ព័ត៌មានអន្ដរជាតិ
មនុស្សរាប់រយនាក់នៅ អង់គ្លេស នាំគ្នាស្រាតននលគកចុះងូតទឹកសមុទ្រ ប្រារព្ធពិធីមួយ
សារព័ត៌មាន Daily Mail បានរាយការណ៍ថា មនុស្សរាប់រយនាក់នៅប្រទេសអង់គ្លេសបានស្រាតខោអាវរបស់ពួកគេ ហើយចុះទៅងូតទឹកនៅសមុទ្រ North Sea ដើម្បីកត់សម្គាល់ការមកដល់នៃរដូវស្លឹកឈើជ្រុះ ឬ Autumn Equinox ។

យោងតាមកាសែតនេះបានឲ្យដឹងថា កម្មវិធីងូតទឹកននលគកប្រចាំឆ្នាំ North East Skinny Dip លើកទី ៩ ត្រូវបានប្រារព្ធឡើងកាលពីព្រឹកថ្ងៃទី ១៩ ខែកញ្ញានៅឆ្នេរ Druridge ក្នុងតំបន់ជនបទ Northumberland ដោយមានបុរស និងស្ត្រីគ្រប់វ័យជាង ៨០០ នាក់ចូលរួម ។

លោក Jax Higginson អ្នករៀបចំព្រឹត្តិការណ៍បាននិយាយថា “អ្វីគ្រប់យ៉ាងគឺអស្ចារ្យ ហើយយើងមានអ្នកហែលទឹកយ៉ាងតិច ៨២០ នាក់ ទោះបីជាចំនួនចុងក្រោយមិនទាន់ត្រូវបានប្រកាសក៏ដោយ ។ នេះជាបទពិសោធន៍ពិសេសមួយ” ។

កាសែតនេះក៏កត់សម្គាល់ផងដែរថា ព្រឹត្តិការណ៍ North East Skinny Dip ក៏ទទួលបានការបរិច្ចាគ និងរៃអង្គាសប្រាក់សម្រាប់កម្មវិធីសប្បុរសធម៌សុខភាពផ្លូវចិត្តរបស់អង់គ្លេស (MIND) ផងដែរ ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ North East Skinny Dip ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំនៅអាទិត្យចុងក្រោយ មុនរដូវស្លឹកឈើជ្រុះដែលនឹងកើតឡើងនៅថ្ងៃពុធ ទី ២២ ខែកញ្ញានេះ ៕




ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ អង់គ្លេស ប្រកាសច្បាស់ៗនឹងវាយប្រហារប្រឆាំងក្រុម ISIS នៅអាហ្វហ្គានីស្ថាន
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


