ព័ត៌មានអន្ដរជាតិ
សន្តិសុខ នៅព្រលានយន្តហោះថៃ ខ្សោយខ្លាំង ទើបនារីអាកាសចរណ៍ អាចរត់ពន្ធគ្រឿងញៀន ចេញពីប្រទេស បានយ៉ាងស្រួល
ឈ្មោះប្រទេសថៃ កំពុងស្អុយរលួយពេញពិភពលោក ដោយសារតែ នារីបម្រើការលើយន្តហោះ របស់ក្រុមហ៊ុន Thai Airways ត្រូវបានអាជ្ញាធរអូស្ត្រាលីចាប់ខ្លួន ពីបទរត់ពន្ធគ្រឿងញៀន ហើយករណីនេះ សារព័ត៌មានអន្តរជាតិធំៗ ក៏ចុះផ្សាយព្រោងព្រាតដែរ។

នាងមានឈ្មោះ Meena អាយុ ២៦ឆ្នាំ ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិ Melbourne កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ពីបទរត់ពន្ធហេរ៉ូអ៊ីន ទម្ងន់ជាង ១ គីឡូក្រាម ដែលមានតម្លៃប្រហែល ៣៤៣ ៣០០ ដុល្លារអាមេរិក។
ជាការពិត ករណីនេះបានឆ្លុះបញ្ចាំង និងលាតត្រដាងពីចន្លោះប្រហោងផ្នែកសន្តិសុខ យ៉ាងធ្ងន់ធ្ងរនៅតាមព្រលានយន្តហោះ របស់ថៃ ហើយសូម្បី នាយករដ្ឋមន្ត្រី អានុទីន ក៏ទទួលស្គាល់ពីចំណុចខ្សោយនេះដែរ។
តាមការផ្សាយរបស់ Free Malaysia Today កាលពីថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋាភិបាលថៃ បានទទួលស្គាល់ភ្លាមៗថា ករណីនេះ មិនមែនជារឿងបុគ្គលធម្មតាឡើយ ប៉ុន្តែ វាបង្ហាញពីចំណុចខ្សោយ នៃប្រព័ន្ធត្រួតពិនិត្យជើងហោះហើរក្រៅប្រទេស (Outbound Screening)។
សម្រាប់អ្វីដែលត្រូវគេយល់ថា ជាការធូររលុងខ្លាំងបំផុតនោះគឺ គ្រឿងញៀន ត្រូវបានលាក់នៅក្នុងស្រទាប់កាបូបយួរដៃចំនួន ១២ ដែលនារីនោះកាន់កាប់ ហើយប្រព័ន្ធសន្តិសុខថៃ ក៏មិនបានចាប់អារម្មណ៍ ឬពិនិត្យឲ្យហ្មត់ចត់លើបុគ្គលិកអាកាសចរណ៍ដែរ ដោយសារពួកគេមានច្រកចេញដាច់ដោយឡែក និងទទួលបានការទុកចិត្តខ្ពស់។

ម្យ៉ាង ប្រព័ន្ធស្កែនរបស់ព្រលានយន្តហោះថៃបច្ចុប្បន្ន ភាគច្រើនផ្តោតលើការស្វែងរកវត្ថុលោហៈ អាវុធ និងការគំរាមកំហែងដល់សន្តិសុខជើងហោះហើរប៉ុណ្ណោះ មិនមែនផ្តោតខ្លាំងលើការស្កែនរកសារធាតុញៀន លើកាបូបយួរដៃមុនពេលចាកចេញ នោះទេ។
រឿងមួយទៀត! Meena បានទទួលកាបូបទាំងនោះ ពីសេវាដឹកជញ្ជូន ដល់ខុនដូរបស់ខ្លួន ដោយគ្មានឈ្មោះអ្នកផ្ញើច្បាស់លាស់ ប៉ុន្តែអាចឆ្លងកាត់ព្រលានយន្តហោះថៃទៅកាន់យន្តហោះបានយ៉ាងងាយស្រួល។
ដោយសារតែហេតុផលទាំងប៉ុន្មានខាងលើនេះហើយ ទើបគេហ៊ានចង្អុលចំៗថា ករណីនារីអាកាសចរណ៍ថៃ រត់ពន្ធគ្រឿងញៀនចូលអូស្រ្តាលី បានបង្ហាញយ៉ាងច្បាស់ពីកម្សោយផ្នែកសន្តិសុខរបស់ថៃ នៅតាមព្រលានយន្តហោះ៕
អត្ថបទ៖ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


