ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីបញ្ឈប់អនុរដ្ឋមន្ត្រី២រូបពាក់ព័ន្ធនឹងគម្រោងទម្លាក់លោក
លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អ៊ូចា បានបណ្តេញចេញញអនុរដ្ឋមន្ត្រីក្រសួងកសិកម្មលោក Thamanat Prompow និងអនុរដ្ឋមន្ត្រីក្រសួងការងារលោកស្រី Narumon Pinyosinwat ដែលបុគ្គលសំខាន់ទាំងពីរនៅក្នុងគណបក្សកាន់អំណាចជាមួយគ្នាតាមអ្វីដែលត្រូវបានជឿជាប់ពាក់ព័ន្ធផែនការដែលគ្រោងទម្លាក់នាយករដ្ឋមន្ត្រីកាលពីសប្តាហ៍មុន។
លោក Thamanat Prompow ជាអគ្គលេខាធិការបក្ស Palang Pracharath (PPRP) ខណៈលោកស្រី Narumon Pinyosinwat ជាអតីតអ្នកនាំពាក្យរដ្ឋាភិបាលរបស់លោក ប្រាយុទ្ធ និងត្រូវបានតែងតាំងជាអនុរដ្ឋមន្ត្រីក្រសួងការងារកាលពីខែសីហា ឆ្នាំមុន។

ការបណ្តេញចេញត្រូវបានគេរំពឹងថា នឹងនាំឲ្យមានការប្រែប្រួលបន្ថែមទៀតសម្រាប់កៅអីរដ្ឋមន្ត្រីក្នុងជួរគណៈរដ្ឋមន្ត្រី និងនៅបក្ស PPRP។
ការបញ្ជាដកតំណែងលោក Thamanat និងលោកស្រី Narumon ដែលគាំទ្រដោយព្រះមហាក្សត្រត្រូវបានប្រកាសនៅ Royal Gazette កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។ ចំណាត់ការនេះបានកើតឡើង បន្ទាប់ពីមានផែនការមួយដែលត្រូវបានចោទប្រកាន់ថាមានគម្រោងទម្លាក់លោក ប្រាយុទ្ធ ចេញពីតំណែងតាមការបោះឆ្នោតមិនទុកចិត្តមួយប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រីដែលមានការជជែកដេញដោលគ្នាយ៉ាងខ្លាំងកាលពីសប្តាហ៍មុន។
សេចក្តីប្រកាសបានលើកឡើងថា ៖«លោកនាយករដ្ឋមន្ត្រីបានក្រាបបន្ទូលទៅព្រះមហាក្សត្រដែលមានរដ្ឋមន្ត្រីខ្លះត្រូវដកចេញពីគណៈរដ្ឋមន្ត្រីសម្រាប់ភាពត្រឹមត្រូវ និងផលប្រយោជន៍រដ្ឋបាល»។
សេចក្តីប្រកាសបានចេញមិនយូរប៉ុន្មាន បន្ទាប់ពីលិខិតលាឈប់មួយចុះហត្ថលេខាដោយលោក Thamanat បានលេចចេញតាមអនឡាញកាលពីថ្ងៃព្រហស្បតិ៍។ ទោះយ៉ាងណានៅក្នុងលិខិតលាឈប់នោះមិនបញ្ជាក់ពីមូលហេតុឡើយ។

លោក Thamanat ត្រូវបានចោទប្រកាន់ពីបទចូលរូមយុទ្ធនាការណ៍បណ្តេញនាយករដ្ឋមន្ត្រី ដែលត្រូវចោទប្រកាន់ពាក់ព័ន្ធនឹងសមាជិកគណបក្សកាន់អំណាច PPRP ចំនួនចូលដៃជាមួយអ្នកនយោបាយផ្សេង និងបក្សប្រឆាំងដែលមានបក្សធំ Pheu Thai ជាដើម។
បន្ទាប់ពីដកដំណែងខាងលោក គណបក្ស PPRP ក៏ទំនងជាតែងតាំងអនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Santi Promphat ជំនួសលោក Thamanat ជាអគ្គលេខាធិការបក្ស។ នេះបើតាមប្រភពបានឲ្យដឹង៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម


