមួយៗផ្សេងទៀត។

មកទល់បច្ចុប្បន្ននេះ ប្រជាជនអាមេរិកសរុបចំនួន ៥០.៩ភាគរយ ត្រូវបានចាក់វ៉ាក់សាំងការពារប្រឆាំងនឹងជំងឺកូវីដយ៉ាងពេញលេញ ខណៈដែលប្រជាជនចំនួន ៥៩.៩ភាគរយ បានទទួលការចាក់ថ្នាំយ៉ាងហោចណាស់មួយដូស នេះបើយោងតាម CDC បញ្ជាក់។
លើសពីនេះទៀត មនុស្សពេញវ័យ ៦១.៨ភាគរយ ត្រូវបានចាក់វ៉ាក់សាំងពេញលេញ ហើយ ៧២.២ភាគរយ បានទទួលការចាក់វ៉ាក់សាំងយ៉ាងហោចណាស់មួយដង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកជំនាញព្រមានថា ៣-៤ខែទៀត វីរុសបំប្លែងខ្លួនឆ្លងសាហាវជាង Delta នឹងវាយលុក សហរដ្ឋអាមេរិក
-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


