ព័ត៌មានអន្ដរជាតិ
ប្រធាន CIA ជួបប្រជុំយ៉ាងសម្ងាត់ជាមួយមេដឹកនាំ តាលីបង់ នៅទីក្រុងកាប៊ុល
ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍កាលពីថ្ងៃអង្គារថា នាយកទីភ្នាក់ងារចារកម្មអាមេរិក (CIA) លោក William Burns បានជួបប្រជុំជាសម្ងាត់មួយជាមួយមេដឹកនាំជាន់ខ្ពស់តាលីបង់លោក Abdul Ghani Baradar នៅទីក្រុងកាប៊ុល ។

ដោយដកស្រង់សម្តីមន្រ្តីដែលដឹងពីបញ្ហានេះ ប្រព័ន្ធផ្សព្វផ្សាយជាច្រើនបាននិយាយថា កិច្ចប្រជុំរវាងលោក Burns និងលោក Baradar គឺជាការប្រឈមមុខដាក់គ្នាកម្រិតខ្ពស់បំផុតរវាងរដ្ឋបាលលោក Biden និងតាលីបង់រហូតមកដល់បច្ចុប្បន្ន ។
កាសែត Washington Post បានរាយការណ៍ជាលើកដំបូងអំពីកិច្ចប្រជុំសម្ងាត់នេះ ហើយវាទំនងជាគ្របដណ្តប់លើបញ្ហានៃកាលបរិច្ឆេទការដកទ័ពនៅថ្ងៃទី ៣១ ខែសីហាខាងមុខនេះ ដើម្បីបញ្ចប់ប្រតិបត្តិការជម្លៀសនៅអាហ្វហ្គានីស្ថាន ។

ទន្ទឹមនោះ ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan បាននិយាយកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិកកំពុងចូលរួមជាមួយក្រុមតាលីបង់ជារៀងរាល់ថ្ងៃ តាមរយៈបណ្តាញនយោបាយ និងសន្តិសុខ ។
ស្របពេលជាមួយគ្នានេះ លោកប្រធានាធិបតី Joe Biden កំពុងប្រឈមមុខនឹងសម្ពាធទាំងក្នុង និងក្រៅប្រទេសពាក់ព័ន្ធការពង្រីកការជម្លៀសដល់ហួសថ្ងៃទី ៣១ ខែសីហា ជាថ្ងៃដែលលោកបានកំណត់បញ្ចប់បេសកកម្មយោធាអាមេរិកនៅអាហ្វហ្គានីស្ថាន ។

ចំណែកអ្នកនាំពាក្យតាលីបង់លោក Zabihullah Mujahid បានបញ្ជាក់យ៉ាងច្បាស់នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកគួរតែដកកងទ័ព និងអ្នកម៉ៅការទាំងអស់ចេញមុនថ្ងៃផុតកំណត់ទី ៣១ ខែសីហា ។ អ្នកនាំពាក្យរូបនេះក៏បាននិយាយផងដែរថា ពលរដ្ឋអាហ្វហ្គានីស្ថាននឹងមិនត្រូវបានអនុញ្ញាតឲ្យចាកចេញពីប្រទេសនេះទេ តាមរយៈដំណើរការជម្លៀសរបស់អាមេរិក បន្ទាប់ពីថ្ងៃផុតកំណត់ ។
សហរដ្ឋអាមេរិកកំពុងព្យាយាមជម្លៀសជនជាតិអាមេរិក និងដៃគូអាហ្វហ្គានីស្ថានរបស់ខ្លួនចេញពីប្រទេស ចាប់តាំងពីក្រុមតាលីបង់បានចូលរដ្ឋធានីកាប៊ុលកាលពីថ្ងៃទី ១៥ ខែសីហា ខណៈសេតវិមានបាននិយាយកាលពីថ្ងៃអង្គារថា មនុស្សប្រហែល ២,៦០០ នាក់ត្រូវបានជម្លៀសចេញក្នុងរយៈពេល ២៤ ម៉ោងដែលបានបញ្ចប់នៅព្រឹកថ្ងៃអង្គារ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ XINHUA
ចុចអាន ៖ តាលីបង់ ហាមផ្ដាច់ប្រជាជនអាហ្វហ្គានីស្ថានមិនឲ្យម្នាក់ណាទៅព្រលានយន្តហោះក្រុងកាប៊ុល
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


