ព័ត៌មានអន្ដរជាតិ
ផ្លូវដែកឡាវ-ចិន នឹងចាប់ផ្តើមបើកដំណើរការនៅចុងឆ្នាំនេះ
ប្រធានសម្របសម្រួលផ្លូវដែកឡាវ-ចិននៅខេត្ត Luang Prabang ប្រទេសឡាវ លោក Khemkham Phongsavath បាននិយាយថា គម្រោងផ្លូវដែកឡាវ-ចិននឹងត្រូវសម្ពោធនៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២១ ហើយវាតំណាងឲ្យកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលឡាវ និងចិន ។

លោកបាននិយាយថា វាក៏ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ដោះស្រាយបញ្ហាការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនទំនិញល្អ ព្រមទាំងការនាំចេញទំនិញទាំងនោះបានលឿន និងប្រសើរជាងមុនផងដែរ ។

អ្នកសម្របសម្រួលគម្រោងខាងលើបានបន្ថែមថា ទន្ទឹមនោះក៏មានបញ្ហាប្រឈមលើផ្លូវដែកផងដែរដូចជា ភូមិសាស្ត្រភ្នំ និងការដឹកជញ្ជូនពលករដែលមកពីប្រទេសឡាវ ដោយកត់សម្គាល់ថា តម្រូវការភាសាឡាវ និងចិនសម្រាប់អ្នកបកប្រែភាសាដើម្បីយល់ពីភាសាគ្នា គឺជាបញ្ហាប្រឈមដ៏ធំដែលធ្វើឲ្យយឺតយ៉ាវក្នុងការបញ្ចប់នៃគម្រោងចាប់ផ្តើមរបស់ខ្លួន ។

លោក Phongsavath បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការផ្លូវដែកឡាវ-ចិននេះ គឺជាកិច្ចព្រមព្រៀងពីរដ្ឋាភិបាលទាំងពីរ ក៏ដូចជាដើម្បីលើកកម្ពស់សេដ្ឋកិច្ចសម្រាប់ប្រទេសទាំងពីរផងដែរ ។ ដូចដែលយើងឃើញសព្វថ្ងៃ ប្រជាជនឡាវក្នុងស្រុកនៅតែមានបញ្ហាជាមួយការដឹកជញ្ជូន និងការនាំចេញទំនិញ ។ ដូច្នេះផ្លូវដែកនេះអាចជួយឲ្យសេដ្ឋកិច្ចឡាវលូតលាស់លឿន បន្ទាប់ពីផ្លូវដែកត្រូវបានបញ្ចប់ការសាងសង់ ។

លោកបញ្ជាក់ថា ជាងនេះទៅទៀតផ្លូវដែកនេះនឹងជួយប្រជាពលរដ្ឋទាំងពីរក្នុងការធ្វើដំណើរទៅមកកាន់តែងាយស្រួល និងប្រសើរជាងមុន ។ យោងតាមផែនការផ្លូវដែកឡាវ-ចិននឹងបើកដំណើរការជាផ្លូវការនៅថ្ងៃទី ២ ខែធ្នូឆ្នាំ ២០២១ ។

គួរបញ្ជាក់ថា ការស្ថាបនាផ្លូវដែកឡាវ-ចិនបានចាប់ផ្តើមនៅថ្ងៃទី ២៥ ខែធ្នូឆ្នាំ ២០១៦ ។ មកដល់ពេលនេះហេដ្ឋារចនាសម្ព័ន្ធទាំងអស់សម្រាប់ផ្លូវដែកសម្រេចបាន ៩៩.៩ ភាគរយ ហើយសម្រាប់ការដាក់ផ្លូវដែករវាងខេត្ត Boten នៅព្រំដែនចិន និងវៀងចន្ទន៍គឺសម្រេចបាន ១០០ ភាគរយ ខណៈការងារដែលលេចធ្លោនៅពេលនេះគឺ ការសាងសង់បណ្តាញអគ្គិសនីមួយចំនួន ការបញ្ចប់ប្រព័ន្ធទំនាក់ទំនង និងការបញ្ចប់ស្ថានីយ៍ ដែលទាំងអស់នេះនឹងត្រូវបញ្ចប់នៅចុងឆ្នាំ ២០២១” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ A24 News Agency
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


